(VOV 5 )_យើងជាមិត្តភក្តិស្និទ្ធិស្នាលជាមួយគ្នា។ នេះគឺជាពាក្យសំដីដែលត្រូវ
បាននិយាយ ច្រើនបំផុត បន្ទាប់ពីរាត្រីវប្បធម៌វៀតណាម-ឥណ្ឌូនេស៊ី ដែលទើបនឹង
បានប្រព្រឹត្ត ទៅនៅរដ្ឋធានីហាណូយនាដើមខែធ្នូកន្លងទៅនេះ។
|
ការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌-ស្ពានតភ្ជាប់ចំណងមិត្តភាពវៀតណាមនិងឥណ្ឌូនេស៊ី(http://dangcongsan.vn/) |
ក្នុងរយពេល៩០នាទីទស្សនីយភាព សិល្បករ សិល្បការនីចំនួន១១រូប នៃក្រុម
សិល្ប Padang មកពីភាគខាងលិចនៃ Sumaban បានសម្ដែងនូវរបាំ បទចម្រៀងប្រពៃណី
ដ៏គគ្រឹកល្អមើលរបស់ឥណ្ឌូនេស៊ី រួមផ្សុំជាមួយបទចម្រៀងប្រជាប្រិយដ៏វិសេសវិសាល
របស់វៀតណាម។ លោកស្រី Ade ប្រធាន ក្រុមសិល្ប Padang បានអោយដឹងថា៖
“ យើងខ្ញុំបានសម្ដែងក្បាច់រាំជាច្រើន ដូចជា៖ “Manggaro ” និងបានប្រគុំតន្ត្រីជា
មួយ នឹងឧបករណ៍ភ្លេង មានឈ្មោះថា“ Sampelon” មានចង្វាក់ភ្លេងស្រដៀងនឹងវៀត
ណាម រួមជាមួយក្បាច់រាំផ្សេងៗទៀត ដូចជា៖ របាំ Seledang (រាំដោយកន្សែង) របាំ
indang (រាំដោយចង្កង់)…។ល។”
របាំ “ Piring” របាំដោយចាន ជារបាំប្រពៃណីរបស់តំបន់ភាគខាងលិច នៃ Sumatra។របាំនេះត្រូវបានសម្ដែងក្នុងបណ្ដាពិធីសម្ដែងអំណរគុណចំពោះទេវតា ដែលបានប្រទាន
ដល់ប្រជាជនក្នុងតំបន់មានរដូវប្រមូលផលដ៏ល្អប្រសើ។
បងប្រុស Osep ជាសិល្បករក្ុងក្រុម padang បានអោយដឹងថា៖ “ Piring” ជារបាំ ពិបាករាំបំផុត ពីព្រោះសិល្បករមិនបានធ្វើអោយចានទាបធ្លាក់និង រួមផ្សុំជាមួយរាល់ កាយវិការនៃក្បាច់រាំនឹងក្បាច់គុណ Pencasilat ទៀតផង។ តាមសំដីសិល្បករដែលមាន បទពិសោធន៍ជាង៨ឆ្នាំ ពោលថាការគាំទ្ររបស់ទស្សនិកជនគឺជាការលើកទឹកចិត្ត ដ៏ធំធេងដើម្បីអោយការសម្ដែងប្រកបដោយល្អប្រសើនូវគ្រប់ចំណុចវប្បធម៏នៃជន
ជាតិខ្លួន៖
“ ចំពោះសិល្បករយើងខ្ញុំ ស្នាមញញឹម និងស្នូរទះដៃរបស់ទស្សនិកជនជាប្រភពលើកទឹកចិត្តចំពោះយើងខ្ញុំ។ ខ្ញុំសង្ឃឹមថា៖ នឹងបានសម្ដែងជាច្រើនលើកទៀតនៅ វៀតណាម និងវប្បធម៌ឥណ្ឌូនេស៊ីនឹងត្រូវបានប្រជាជនវៀតណាមស្គាល់ច្រើនជាងនេះ។”
“ រាត្រីវប្បធម៌រវាងវៀតណាម-ឥណ្ឌូនេស៊ី” ត្រូវបានប្រព្រឹត្តិទៅប្រកបដោយជោគ
ជ័យបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន ក្នុងដួងចិត្តប្រជាជនវៀតណាម។ បងស្រី
Nguyen Thi Ngoc Bich ទស្សនិកជនហាណូយមួយនាក់បានចែករំលែកថា៖
“ ឈុតសម្ដែងរបស់ក្រុមសិល្បឥណ្ឌូនេស៊ីពិតពិរោះណាស់ ពោពេញទៅដោយ អត្តសញ្ញាណជាតិ។ ខ្ញុំចូលចិត្តកម្មវិធីនេះណាស់ និងមានគោលបំណងថានឹងបាន
មកមើល ការសម្ដែងច្រើនដូច្នេះម្ដងទៀត។”
ការគាំទ្ររបស់ទស្សនិកជននេះជាប្រភពលើកទឹកចិត្តដ៏ធំ សំរាប់អ្នករៀបចំកម្មវិធីនេះ។ អនុប្រធានអចិនត្រៃយ៍ការគណះកម្មាធិការសម្ព័ន្ធភាពបណ្ដាអង្គការមិត្តភាពទីក្រុង
ហាណូយ លោកស្រី Vu Thi Hai បានអោយដឹងថា៖
“ កម្មវិធីនេះគឺជាឱកាសដ៏អស្ចារ្យ ដើម្បីយើងខិតមកជិតគ្នាជាង រួមចំណែក
បង្កើនចំណង សាមគ្គីភាព មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ។ ជាពិសេសគឺការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៅរដ្ឋធានីហាណូយ វៀត ណាមជាមួយប្រជាជនឥណ្ឌូនេស៊ី និងមិត្តភក្តិអន្តរជាតិដទៃទៀត។”
រីឯ លោកស្រី Ingan Malam ទីប្រឹក្សារវប្បធម៌និងព័ត៍មាននៃស្ថានទូតឥណ្ឌូនេ
ស៊ីប្រចាំនៅ វៀតណាម បានចាត់ទុកថា៖
“ យើងខ្ញុំមានគោលបំណងថាប្រជាជនវៀតណាមអាចយល់បន្ថែមជាងទៀត
អំពី វប្បធម៌ឥណ្ឌូនេស៊ី។ ដូច្នេះ គោលដៅរបសើរាត្រីវប្បធម៌នេះ គឺឧទ្ទេសនាមអំពី
វប្បធម៌ របស់ Sumatra ដើម្បីទស្សនិកជននិងប្រជាជនវៀតណាម អាចយល់ដឹង
បន្ថែមអំពីខឿនវប្បធម៌ឥណ្ឌូនេស៊ី។”
អាចនិយាយបានថា៖រាត្រីវប្បធម៌វៀតណាម-ឥណ្ឌូនេស៊ី រួមជាមួយកម្មវិធី
ផ្លាស់ប្តូរវប្បធម៌ សិល្ប ក្នុងឆ្នាំកន្លងទៅបានក្លាយទៅជាស្ពាននៃចំណងមិត្តភាព
និងការយល់ ដឹងគ្នាទោវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជំរុញ
ចំណងមិត្ត ភាពប្រជាជន ក្រោមដំបូលរួមអាស៊ាន៕