ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន

(VOVWORLD) -ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥កក្កដាកន្លងទៅ នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម (រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅមហោស្រពអាស៊ាន ២០១៧-ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៥០ទិវាបង្កើតអាស៊ាន។  

ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥កក្កដាកន្លងទៅ នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម (រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅមហោស្រពអាស៊ាន ២០១៧-ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវ រីយ៍លើកទិ៥០ទិវាបង្កើតអាស៊ាន។ចំណុចលេចធ្លោនៅមហោស្រពលើកនេះគឺការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ាន។ រូបថតជាំង២០០ផ្ទាំង ភាគច្រើនគឺរូបថតដែលដណ្ដើមបានរង្វាន់ខ្ពស់ ក្នុងមហោស្រពអន្តរជាតិអំពីរូបថត និងខ្សែភាពយន្ត បទយកការណ៍ -ឯកសារស្ដីអំពីអាស៊ាន បានទាក់ទាញភ្ញៀវជិតមួយពាន់នាក់ ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅ។ 

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន - ảnh 1

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន

ភ្ញៀវជនវៀតណាមចំនួនពី៤ដល់៥នាក់ កំពុងមើលទស្សនារូបថត ដោយមានឈ្មោះថា៖” ពិធីទទួលបុណ្យចូលឆ្នាំថ្មី នៅមីយ៉ាន់ម៉ា”។នៅក្បែរនោះគឺរូបថតស្ដីអំពីពិធីចងអំបោះកដៃ ក្នុងឱកាសចូលឆ្នាំថ្មីរបស់ប្រជាជនឡាវ ។ ហើយបន្តទៀតគឺមណ្ឌលតាំងបង្ហាញរូបថតស្ដីអំពីរមណីដ្ឋានល្បីឈ្មោះរបស់បណ្ដាប្រទេសអាស៊ាន។ លេចធ្លោជាងគេគឺបណ្ដារូបថត ឧទ្ទេសនាមអំពីប្រាសាទអង្គវត្ត (កម្ពុជា) រូបចម្លាក់ Merlion -និមិត្តរូបទេសចរណ៍របស់សិង្ហបុរី ឬរូបថតស្ដីអំពីមណ្ឌលទេសចរណ៍ Trang An ( នៅភាគខាងជើងវៀតណាម)។ 

          “ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបណ្ដារូបថតដែលបានតាំងបង្ហាញនៅទីនេះ។ នេះជារូបថតស្អាត និងមានតំលៃ បានឧទ្ទេសនាមចំពោះប្រជាជនវៀតណាម និងភ្ញៀវទេសចរអន្តរជាតិ អំពីភាពស្រស់ស្អាតរបស់ប្រទេសអាស៊ាននានា។ ទិវាបុណ្យអាស៊ាន នឹងជាកម្លាំងចលករមួយជំរុញកិច្ចសហប្រតិបត្តិការអំពីវប្បធម៌រវាងបណ្ដាប្រទេសជាសមាជិក។”

          “ តាមរយៈរូបថតនេះ ប្អូនបានដឹងថា៖បណ្ដាប្រទេសអាស៊ានមានមណ្ឌលទេសចរណ៍ទាក់ទាញ និងស្អាតជាច្រើន ដូចជា៖  វាលក្រឡថ្មនៅឡាវ ប្រាសាទអង្គវត្តនៅកម្ពុជា ផ្សារបណ្ដែតនៅថៃ។ ប្អូនមានគោលបំណងថា៖នឹងមានឱកាសទៅទស្សនាមណ្ឌលទេសចរណ៍ទាំងអស់”។

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន - ảnh 2

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន

          បណ្ដារូបថតនេះមានខ្លឹមសារដ៏សម្បូរបែប និងបានជ្រើសរើសក្នុងរយៈពេលជាច្រើន។ មានរូបថតស្ដីអំពីការរួមវិភាគទានរបស់វៀតណាម ក្នុងអាស៊ាន ដែលបានថតពីមុននេះជិត២០ឆ្នាំ ដូចជា៖ រូបថតនាយករដ្ឋមន្ត្រី លោក Pham Van Khai អញ្ជើញចូលរួមពិធីប្រកាស Kualumpur អំពីធម្មនុញ្ញកសាងអង្គការសហប្រជាជាតិ នាថ្ងៃទី២ធ្នូឆ្នាំ២០០៥ នៅទីក្រុង Kualumpur ប្រទេសម៉ាឡេស៊ី ឬរូបថតស្ដីអំពីការបញ្ជូលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី១០ របស់អាស៊ាន នាថ្ងៃទី៣០មេសាឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ។ 

          ក្នុងចំណោមប្រធានបទនៅទីនេះ ប្រធានបទបរិស្ថានក៏ជាប្រធានបទមួយលេចធ្លោ ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីភ្ញៀវទស្សនា។ រូបថតពណ៌សនិងខ្មៅ ដោយប្រធានបទ៖”បន្ថែមទឹក” របស់អ្នកនិពន្ធ U Luu Manung មកពីប្រទេសមីយ៉ាន់ម៉ា បានទាក់ទាញភ្ញៀវទស្សនាជាច្រើន។ លោក Nguyen Van Toan និងអ្នកស្រី Le Thi Lan ភ្ញៀវទេសចរបានអោយដឹងថា៖

          “ តាមរយៈរូបថតនៅទីនេះ ខ្ញុំមិនត្រឹមតែឃើញភាពស្រស់ស្អាតរបស់ប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ ថែមទាំង បញ្ហាបរិស្ថានក៏ដើរតួនាទីដ៏សែនសំខាន់ និងបានយកចិត្តទុកដាក់តាំងបង្ហាញនៅការតាំងពិព័រណ៌នេះដែរ។”

          “ ខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមការតាំងពិព័រណ៌លើកនេះ។តាមរយៈរូបថតទាំងនេះ ខ្ញុំបានស្គាល់ដល់សមិទ្ធផលដែលបណ្ដាប្រទេសជាសមាជិកអាស៊ានទទួលបាន។ ខ្ញុំក៏មោទនភាពថា៖វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់អាស៊ាន ជាពិសេសគឺក្នុងការកសាងសហគមន៍រួមអាស៊ាន។”

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន - ảnh 3

          វាយតំលៃអំពីការតាំងពិព័រណ៌លើកនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាម បានអោយដឹងថា៖

          “ ខ្ញុំឃើញថាការតាំងពិព័រណ៌នេះល្អណាស់។ ឆ្នាំទៅមិញ ខ្ញុំក៏មានឱកាសចូលរួមមហោស្រពអាស៊ាន នៅទីនេះ និងឆ្នាំនេះ មហោស្រពអាស៊ានបានរៀបចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន។ខ្ញុំចាត់ទុកថា៖ សកម្មភាពនេះត្រូវបានពង្រឹងនិងពង្រីកថែមទៀត ដើម្បីប្រជាជនយល់ដឹងច្បាស់ថែមទៀតអំពីសហគមន៍អាស៊ាន។”

          បន្ទាប់ពីហាណូយ បណ្ដារូបថតនៅការតាំងពិព័រណ៌នេះ នឹងបានបន្តតាំងបង្ហាញនៅខេត្តមួយចំនួននៅ វៀតណាម ដូចជា៖ Son La, Bac Kan, Nghe An សំដៅផ្សព្វផ្សាយថែមទៀតអំពីរូបភាពសហគមណ៍អាស៊ាន សំរាប់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ