(VOV)_ជាប្រចាំឆ្នាំ តំបន់អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបាត់បង់ទឹកប្រាក់ជិត៩០ពាន់
លានដុល្លារអាមេរិក ដោយសារនារីត្រូវបាត់ឱកាសចូលរួមដំណើការអភិវឌ្ឍន៍សេដ្ឋ
កិច្ច។ ប្រការនេះបានសរអោយឃើញនូវភាពចាំបាច់ត្រូវជំរុញ ថែមទៀតការរួមវិ
ភាគ ទានរបស់នារីក្នុងបណ្ដាសកម្មភាពសេដ្ឋកិច្ច។ ក្នុងកាលះទេសះសហគមន៍
សេដ្ឋ កិច្ចអាស៊ាននឹងបានបង្កើតនាចុងឆ្នាំ ២០១៥ នឹងនាំមកនូវឱកាសជាច្រើនអំពី ពាណិជ្ជកម្ម និងវិនិយោគនៅអាស៊ានដូច្នេះ ហើយនារីអាស៊ានអាចចូលរួមនិងឆ្លៀត
យកឱកាសនេះ ដើម្បី លើកកំពស់តួនាទីរបស់ខ្លួនបានឬទេ?
|
ការធ្វើសមាហរណកម្ម អាស៊ាននិងការផ្តល់សិទ្ធិសេដ្ឋកិច្ចសំរាប់នារី |
នៅវេទិកាស្ដីពី៖ការធ្វើសមាហរណកម្មអាស៊ាននិងការផ្តល់ល់សិទ្ធិ សេដ្ឋកិច្ច សំរាប់នារីក្នុងតំបន់ទន្លេមេគង្គ ដោយរដ្ឋាភិបាលអូស្ត្រាលីរៀបចំឡើងនៅរដ្ឋធា នី ហាណូយនាពេលថ្មីៗនេះ បណ្ដាដំណាងសុទ្ធតែអះអាងថា៖ ក្នុងដំណើធ្វើសមាហរ ណកម្មអាស៊ានអាចជារបត់សំខាន់ អំពីការចូលរួមអភិវឌ្ឍន៍របស់នារី។ លោក Hugh
Borrowman ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម បានអោយដឹងថា៖
“ ឆ្នាំ ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបានបង្កើតឡើង។ ប្រការនេះនឹងនាំមកនូវការផ្លាស់ប្តូរ ឱកាសសេដ្ឋកិច្ចនានាសំរាប់អាស៊ាន។ ហើយប្រការសំខាន់បំផុតនោះគឺបណ្ដាខឿនសេដ្ឋកិច្ចនេះនឹងត្រូវការបរិមាណពលករសម្បើម
លើសលុបដើម្បីចូលរួមដំណើការនេះ ដែលក្នុងនោះនារីស្រូបយកពាក់កណ្ដាល
ចំនួនទាំងនេះ។”
ជាច្បាស់លាស់ថា៖ ការប្រមូលផ្តុំគ្រប់កម្លាំងពលំសង្គមចូលរួម ដែលក្នុងនោះ មានទាំងនារីផង មិនគ្រាន់តែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមា ជិកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកំពស់តួនាទីរបស់អាស៊ាន ជួយឧបត្ថម្ភ
អា ស៊ានធ្វើសមាហរណកម្មជាមួយពិភពលោកថែមទៀត ។ ដូច្នេះ ការបង្កើត
បណ្ដាញអាជីវការនីអាស៊ានត្រូវបានលើកឡើងក្នុងផែនការមេ នៃសហគមន៍អា
ស៊ាន។ នាខែមេសាកន្លងទៅ បណ្ដាញអាជីវការីនីអាស៊ានត្រូវបានបង្កើតឡើងនៅ វៀតណាមក្នុងចំណោមបង្កើតវេទិកា១ សំរាប់អាជីវការនីនានា ចែករំលែក សហប្រ
តិបត្តិការ និងជំរុញលទ្ធកម្មធ្វើអាជិវកម្មសំរាប់សមាជិកានានា ឆ្ពោះទៅការបង្កើន សមត្ថភាពធ្វើអាជីវកម្ម សំរាប់នារី។ នាបច្ចុប្បន្ន ប្រទេសជាសមាជិកអាស៊ានជា
ច្រើនទទួលបានជោគជ័យក្នុងដំណើការលើកកំពស់តួនាទីរបស់នារីហើយ។ បណ្ឌិត
កន្ថាផាវី រដ្ឋមន្ត្រីក្រសួងនារីកម្ពុជាបានអះអាងថា៖ អង្គការក្រៅរដ្ឋាភិបាលជាច្រើន
នៅកម្ពុជា បានផ្ទេរប្តូរ រូបសណ្ឋានផ្តល់ជំនួយ ទៅសហគ្រាសសង្គម មានកិត្យានុ
ភាព៖
“ ជាធម្មតាពេលដែលគំរោងការណ៍ត្រូវបានបញ្ឆប់ ប្រភពជំនួយអស់សុពល ភាពបាននាំមកនូវកហ្វះមួយក្នុងការផ្គត់ផ្គង់សេវាកម្ម។ នេះគឺជាពេលវេលាដែល អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានសម្រេចចិត្តផ្ទេរទៅជាសហគ្រាសសង្គម។ នាបច្ចុប្បន្ន នៅកម្ពុជាមានសហគ្រាសសង្គមមួយចំនួន ដូចជា៖ Hagar, Friends
or Artian Angkor។ សហគ្រាសទាំងនេះ កំពុងអនុវត្តប្រកបដោយជោគជ័យ ហើយ នាំមកចំណូលខ្ពស់ និងសេវាកម្មល្អសំរាប់នារី។”
ប៉ុន្តែ នាបច្ចុប្បន្ន បរិមាណនារីធ្វើជាម្ចាស់អង្គភាពអាជីវកម្មធំៗក្នុ ងតំបន់អា ស៊ាន មិនមានច្រើនទេ។ ថ្លែងមតិនៅវេទិកានេះ លោកស្រី Gillian Brown អ្នកជំនាញ ការ១រូប បាននាំចេញការផ្តើមគំនិតថ្មី ដើម្បីបង្កើនការចូលរួមរបស់នារី ក្នុងសកម្ម ភាពសេដ្ឋកិច្ចផ្សេងៗ៖
“ ដើម្បីបើកទូលាយដំណើការម៉ៅការ ផ្សាភ្ជាប់ជាមួយការបង្កើនតម្លាភាព នឹង លើកទឹកចិត្តនារីចូលរួម។ ឬរបៀបផ្សេងទៀតគឺ លើកទឹកចិត្តបណ្ដាអង្គការ អង្គភាព អាជីវកម្មប្រើប្រាស់ពលការនី ពិសេសគឺក្នុងវិស័យអាជីវកម្ម…លៗ”
ការបង្កើតសហគមន៍អាស៊ាន នាឆ្នាំ ២០១៥ នឹងនាំមកនូវឱកាសសហប្រតិបត្តិ ការវិនិយោគ អាជីវកម្មជាច្រើនរវាងបណ្ដាប្រទេសអាស៊ានជាមួយគ្នា និងប្រទេស
ផ្សេងៗនៅលើទូទាំងពិភពលោក។ ប៉ុន្តែនារីអាស៊ានអាចឆ្លៀតយកឱកាសល្អនេះ បានដែរឬទេ គឺត្រូវពឹងផ្អែកទៅលើការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល អង្គការក្រៅ
រដ្ឋាភិបាល និងនារីអាស៊ានទាំងឡាយផងដែរ៕