ការប្រឡងនិយាយភាសាថៃឆ្នាំ២០១៥- ឱកាសដើម្បីអះអាងអំពីសមត្ថភាពរបស់និស្សិតវៀតណាម

(VOV)_“យើងខ្ញុំមានគោលបំណងជំរុញការយល់ដឹងអំពីភាសាថៃ សំរាប់
​និស្សិតផ្នែកជំនាញភាសាថៃ នៅបណ្ដាមហាវិទ្យាល័យរបស់វៀតណាម “។ នេះ
គឺជាការអះអាងរបស់លោកស្រី Donlada Thongboon លេខាទី១ ស្ថានទូតថៃ ប្រ
ចាំនៅ​វៀត​ណាម និងជាប្រធានគណៈមេប្រយោគ នៃការប្រឡងនិយាយភាសា
ថៃ ​លើកទី៤ ឆ្នាំ ២០១៥។ ប្រឡងនេះមានប្រធានបទ៖ ខ្ញុំចង់និយាយជាមួយជន
ថៃថា…………ត្រូវបានប្រព្រឹត្តទៅនាខែឧសភាកន្លងទៅនៅរដ្ឋធានីហាណូយ។

          ទស្សនិកជនចំនួនជាង២០០នាក់ នៅក្នុងសាលប្រជុំ មហាវិទ្យាល័យវិទ្យា
សាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រសកលវិទ្យាល័យជាតិហាណូយ កំពុង
ទះដៃ អបអរសាទរការនិយាយរបស់កំលោះ Minh Nhut​​ និស្សិតឆ្នាំទី២ នៃមហា
​វិទ្យា​ល័យ​វិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ ។ ​កំ​
ឡោះ​​​មាន​អាយុ២០ឆ្នាំ​ បានចាប់ផ្តើមស្រាវជ្រាវភាសាថៃ តាំងពី៤ឆ្នាំមុន ពេល
នៅជាសិស្សនៃសាលាវិទ្យាល័យ Tien Giang ។ នាគ្រាដំបូង Minh Nhut រៀន
ភាសាថៃ​តាមគេហទំព័រ ៖ Speakingthai.com និង Learnthai.com ប៉ុន្តែការសិក្សា
នេះមិន​នាំមកនូវផលប្រយោជន៍ជាច្រើននោះទេ។ ប៉ុន្តែ ក្នុង​រយៈពេល២ឆ្នាំ រៀន
នៅមហា​វិទ្យាល័យ ភាសាថៃរបស់ Minh Nhut មានការរីកចំរើនជាច្រើន។ ​​ហើយ
ការប្រឡង​លើកនេះ ជាឱកាស ដើម្បី Minh Nhut បង្ហាញនូវ​មនោសញ្ជេតនា
របស់​ខ្លួនចំពោះ​ជនថៃ៖

          “ ប្អូនចង់មានឱកាស១ ដើម្បីនិយាយជាមួយជនថៃថា៖ ប្អូនស្រឡាញគេ។​ ពីព្រោះថា៖ នៅលើ Facebook ប្អូនក៏សរសេរប៉ុន្មានឃ្លាក្តី ប៉ុន្តែមិនមានមនុស្ស
​ប៉ុន្មានទេ។ ប៉ុន្តែទទួលបានរង្វាន់ក្នុងការប្រឡងនេះ ប្អូនអាចមានសម្លេងខ្លាំងជាង។”

          ក្រោយពីជោគជ័យក្នុងការរៀបចំប្រឡង៣លើកមក ការប្រឡងនិយាយភា
សា ថៃ លើកទី៤ ឆ្នាំ ២០១៥នេះ ទាក់ទាញបាននិស្សិតជាច្រើន មកពីមហាវិទ្យា
ល័យ​ចំនួន៥ ក្នុងទូទាំងប្រទេសចូលរួម។ ដោយប្រធានបទ៖ ខ្ញុំចង់និយាយជា
មួយជនថៃថា………គណៈចាត់តាំងទទួលបានបទប្រឡងចំនួ៦០ ហើយពីនោះ
ជ្រើសរើសបេ​ក្ខជនមានស្នាដៃឆ្នើមបំផុត ចូលក្នុងការប្រឡងនិយាយ។ កញ្ញា 
Thoa មកពី​មហាវិទ្យាល័យភាសាបរទេស- សកលវិទ្យាល័យជាតិ ហាណូយ 
និងកញ្ញាTrang មកពីមហាវិទ្យាល័យភាសាបរទេស បានអោយដឹងថា៖

          “ នេះគឺជាការប្រឡង១ ដែលបានប្អូនរង់ចាំពីយូរណាស់មកហើយ។ចាប់​
តាំង​ពីពេលប្អូនរៀនភាសាថៃ។ ប្អូនគិតថា៖ ខ្លួនមានសំណាងណាស់ ដោយ​បាន
ចូលរួមការប្រឡងនេះ។”

          “​នាពេលបានដឹងថា៖បានចូលក្នុងវគ្គផ្តាច់ព្រាត់ ការប្រឡងនិយាយភាសា
​ថៃលើកនេះ​ ប្អូនសប្បាយរីករាយ និងមោទនភាពណាស់។”

          វាយតំលៃអំពីការប្រឡង និងបណ្ដានិស្សិតចូលរួមការប្រឡងនេះលោកគ្រូ
 Nguyen Tuong Lai បង្រៀនភាសាថៃ នៅមហាវិទ្យាល័យវិទ្យា​សាស្ត្រ ​សង្គម​សា
ស្ត្រ ​និងមនុស្សសាស្ត្រ -សាកលវិទ្យាល័យជាតិហាណូយ បានអោយដឹងថា៖ 

          “អាចនិយាយបានថា៖ បណ្ដានិស្សិតមកដល់ការប្រឡងនេះ សុទ្ធតែ​ស្រឡាញ​ភាសាថៃ ស្រឡាញទឹកដី និងមនុស្សថៃ។ គេខំប្រឹងប្រែងស្វែងយល់​អំពីភាសាផង
 ប្រវត្តិសាស្ត្រផង និងវប្បធម៌របស់ថៃទៀតផង។ ក្រៅពីការសិក្សានៅសាលានេះ 
ប្អូនៗនៅតែរៀនបន្ថែមតាមបណ្ដាញអ៊ីនធឺណែត និងសៀវភៅ​ទៀតផង។”

          តាមរយៈការចាត់តាំងនានា ការប្រឡងនិយាយភាសាថៃ បានរួមចំណែក​
ជំរុញ និងអភិវឌ្ឍន៍ការបង្រៀនភាសាថៃ និងស្រាវជ្រាវអំពីថៃនៅវៀតណាម។ នេះ
ក៏គឺជាគោលបំណងរបស់លោកស្រី Donlada Thongboon លេខាទី១ ស្ថាន​ទូតថៃ
 ប្រចាំនៅវៀតណាម និងជាប្រធានគណៈមេប្រយោគ នៃការប្រឡង​និយាយភាសាថៃ លើកទី៤ ឆ្នាំ ២០១៥។ លោកស្រី Donlada Thongboon បានអោយដឹងថា៖

          “ ខ្ញុំសង្ឃឹមថា៖ការប្រឡងលើកនេះនឹងជួយឧបត្ថម្ភមិត្តស្រឡាញភាសា​ថៃ
ជាង។ ហើយខ្ញុំក៏សង្ឃឹមថា៖ ចំណេះដឹងថ្ងៃនេះ នឹងនាំមកនូវបទពិសោធន៍សំរាប់
មិត្តនានាក្នុងអនាគត។ នាបច្ចុប្បន្ន យើងកំពុងឆ្ពោះទៅការកសាងសហគមន៍អា
ស៊ាន និងក្រុមហ៊ុនថៃជាច្រើន កំពុងធ្វើអាជីវកម្មនៅវៀតណាម ត្រូវការ​បុគ្គលិក
វៀតណាមចេះភាសា២ និងយល់ដឹងអំពីទីផ្សារវៀតណាមដែរ។”

 ការប្រឡងនិយាយភាសាថៃឆ្នាំ២០១៥- ឱកាសដើម្បីអះអាងអំពីសមត្ថភាពរបស់និស្សិតវៀតណាម - ảnh 1
រង្វាន់លេខ១ ប្រគល់អោយ Huynh Minh Nhut


          ការប្រឡងបានបញ្ចប់ ដោយរង្វាន់លេខ១ ប្រគល់អោយ Huynh Minh Nhut
ជាមួយទឹកប្រាក់ចំនួន១០លានដុង (ស្មើនឹង៥០០ដុល្លារអាមេរិក)។ ក្រៅពីនោះ ​
គណចាត់តាំងក៏បានប្រគល់ជូនរង្វាន់ផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ