ការតាំងពិព័រណ៌រូបចម្លាក់ខ្សាច់សិល្បះលើកទី២នៅឡាវ

(VOV)_ការតាំងពិព័រណ៌រូបចម្លាក់​ខ្សាច់​នៅឡាវត្រូវបានរៀបចំឡើងលើកទី២​
ដោយមានការចូលរួមរបស់សិល្បករចំនួន៣០នាក់មកពីប្រទេសជាសមាជិកអាស៊ាន
​មួយចំនួន។ ការតាំងពិរព៍រណ៌នេះមាននិមិត្តសញ្ញារបស់ប្រទេសជាសមាជិកអាស៊ាន​ទាំង១០ ដូចជា៖ រូបដំរី   របស់ឡាវ រូបតោរបស់សិង្ហបុរី និងប្រាង្គដំកល់ស​ពលោក​ប្រ
ធានហូជីមិញរបស់វៀតណាម។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព​ជំ
រុញទេសចរណ៍របស់រដ្ឋអំណាចទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ)។

ការតាំងពិព័រណ៌រូបចម្លាក់ខ្សាច់សិល្បះលើកទី២នៅឡាវ - ảnh 1
ការតាំងពិព័រណ៌រូបចម្លាក់ខ្សាច់សិល្បះលើកទី២នៅឡាវ

          នេះគឺជាការតាំងពិព័រណ៌រូបចម្លាក់​ខ្សាច់លើកទី២ហើយ ត្រូវបានរៀបចំឡើង​
នៅ​ស្រុក Chan Tha Bu Ly រដ្ឋធានីវៀងច័ន្ទ។ ការរៀបចំតាំងពិព័រណ៌លើកនេះមាន​
អត្ថន័យ​ជាច្រើន ជាពិសេសក្នុងពេលឡាវនិងប្រទេសអាស៊ានទាំងឡាយ កំពុងខំប្រឹង​
ប្រែងកសាងសហគមន៍រួមមួយ។ ចំពោះលោក Chimy អ្នកវៀងច័ន្ទមួយនាក់បាន
​ឃើញ​នូវចំណុចពិសេសថែមទៀត ដោយបានមើលទស្សនាប្រាង្គដំកល់សពលោកប្រ
ធាន​ហូជីមិញ តាមរយៈបាតដៃរបស់សិល្បករឡាវ។ 

          “ រូបចម្លាក់របស់សិល្បករនានាគឺស្អាតណាស់។ វាធ្វើអោយរដ្ឋធានីវៀងច័ន្ទកាន់
​តែ​ស្អាត ហើយតាមនោះក៏បានសរអោយឃើញនូវចំណងមិត្តភាព រវាងប្រទេស​អា
ស៊ានទាំងឡាយទៀតផង។ ខ្ញុំបានស្គាល់ដល់លោកប្រធានហូជីមិញរបស់វៀត​ណាម
តាមរយៈកាសែត និងសៀវភៅតែប៉ុណ្ណោះ ហើយមិនទាន់បានទៅទស្សនាប្រាង្គដំ
កល់សពលោកប្រធានហូជីមិញនៅឡើយទេ។ ថ្ងៃនេះ ខ្ញុំបានឃើញទស្សនាប្រាង្គដំ
កល់សពលោកប្រធានហូជីមិញ ខ្ញុំសប្បាយរីករាយណាស់។”


ការតាំងពិព័រណ៌រូបចម្លាក់ខ្សាច់សិល្បះលើកទី២នៅឡាវ - ảnh 2
ការតាំងពិព័រណ៌រូបចម្លាក់ខ្សាច់សិល្បះលើកទី២នៅឡាវ

បើប្រៀបនឹងការតាំងពិព័រណ៌លើកទី១ គឺការតាំងពិព័រណ៌រូបចម្លាក់ខ្សាច់លើក
នេះមានរូបចម្លាក់ច្រើនជាង ៖ មានរូបចម្លាក់ចំនួន៤៥ មានកំពស់គិតជាមធ្យមពី
២​ម៉ែត្រ ដល់៩ម៉ែត្រ ជានិមិត្តសញ្ញារបស់ប្រទេសអាស៊ាននិមួយៗ។ ការងារត្រៀមរៀប
ចំ និងពូនជ្រុំរូបចម្លាក់ខ្សាច់នេះត្រូវបានអនុវត្តក្នុងរយៈពេល៣ខែ។ លោក Vannalech
 Chanthavong សមាជិកគណៈចាត់តាំងបានអោយដឹងថា៖

          “ ឆ្នាំនេះ ឡាវកាន់ដំណែងជាប្រធានអាស៊ាន បានជាយើងខ្ញុំមានគោលបំណង
​ធ្វើរូបភាពស្ដីអំពីប្រទេសអាស៊ានច្រើនជាង។ ក្រៅពីនោះ យើងខ្ញុំក៏ធ្វើនិមិត្តរូបរបស់
​ប្រទេសដំរីមានរាប់លានក្បាលទៀតផង។ រូបចម្លាក់ដំរីមានកំពស់៩ម៉ែត្រ។នេះគឺជា
ឆ្នាំទី២យើងខ្ញុំធ្វើរូបចម្លាក់នេះ។”

          ចូលចិត្ត ដោយបានទស្សនាបណ្ដាវណ្ណកម្មវិចិត្រសិល្បះដ៏វិសេសវិសាល​ពីខ្សាច់ 
លោកស្រី Khithavonge ជនវៀងច័ន្ទមួយនាក់បានអោយដឹងថា៖ 

          “ ល្អណាស់ គួរអោយចាប់ចិត្តណាស់។ ពេលខ្ញុំមកទស្សនាការតាំងពិព័រណ៌នេះ​ខ្ញុំ
បានឃើញថា៖ ខឿនវប្បធម៌របស់ឡាវ និងរបស់ប្រទេសអាស៊ាននានា ត្រូវបាន​បង្កើត
ឡើងវិញ សំដៅឧទ្ទេសនាមចំពោះភ្ញៀវអន្តរជាតិយល់ដឹងបន្ថែមអំពីវប្បធម៌របស់ប្រ
ទេសឡាវ និងប្រទេសអាស៊ានទាំងឡាយ។ រូបចម្លាក់ទាំងនេះស្អាតណាស់។”

          ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ដំណាច់ខែឧសភាឆ្នាំ២០១៦។ ​​ ការ
តាំង​ពិព៍រណ៌នេះបានទាក់ទាញភ្ញៀវជាច្រើនកុះករមកទស្សនា ​ហើយពួកគេសុទ្ធ
តែកត់​សរសើរបាតដៃដ៏ប៉ិនប្រសពរបស់សិល្បករទាំងនេះ ដែលបានក្លាយតំបន់
ខ្សាច់​ទំនេរទៅជាមណ្ឌលតាំងពិព័រណ៌គួរអោយទាក់ទាញទឹកចិត្តដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ