ការបោះជំហានយ៉ាងខ្លាំងក្លាក្នុងសកម្មភាពសហប្រតិបត្តិការវិនិយោគវៀតណាម ជាមួយឡាវ
( VOV WORLD) ឆ្នាំ 2011 ជាឆ្នាំដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងសកម្មភាពសហប្រតិបត្តិការវិនិយោគ និង ពាណិជ្ជកម្ម របស់វៀតណាម នៅឡាវ។ ក្នុងឆ្នាំកន្លងទៅ វៀតណាមបានវិនិយោគចូលមកឡាវ គំរោងការណ៏ធំចំនួន 39 គំរោង
ជាមួយទឹកប្រាក់ចំនួន 275 លាន USD តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន
700លាន USD កើនជិត 70 % បើប្រៀបទៅនឹងឆ្នាំ 2010។ នេះគឺជាតួរលេខគួរអោយចាប់អារម្មណ៏ បង្កការបោះជំហានយ៉ាងខ្លាំងក្លា ក្នុងសកម្មភាពសហ
ប្រតិបត្តិការ វិនិយោគវៀតណាម ជាមួយឡាវ។
|
សន្និសិទ្ធសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវ(http://nguyentandung.org) |
ជាមួយការខំប្រឹងប្រែង និងសេចក្ដីប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរសំដៅឆ្ពោះទៅ ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ 2012
និងរំលឹក ខួប អនុស្សាវរីយ លើកទី 50 ទិវាបង្កើតទំនាក់ទំនងការទូតរវាង
ប្រទេសទាំងពីរ សកម្មភាពជាច្រើនបានអនុវត្តន៏ ក្នុងនោះលេចធ្លោគឺជា សកម្មភាពសហប្រតិបត្តិការវិនិយោគ។ នៅសន្និសិទ្ធិសហប្រតិបត្តិការ
វិនិយោគវៀតណាម -ឡាវ (ខែកញ្ញា ឆ្នាំ 2011) នាយករដ្ឋមន្ត្រី ឡាវ
លោក Thoongsing Thammavong បានអះអាងថា៖ វិនិយោគរបស់វៀតណាម ជាគំរូរ អំពីវិនិយោគពីបរទេស រួមចំណែកសកម្មចូលក្នុងការកសាង
និងអភិវឌ្ឈន៏សេដ្ឋកិច្ច-សង្គមកិច្ចរបស់ឡាវ។
គំរូរមួយ ក្នុងចំណោមបណ្ដាគំរូរឆ្នើម អំពីសកម្មភាពរបស់បណ្ដាអង្គភាព
អាជីវកម្មវៀតណាមនៅឡាវ ជាសាជីវកម្ម រវាង សម្ព័ន្ធក្រុមហ៊ុន ទូរគមនាគម
យោធារ Viettel និងក្រុមហ៊ុនទូរគមនាគម Lao telecom ( Unitel) ។ Unitel
បានចាប់ផ្ដើមសកម្មភាព ជាផ្លូវការ នាឆ្នាំ 2009 ដោយការទទួលប្រាក់ចំណូលបាន 2លាន 40 ហ្មឹន USD ក្នុងមួយឆ្នាំ។ តែដល់នាបច្ចុប្បន្ន Unitel បានក្លាយទៅជា ក្រុមហ៊ុនមួយ ក្នុងចំណោម បណ្ដាក្រុមហ៊ុនធំបំផុតនៅឡាវ ជាមួយប្រាក់ចំណូលក្នុងឆ្នាំ 2011 ទទួលបាន ជិត 110 លាន USD នាំមុខ ក្នុងទីផ្សារទូរគមនាគមនៅឡាវ។ តាមទស្សនះ៖ ធ្វើអាជីវកម្មត្រូវផ្សារភ្ជាប់ជាមួយ ការទទួលខុសត្រូវចំពោះសង្គម Unitel បានសកម្មចូលរួមបណ្ដាកម្មវីធី សុខុមាលភាពសង្គម បណ្ដាកម្មវិធី គំរោងការណ៏សារធារណះ ដែលបានបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ វាយតំលៃខ្ពស់
ដូចជា៖ ដំឡើង Internet ដោយឥតគិតថ្លៃ អោយបណ្ដាសាលារៀន និង
មូលដ្ឋានអប់រំ ផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រអោយកុមារពិការ និងទូរស័ព្ទអោយ
ប្រជាជនក្រីក្រ។ លោក Phan Thanh Sang - អគ្គនាយកក្រុមហ៊ុន បានចែករំលែកថា៖ប្រការមួយ ក្នុងចំណោមបណ្ដាប្រការដែលយើង
ខ្ញុំយកចិត្តទុកដាក់ច្រើនបំផុត នាពេលវិនិយោគនៅឡាវ គឺត្រូវយល់
ដឹងអំពីវប្បធម៏របស់មនុស្ស និងទឹកដីឡាវ។ និងផ្ទុយទៅវិញ យើងខ្ញុំក៏ ខំប្រឹងប្រែងធ្វើយ៉ាងម៉េច ដើម្បី កម្មាភិបាល បុគ្គលិកឡាវ ក៏យល់ដឹង
អំពីវប្បធម៏ និងរបៀបធ្វើការរបស់ជនវៀតណាម ដើម្បីសម្រុះសម្រួល
ជាមួយគ្នាដែរ។ ក្រៅពីនោះ ចំណុចមួយ ក្នុងចំណោមបណ្ដាចំណុចលក្ខណះពិសេសរបស់ Viettel នាពេលវិនិយោគនៅ
ឯបរទេសគឺ អ្វីៗទាំងអស់ ត្រុវធ្វើយ៉ាងលឿន និង ចីរភាព។
ក្រុមហ៊ុនធានារ៉ាប់រងវៀតណាម -ឡាវ ក៏ជាក្រុមហ៊ុនមួយ ក្នុងចំណោមបណ្ដាក្រុមហ៊ុនធ្វើសកម្មភាពអាជីវកម្មយ៉ាងឆាប់ៗ និងពង្រីកប្រសិទ្ធភាពនៅទីផ្សារឡាវ។ ក្នុងឆ្នាំ 2011 ប្រាក់ចំណូល របស់ក្រុមហ៊ុន កើន 112% បើប្រៀបទៅនឹងឆ្នាំ 2011 ទទួលប្រាក់ចំនួន 4 លាន USD។ លោក Vu Minh Hai អគ្គនាយក និងជា អនប្រធានសមាគមអង្គភាពអាជីវកម្មវៀតណាម វិនិយោគនៅលាវ បានចែករំលែកបទពិសោធន៏ថា៖នាពេលវិនិយោគ ភារកិច្ចដើមដំបូង គឺយើងត្រូវប្រមូលផ្តុំបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស និងចំណុចសំខាន់ ១ទៀត គឺ មានមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់វៀតណាម។ នេះគឺជាទីកន្លែង ដើម្បី បណ្ដាអង្គភាពអាជីវកម្មជួបជុំជាមួយគ្នា បង្កលក្ខណះ ជួយឧបត្ថម្ភអោយបណ្ដាអង្គភាពអាជីវកម្មតាំងបង្ហាញលិតផល ផ្សព្វផ្សាយអំពីសេវាកម្មរបស់ខ្លួន ពិសេសគឺ ការជួយឧបត្ថម្ភគ្នាទៅវិញទោមក អំពី ធនធានមនុស្ស អំពីទុន និងពិសេសគឺ បទពិសោធន៏ដឹកនាំ។
អាចនិយាយបានថា ឆ្នាំ 2011 ជាឆ្នាំជោកជ័យជាច្រើន ចំពោះ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ដែលវិនិយោគ និង ធ្វើសកម្មភាព អាជីវកម្មនៅឡាវ ។ ប៉ុន្តែ ក្នុងរយះពេល ប៉ុន្មានឆ្នាំខាងមុខនេះ ទន្ទឹមនឹងបណ្ដាឪកាសធំ ក៏ជាបណ្ដាការលំបាក់សាក់ល្បងចំពោះ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ខណះ មានអង្គភាពអាជីវកម្មបរទេសវិនិយោគចូលមកប្រទេសឡាវកាន់តែច្រើនឡើង៕