(VOV)_វៀតណាមមួយដ៏ស្និទ្ធស្នាលនិងកំពុងឈានទៅមុខយ៉ាងខ្លាំងក្លា ម៉ា
ឡេ ស៊ីមួយប្រកបដោយពហុជនជាតិ ឬឥណ្ឌូនេស៊ីនឹងខឿនវប្បធម៌ដ៏វិសេសវិសាល។ នេះគឺជាចំណុចមួយក្នុងចំណោមចំណុចលេចធ្លោដែលទស្សនិកជនអាចរកឃើញ
ក្នុងការតាំងពិព័រណ៌៖បរិយាកាសវប្បធម៌អាស៊ាន នៅរដ្ឋធានីហាណូយនៃប្រទេស វៀតណាមនាពេលថ្មីៗនេះ។
|
ការតាំងពិព័រណ៌៖បរិយាកាសវប្បធម៌អាស៊ាននៅរដ្ឋធានីហាណូយ |
ពិព័រណ៌នេះបានប្រព្រឹត្តទៅនៅបណ្ណាល័យជាតិនៅវិថី Trang Thi ខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយ។ ឯកសារជាងមួយពាន់តាំងបង្ហាញនៅទីនេះបាន ឧទ្ទសនាមប្រទេសអាស៊ានទាំង១០ ដូចជា៖វប្បធម៌សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិ
ការលេចធ្លោ របស់ប្រទេសជាសមាជិកអាស៊ាននិមួយៗ ដែលបានបោះពុម្ភជា
ភាសា ជាច្រើន ដូចជា៖ World Food Thailan, Today’s Singapore ប្រវត្តិសាស្ត្រ
កម្ពុជា…លៗ។ លោកស្រី Phan Thi Kim Dung នាយិកាបណ្ណាល័យជាតិបាន
អោយដឹងថា៖
“ ឯកសារនានាដែលបានតាំងបង្ហាញនេះមានភាពសម្បូរបែបណាស់។ ឯកសារទាំងនេះត្រូវបានប្រមូលផ្តុំពីបណ្ណាល័យជាតិវៀតណាមនិងបណ្ណាល័យ
ជាតិនៃប្រទេសជាសមាជិកអាស៊ានផ្សេងៗ និងស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន ប្រចាំនៅរដ្ឋធានីហាណូយ …លៗ។”
ក្រៅពីបណ្ដាឯកសារឧទ្ទេសនាមអំពីចំណុចវប្បធម៌ដ៏វិសេសវិសាលនៃប្រទេសអាស៊ាននិមួយៗនោះ ការតាំងពិព័រណ៌លើកនេះនៅប្រមូលផ្តុំឧទ្ទេសនាមអំពីវប្បធម៌សមុទ្រខាងកើត-ជាវិស័យវប្បធម៌ថ្មីថ្មោង១ ដែលមហាជនមិនស្គាល់
ដល់មិនច្រើន ដូចជា៖ សៀវភៅស្ដីពីសមុទ្រខាងកើត អាស៊ីអាគ្នេយ៍១-វាសនារួម
អនាគតរួម…លៗ។ លោកស្រី Phan Thi Kim Dung បានអោយដឹងថែមទៀតថា៖
“ តាមទស្សនះរបស់យើងខ្ញុំគឺវប្បធម៌អាស៊ាន មិនគ្រាន់តែជាវប្បធម៌និ
យាយរួមទេ។ វប្បធម៌សមុទ្រក៏ជាចំណុចពិសេសដោយឡែក១ផងដែរ។ យើង
តែងតែយកចិត្តទុកដាក់ដល់វប្បធម៌ម្ហូបអាហារ វប្បធម៌ទស្សនីយភាព កេរ្តិ៍ដំ
ណែលវប្បធម៌របស់ប្រទេសនិមួយៗ ហើយមិនយកចិត្តទុកដាក់ដល់វប្បធម៌
សមុទ្រទេ។ នេះគឺជាកត្តាមួយក្នុងចំណោមកត្តាដើម្បីបណ្ដាប្រទេសអាស៊ាន
ផ្សាភ្ជាប់ជាមួយគ្នា។ ពីព្រោះ សមុទ្រខាងកើតដើរតួនាទីសំខាន់ ក្នុងការ អភិវឌ្ឍន៍ទេសចរណ៍ ជាស្ពានតភ្ជាប់ពាណិជ្ជកម្មដ៏សែនសំខាន់។”
តាមគណៈចាត់តាំងថា៖ ក្នុងរយៈពេល៣សប្ដាហ៍បើកទ្វា គិតជាមធ្យម
បណ្ណាល័យ មនុស្សជិតពីរពាន់នាក់/ថ្ងៃមកទស្សនា។ មិត្ត Vu Mai Anh និស្សិត
នៃសាលាជាន់ខ្ពស់សិល្បះហាណូយ និងមិត្ត Nguyen Nhat Linh និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ បានអោយដឹងថា៖
“ ប្អូនមកទីនេះ ដើម្បីអានសៀវភៅ និងដោយចៃដន្យ ថ្ងៃនេះ ប្អូនបានចូល រួមការតាំងពិព័រណ៌នេះ។ ប្អូនឃើញថា៖ឯកសារដែលបានតាំង បង្ហាញនៅ ទីនេះគឺសម្បូរបែបណាស់។ ពិសេសគឺបណ្ដាសៀវភៅសរសេរអំពីវប្បធម៌ នៃបណ្ដាប្រទេសអាស៊ាន។”
“មកដល់ទីនេះ ប្អូនបានឃើញបណ្ដាសៀវភៅស្ដីពីប្រវត្តិសាស្ត្រថៃ និង
បណ្ដាពិធីបុណ្យប្រពៃណីរបស់ថៃ ដូចជា៖ពិធីសង្ក្រាន Pitakhon....លៗ។ តាមរយៈសៀវភៅទាំងនេះ ប្អូនបានយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ
វប្បធម៌នៃប្រទេសមិត្ត និងនាំមកផលប្រយោជន៍ជាច្រើនចំពោះប្អូនក្នុង
ការសិក្សាភាសាថៃ។ “
បន្ទាប់ពីការតាំងពិព័រណ៍ ៖ បរិយាកាសវប្បធម៌អាស៊ាន ក្រសួងវប្បធម៌
កីឡានិងទេសចរណ៍វៀតណាមនឹងបន្តរៀបចំសកម្មភាពផ្សេងៗទៀត សំ
ដៅឆ្ពោះទៅការបង្កើតសហគមន៍អាស៊ានរួម នាឆ្នាំ ២០១៥ និងជាពិសេស
គឺការតាំងពិព័រណ៍វត្ថុតាំងនានារបស់ប្រទេសអាស៊ាន នៅភូមិវប្បធម៌ទេស
ចរណ៍ ជនជាតិវៀតណាម នៅទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ
នាខែវិច្ចកាខាងមុខនេះ៕