(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងថៃកាន់តែអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យជាពិសេសគឺលើវិស័យអប់រំ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅតម្រូវការរៀនសូត្រភាសាថៃរបស់និស្សិតវៀតណាមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គិតតាំងពីឆ្នាំ ២០០៩ ស្ថានទូតថៃប្រចាំនៅវៀតណាមបានរៀបចំ ការប្រឡងវោហារភាសាថៃក្នុងទូទាំងប្រទេសពី ២ ដល់ ៣ ដងក្នុងមួយឆ្នាំ។នេះជាឱកាសដើម្បីនិស្សិតដែលកំពុងរៀនសូត្រភាសាថៃជួបជុំគ្នាព្រមទាំងលើកទឹកចិត្តនិស្សិតវៀតណាមរៀនសូត្រភាសាថៃផងដែរ។ ពីនោះ ប្អូនៗនឹងក្លាយទៅជាស្ពានតភ្ជាប់រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
Vo Tran Bao Tram និស្សិតនារីឆ្នាំទី ៤ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញ |
«អស់រយៈពេល ៤ ឆ្នាំរៀនសូត្រភាសាថៃ នាងខ្ញុំយល់បន្ថែមច្រើនអំពី មនុស្សនិងទឹកដីថៃ។ ចំពោះនាងខ្ញុំ ប្រជាជនថៃមានសណ្តានចិត្តល្អ ជានិច្ចកាលជួយឧបត្ថម្ភមនុស្សម្នា។ ពេលដែលទើបនឹងចាប់ផ្តើមរៀនភាសាថៃ នាងខ្ញុំមិនទាន់និយាយបានល្អទេ ប៉ុន្តែ បានមិត្តភ័ក្តថៃជានិច្ចកាលជួយឧបត្ថម្ភនាងខ្ញុំ។ តាមរយៈនោះនាងខ្ញុំចាប់អារម្មណ៍ភាពបានរាក់ទាក់និងមនោសញ្ចេតនារបស់ប្រជាជនថៃលៃទុកសំរាប់ប្រជាជនវៀតណាមដែរ។»
លោកអ្នកនាំងកំពុងស្តាប់ការប្រឡងវោហារភាសាថៃរបស់ Vo Tran Bao Tram និស្សិតនារីឆ្នាំទី ៤ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញក្នុងការប្រឡងវោហារភាសាថៃទូទាំងប្រទេសលើកទី ៥ ក្រោមប្រធានបទ «ថៃ-វៀតណាម៖ ប្រទេសជិតខាងជិតស្និទ្ធ-ចំណងមិត្តភាពស្និទ្ធស្នាល» ដែលបានប្រព្រឹត្តទៅនាចុងសប្តាហ៍កន្លងទៅនៅមហាវិទ្យាល័យហាណូយ។ ដោយ មានសម្លេងទន់ភ្លន់និងសមត្ថភាពនិយាយភាសាថៃបានយ៉ាងស្ទាត់ គាត់បានបញ្ចុះបញ្ចូលបានគណៈមេប្រយោគនិងទស្សនិកជនជាង ២០០ នាក់នៅទីនេះកំពុងតាមដានស្តាប់។ ការប្រឡងរបស់ Bao Tram នាំមកនូវការចាប់អារម្ភយ៉ាងខ្លាំងដោយសារប្រធានបទថ្មីតែសិទ្ធស្នាលពេលដែលសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរនៅថ្នាក់ប្រជាជន។
«ខ្ញុំឃើញថា៖ វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយថៃលើ វិស័យជាច្រើនហើយ។ នាងខ្ញុំគិតថា៖ ប្រការទាំងនេះនឹងត្រូវបាននិស្សិតផ្សេងៗ ឆ្លៀតយកជាច្រើន។ ដោយហេតុនេះ នាងខ្ញុំបានជ្រើសរើសប្រធានបទពិសេស មួយ។ ខ្លឹមសារទាំងអស់ក្នុងការប្រឡងរបស់នាងខ្ញុំសុទ្ធតែជាបទពិសោធន៍ដែល ខ្ញុំបានប្រមូលផ្តុំក្នុងរយៈពេលធ្វើជាឯកអគ្គរដ្ឋទូតមិត្តភាពនៃកម្មវិធីផ្លាស់ប្តូរនិស្សិត នៅថៃ។»
ក្រោយពីជោគជ័យនៃបណ្ដាការប្រឡងមុនៗ ការប្រឡងវោហារភាសាថៃលើកទី ៥ ទទួលបានការយកចិត្តទុកដាក់ពិសេសរបស់បណ្ដាមិត្តនិស្សិតដែលកំពុងរៀនសូត្រភាសាថៃនៅមហាវិទ្យាល័យធំៗក្នុងទូទាំងប្រទេសវៀតណាម។ ត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ កញ្ញា Le Thanh Huyen និស្សិតនៃមហា វិទ្យាល័យហាណូយនិង Bui Anh Tuan និស្សិតមហាវិទ្យាល័យជាតិហាណូយបានចែករំលែកថា៖
«នាងខ្ញុំមានសំណាងណាស់ពេលដែលជានិស្សិតមួយក្នុងចំណោមនិស្សិតទាំង ២០ នាក់ដែលត្រូវបានជ្រើសរើសចូលក្នុងវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំមានការព្រួយបារម្ភណាស់ពេលដែលប្រឡងលើឆាកប៉ុន្តែទទួលបានការគាំទ្ររបស់គ្រូបង្រៀននិងមិត្តភ័ក្ត ខ្ញុំជឿជាក់លើខ្លួនថែមទៀត។»
«នេះជាលើកដំបូងដែលខ្ញុំបាទចូលរួមការប្រឡងនេះ។ ខ្ញុំឃើញសប្បាយរីករាយណាស់ពេលដែលត្រូវបានជ្រើសរើសចូលក្នុងវង់ផ្តេច់ព្រ័ត្រ ដោយសារ នេះជាសុបិន្តរបស់ខ្ញុំបាទពីឆ្នាំទី ១ មកម្លេះ។ មកដល់ការប្រឡងលើកនេះ ខ្ញុំបាទមានគោលបំណងសម្តែងនូវការយល់ដឹងរបស់ខ្លួនអំពីខឿនអប់រំរបស់វៀតណាមនិងថៃរួមជាមួយសេក្តីស្រឡាញ់ចំពោះប្រទេសថៃទៀតផង។»
ការប្រឡងវោហារភាសាថៃទូទាំងប្រទេសលើកទី ៥ ក្រោមប្រធានបទ «ថៃ-វៀតណាម៖ ប្រទេសជិតខាងជិតស្និទ្ធ-ចំណងមិត្តភាពស្និទ្ធស្នាល» |
វាយតំលៃអំពីសមត្ថភាពនិយាយភាសាថៃរបស់បណ្ដាបេក្ខជនឆ្នាំនេះ លោកស្រី Wathanee Viputwongsakul ភារៈធារីស្ថានទូតថៃប្រចាំនៅវៀតណាម ជាប្រធានគណៈមេប្រយោគនិងគ្រូបង្រៀនមកពីមហាវិទ្យាល័យ Mahasarakbram របស់ថៃ លោក Nithat Mathomthongm បានឲ្យដឹងថា៖
«ឆ្នាំនេះ ខ្ញុំបានចាប់អារម្មយ៉ាងខ្លាំងដោយសមត្ថភាពវោហារភាសាថៃដ៏ល្អរបស់បណ្ដានិស្សិតវៀតណាម។ គណៈមេប្រយោគបានពិបាកណាស់ក្នុងការ ជ្រើសរើសអ្នកទទួលរង្វាន់ប្រឡង។»
«ខ្ញុំវាយតំលៃខ្ពស់ចំពោះសមត្ថភាពនិយាយតាមភាសាថៃរបស់បណ្ដាបេក្ខជនវៀតណាម។ ប្អូនៗនិយាយភាសាថៃបានស្ទាត់ ហើយឆ្លើយសំណួរឆ្លាត់ណាស់។»
ក្រោយរយៈពេល ៣ ម៉ោង កាប្រឡងវោហារភាសាថៃលើកទី ៥ បានបិទ បញ្ចប់ដោយរង្វាន់ទី ១ ត្រូវបានប្រគល់ជូនកញ្ញា Vo Tran Bao Tram និស្សិត នារីមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រទីក្រុងហូជីមិញ។ ទោះបី បានឬមិនបានទទួលរង្វាន់ក៏ដោយប៉ុន្តែការចូលរួមការប្រឡងក៏ជាបទពិសោធន៍គួរឲ្យទាក់ទាញចំពោះប្អូនៗនិស្សិត៕