ក្រុម CIRAC របស់ថៃបង្ហាញបច្ចេកវិទ្យាកែច្នៃឡើងវិញនូវសំរាមប្លាស្ទិកសម្រាប់សេដ្ឋកិច្ចវិលជុំ

(VOVWORLD) - បោះជំហានចេញពីការប្រឡង    «សាកល្បងដោយភាពច្នៃប្រឌិតក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិកប្រកបដោយភាពច្នៃប្រឌិត (EPPIC) ឆ្នាំ ២០២០» ដែលត្រូវបានរៀបចំឡើងដោយអង្គការ UNDP សហការជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងនាមជាក្រុមមួយ ក្នុងចំណោមក្រុមឈ្នះទាំង ៤ នោះក្រុម CIRAC មកពីប្រទេសថៃបានបង្ហាញជាសាធារណៈនូវបច្ចេកវិទ្យាដែលមានលក្ខណៈលោតផ្លោះគួរឲ្យចាប់អារម្មណ៍។ ទាំងនោះគឺបច្ចេកវិទ្យាដែលបំលែងកញ្ចប់អាហារសម្រន់ (Snack) ឲ្យក្លាយទៅជាអាលុយមីញ៉ូម និងប្រេងម៉ាស៊ូត។ ទោះបីជាគម្រោងនេះត្រឹមតែស្ថិតនៅក្នុងការសាកល្បងក៏ដោយ ប៉ុន្តែវានាំមកនូវលទ្ធផលយ៉ាងវិជ្ជមានជាមួយនឹងសមត្ថភាពដោះស្រាយបញ្ហាកញ្ចប់អាហារសម្រន់ចំនួន ១០០០ តោន ទៅជាអាលុយមីញ៉ូមចំនួន ២០០ គីឡូក្រាម/ថ្ងៃ ដែលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក និងជម្រុញការអនុវត្តសេដ្ឋកិច្ចវិលជុំនៅប្រទេសថៃនិងក្នុងតំបន់ផងដែរ។
ក្រុម CIRAC របស់ថៃបង្ហាញបច្ចេកវិទ្យាកែច្នៃឡើងវិញនូវសំរាមប្លាស្ទិកសម្រាប់សេដ្ឋកិច្ចវិលជុំ - ảnh 1ផ្នែកមួយនៃការណែនាំរបស់ក្រុម CIRAC ក្នុងការប្រឡង EPPIC

«កាកសំណល់ប្លាស្ទិកប្រមាណ ២០ % ដែលយើងប្រើប្រាស់នាសព្វថ្ងៃនេះគឺប្រភេទកញ្ចប់ដូចជា៖ កញ្ចប់នំ កញ្ចប់អាហារសម្រន់ កញ្ចប់កាហ្វេជាដើម។ ប្រភេទកញ្ចប់នេះត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងជីវភាពរស់នៅនិងក្នុងពេលអនាគតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈពហុស្រទាប់នៃកាកសំណល់នេះធ្វើឱ្យការកែច្នៃមានការពិបាកណាស់។ ប្រសិនបើយើងមិនគិតពីវិធីកែឆ្នៃទេ ប្រភេទកញ្ចប់នេះ អាចត្រូវបានបោះចូលទៅក្នុងសមុទ្រតែម្តង។ ហេតុដូច្នេះយើងទើបតែគិតដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃកញ្ចប់អាហារសម្រន់ក្លាយទៅជាអាលុយមីញ៉ូមនិងម៉ាស៊ូតវិញ»។

ជាមួយនឹងចំណេះដឹងដែលធ្លាប់បានសិក្សារៀនសូត្រពីដេប៉ាតឺម៉ង់ ប្រេង PPC នៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ ក៏ដូចជាបទពិសោធន៍ក្នុងអំឡុងពេលធ្វើការនៅក្រុមហ៊ុនគីមី SCG លោក វេជ្ជបណ្ឌិត Sikarin Tamiyakul អាយុ ៣០ ឆ្នាំ រួមជាមួយមិត្តភក្តិម្នាក់ទៀត បានបង្កើតក្រុម CIRAC ដើម្បីស្រាវ ជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃឡើងវិញនូវកញ្ចប់អាហារសម្រន់ទៅជាអាលុយមីញ៉ូមនិងប្រេងម៉ាស៊ូត កាលពី ២ ឆ្នាំមុន។ នាបច្ចុប្បន្ន បច្ចេកវិទ្យាបំលែងកញ្ចប់អាហារសម្រន់ក្លាយទៅជាអាលុយមីញ៉ូម ត្រូវបានបញ្ចប់ ហើយកំពុងតែត្រូវបានធ្វើការពិសោធន៍។ រីឯការបំប្លែងទៅជាប្រេងម៉ាស៊ូតវិញ គឺស្ថិតនៅក្នុងដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍៖

«ចំណុចសំខាន់នៃបច្ចេកវិទ្យានេះគឺការរចនាឡប្រតិកម្មកំដៅ ( រ៉េអាក់ទ័រ)។ ប៉ុន្តែរ៉េអាក់ទ័រនេះមានតម្លៃមិនខ្ពស់ទេ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលមានស្រាប់នៅក្នុងប្រទេសថៃ។ ហើយវត្ថុធាតុដើម ដែលយើងប្រើប្រាស់សម្រាប់ការកែឆ្នៃឡើងវិញ គឺជាកញ្ចប់កាហ្វេដែលនាំចូលក្នុងបរិមាណច្រើនពីរោងចក្រ។ ពីព្រោះរោងចក្រក៏ប្រមូលមកវិញនូវកញ្ចប់កាហ្វេមិនខុសខ្នាតតាមការកំណត់ផងដែរ។ ហេតុដូច្នេះកញ្ចប់កាហ្វេទាំងនេះប្រែក្លាយទៅជាសំរាមវិញ។ យើងខ្ញុំនាំចូល ហើយបំលែងទៅជាអាលុយមីញ៉ូម និងប្រេងម៉ាស៊ូត ដោយមិនបំភាយ     ឧស្ម័នអ្វីដល់បរិស្ថានទេ»។

ក្រុម CIRAC របស់ថៃបង្ហាញបច្ចេកវិទ្យាកែច្នៃឡើងវិញនូវសំរាមប្លាស្ទិកសម្រាប់សេដ្ឋកិច្ចវិលជុំ - ảnh 2ក្រុម CIRAC ត្រូវបានផ្តល់កិត្តិយសតាមអនឡាញក្នុងពិធីប្រគល់រង្វាន់ដែលបានប្រារព្ធធ្វើនៅទីក្រុងហាណូយក្នុងខែមករាឆ្នាំ ២០២១

គុណសម្បត្តិនេះរបស់ CIRAC ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំការប្រឡង «សាកល្បងច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប្លាស្ទិកប្រកបដោយភាពច្នៃប្រឌិត (EPPIC) ឆ្នាំ ២០២០»។ CIRAC បានក្លាយទៅជាក្រុមមួយក្នុងចំណោមក្រុមទាំង៤ ដែលឈ្នះរង្វាន់ដូចគ្នានៃការប្រឡងនេះ ដោយទទួលបានទឹកប្រាក់ចំនួន ១៨.០០០ ដុល្លារអាមេរិក និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល «ពន្លឿនលឿនក្នុងរយៈពេល ៩ ខែ» ដើម្បីបង្កើតគំនិតផ្តួចផ្តើមក្លាយទៅជាគំរោងអាចអនុវត្តយ៉ាងជាក់ស្តែងទៅក្នុងជីវភាពរស់នៅផង  ដែរ។ លោក Hoang Thanh Vinh កម្មភិបាលទទួលបន្ទុកកម្មវិធី UNDP វៀត   ណាមដែលជាអង្គភាពរៀបចំការប្រឡង EPPIC បានវាយតម្លៃថា៖

« CIRAC ទទួលបានជោគជ័យនៅពេលដែលលើកសំណើរស្តីពីការអនុវត្តច្ចេកវិទ្យាកែច្នៃសំរាមកាកសំណល់ប្លាស្ទិកសម្រាប់ខឿនសេដ្ឋកិច្ចវិលជុំ។ ចំណុចថ្មីនៃគម្រោងនេះគឺមិនត្រឹមតែជាការប្រមូលផ្តុំ និងកែច្នៃប្លាស្ទិកនិងផលិតផលផ្សេងទៀតឡើងវិញដូចជាអាលុយមីញ៉ូមនិងប្រេងម៉ាស៊ូតប៉ុណ្ណោះទេ វាថែមទាំង បង្កើតតម្លៃបន្ថែម និងបង្កើតគុណប្រយោជន៍យ៉ាងធំធេងលើការកែច្នៃប្លាស្ទិកជាធម្មតាទៀតផង។ សម្រាប់នៅក្នុងទីផ្សារថៃ ដែលជាទីផ្សារកំពុងតែនាំចូលអាលុយមីញ៉ូមច្រើន ជាមួយនឹងភាពច្នៃប្រឌិតថ្មីបែបនេះ នេះគឺជាដំណោះស្រាយដែលមានសក្តានុពលខ្លាំងណាស់សម្រាប់ការកែច្នៃប្លាស្ទិក។ ទន្ទឹមនឹងនេះវានឹងក្លាយជាកម្លាំងចលករសម្រាប់ការប្រមូលប្លាស្ទិកកើនឡើងៗជាងមុន ហេតុនេះអាចកាត់បន្ថយការបោះចោលផ្លាស្ទិកទៅកន្លែងចាក់សំរាមនៅលើដីគោកបន្ទាប់មកពីដីគោកបញ្ជូនទៅកាន់សមុទ្រផងដែរ»។

សម្រាប់ក្រុម CIRAC ការចូលរួម EPPIC មិនត្រឹមតែជាឱកាសសម្រាប់ពួកគេក្នុងការលើកសំណើរគំនិតផ្តួចផ្តើម និងតភ្ជាប់ជាមួយអ្នកផ្លាស់ប្តូរថ្មីច្នៃប្រឌិតនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកសម្រេចនូវគំនិតធ្វើអាជីវកម្មនៃគម្រោងនេះទៀតផង។  បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការប្រឡង EPPIC ក្រុម CIRAC មានផែនការបញ្ចប់ការកសាងឧបករណ៍រ៉េអាក់ទ័រ ហើយថែមទាំងបន្តជំរុញការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យា បំលែងកញ្ចប់អាហារសម្រន់ទៅជាប្រេងម៉ាស៊ូត។ ទន្ទឹមនឹងនោះ ការកសាងរូបភាពម៉ាក់យីហោ គេហទំព័រ ដើម្បីអភិវឌ្ឍក្រុមហ៊ុនឲ្យបានជោគជ័យផងដែរ។ លើសពីនេះទៅទៀត ក្រុម CIRAC ក៏ស្វែងរកវិនិយោគិន ដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនិងអតិថិជន ដើម្បីទិញផលិតផល និងបច្ចេកវិទ្យានៅឆ្នាំ ២០២១ ដើម្បីឆ្ពោះទៅពង្រីកទីផ្សារអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២២ ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ