ក្រុមសិល្បករឡាវបង្កើនការជួបប្រាស្រ័យ និងរៀនសូត្រ​បទពិសោធន៍​នៅ​ក្នុង​មហោស្រពតន្ត្រីអាស៊ាន

(VOVWORLD) -មហោស្រពតន្ត្រីអាស៊ាន ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅនៅទីក្រុង Hai Phong ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែឧសភា កន្លងទៅ ដោយទាក់ទាញការចូលរួមពីសំណាក់សិល្បករ សិល្បការិនី មកពីបណ្ដាប្រទេសដូចជា៖ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសម្ចាស់ផ្ទះវៀតណាម។ 
ក្រុមសិល្បករឡាវបង្កើនការជួបប្រាស្រ័យ និងរៀនសូត្រ​បទពិសោធន៍​នៅ​ក្នុង​មហោស្រពតន្ត្រីអាស៊ាន - ảnh 1 ឈុតសម្ដែងខែនរបស់ក្រុមសិល្បករឡាវ

រួមជាមួយបណ្ដាប្រទេស ក្រុមសិល្បករឡាវមានឱកាសបង្កើនទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិលើវិស័យវប្បធម៌ និងសិល្បៈ។ ក្រុមសិល្បៈឡាវបានចូលរួមហោស្រពលើកនេះ គឺសំដៅសិក្សារៀនសូត្រ ចែករំលែកបទពិសោធន៍ ក៏ដូចជាបង្កើនការជួបប្រាស្រ័យអំពីតន្ត្រី និងវប្បធម៌ជាមួយបណ្ដាប្រទេសក្នុងតំបន់

អញ្ជើញចូលរួមហោស្រពលើកនេះ ក្រុមសិល្បករឡាវមានសមាជិកចំនួន ១៥ រូប ហើយសម្ដែង ៥ ឈុត។ ក្នុងឈុតសម្ដែងនិមួយៗ ក្រុមសិល្បករឡាវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ ហើយទាក់ទាញបានចំណាប់អារម្មណ៍ជាច្រើន។ លោក Duongchan Phomachit នាយករងទទួលបន្ទុកសិល្បៈជាតិឡាវ បានចែករំលែកអំពីចំណុចថ្មីនៃមហោស្រពលើកនេះយ៉ាងដូច្នេះថា៖

“មហោស្រពលើកនេះ មានប្រធានបទថា “តន្ត្រីប្រពៃណីអាស៊ាន”។ ហេតុដូច្នេះហើយ ក្រុមសិល្បៈករនានាសុទ្ធតែប្រើប្រាស់ឧបករណ៍តន្ត្រីមកសម្ដែង។ ជាពិសេស ក្រុមសិល្បករឡាវមិនបាននាំមកនូវឧបករណ៍បរទេសមកសម្ដែងឡើយ ពោលគឺយើងខ្ញុំបានប្រើប្រាស់ឧបករណ៍តន្ត្រីប្រពៃណីសុទ្ធសាធពីបរុមបរាណរបស់ឡាវតែប៉ុណ្ណោះ”។

ចូលរួមមហោស្រពតន្ត្រីអាស៊ានឆ្នាំនេះ ក្រុមសិល្បករឡាវបាននាំមកនូវឧបករណ៍តន្ត្រីជាតិជាច្រើនដូចជា៖ ខែន ទ្រ និងចាប៉ី ដើម្បីបម្រើការសម្ដែងចំនួន ៥ ឈុត ដែលរួមមាន៖ ការសម្ដែងខែន ក្រោមចំណងជើងថាសេចក្ដីស្នេហាស្រុកកំណើត ការច្រៀងបទចម្រៀងដោយចំណងជើងថា Lam Tang Vai  ការសម្ដែងខែនវង់ ការច្រៀងបទចម្រៀងដោយចំណងជើងSalavan ភូមិរបស់ខ្ញុំ និងបទចម្រៀងឡាវនាមស័យបរាណ។ ឈុតសម្ដែងទាំងនេះ គឺពោរពេញទៅដោយអត្តសញ្ញាណជាតិឡាវអំពីសេចក្ដីស្នេហាជាតិក្នុងការតស៊ូ និងបុព្វហេតុអភិវឌ្ឍន៍របស់ឡាវ។ លោក Lotchana Anulac អ្នកចម្រៀងមួយរូបនៃក្រុមសិល្បៈជាតិឡាវបានសំណេះសំណាលថា៖

“ខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលបានចូលរួមកម្មវិធីនេះ។ នៅមហោស្រព ឆ្នាំ ២០១៩ នេះ ខ្ញុំបានច្រៀងបទចម្រៀងប្រពៃណីរបស់ឡាវ ក្រោម ចំណង ជើងថា Lam Tang Vai  និង Lam Salavan។ Lam Tang Vai  គឺជាបទចម្រៀង និមិត្តរូបនៃខេត្ត Savanakhet ភាគកណ្ដាលឡាវ ហើយ Lam Salavan គឺ ជាបទចម្រៀងនិមិត្តរូបនៃខេត្ត  Salavan ភាគខាងត្បូងឡាវ។ ទន្តឹមនឹងនេះ បណ្ដាប្រទេសចូលរួមមហោស្រពលើកនេះ គឺសុទ្ធតែបានសម្ដែងចម្រៀង របាំ និងឧបករណ៍ដ៏វិសេសវិសាលរបស់ប្រទេសខ្លួន”។

ក្នុងរយៈពេល ១ សប្ដាហ៍ប្រព្រឹត្តិទៅមហោស្រពនេះ ក្រុមសិល្បករនិមួយៗបានទៅសម្ដែងនៅរោងមហោស្រពធំទីក្រុង Hai Phong ចំនួន ២ ពេល និងទៅសម្ដែងបម្រើប្រជាជននៅមជ្ឈមណ្ឌលពិព័រណ៍ទីក្រុង នៅខ័ណ្ឌ  Do Son និងស្រុកកោះ នៅទីរួមស្រុក Cat Ba ស្រុក Cat Hai ទីក្រុង Hai Phong។ តាមរយៈការសម្ដែង និងជួបប្រាស្រ័យជាមួយមហាជន ដែលក្នុងនោះមានការជួបប្រាស្រ័យរវាងក្រុមឡាវ និងក្រុមផ្កាឈូកវៀតណាម បានជួយឲ្យក្រុមសិល្បករឡាវផ្លាស់ប្ដូរបទពិសោធន៍ជាមួយក្រុមសិល្បៈនានាមកពីបណ្ដា
ប្រទេសផ្សេងៗទៀត។ លោក Nguyen Van Tuan នាយករងរោងមហោស្រពចម្រៀង របាំ និងតន្ត្រីផ្ដាឈូក ទីក្រុងហូជីមិញ និងលោក Duongchan Phomachit នាយករងទទួលបន្ទុកសិល្បៈ ឡាវ បានចែករំលែកថា៖

“រោងមហោស្រពផ្កាឈូកមានកិត្តិយសណាស់ ដោយបានចូលរួមហោស្រព លើកនេះ។ យើងខ្ញុំបានរួមសហការជាមួយក្រុមលិល្បៈឡាវ ចូលរួម កម្មវិធីជួបប្រាស្រ័យ សំដៅឧទ្ទេសនាមអំពីវប្បធម៌វៀតណាម និងឡាវទៅកាន់មហាជននៅ Cat Ba”។

“ចូលរួមមហោស្រពលើកនេះ យើងខ្ញុំបានសិក្សារៀនសូត្រជាច្រើនពីក្រុមសិល្បករនានា ដែលក្នុងនោះមានវៀតណាម”។ ម៉្យាងវិញទៀត ដោយសារចេះភាសាវៀតណាម បានជាយើងខ្ញុំអាចសន្ទនា និងរៀនសូត្រជាច្រើនពីក្រុមសិល្បករផ្កាឈូក“។

នារាត្រីបិទបញ្ចប់មហោស្រពតន្ត្រីអាស៊ាន ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាសិល្បៈបានប្រគល់មេដាយមាសជូនឈុតសម្ដែងចំនួន ១២ ឈុត និង មេដាយប្រាក់ ជូនឈុតសម្ដែងចំនួន ១៩ ឈុត។ ក្នុងនោះ ក្រុមសិល្បករឡាវទទួលបានមេដាយមាសចំនួន ១ គ្រឿង និងមេដាយប្រាក់ចំនួន ១ គ្រឿងទៀត។ លើសពីនេះទៅទៀត ក្រុមឡាវក៏ទទួលបានពានរង្វាន់អង្គភាពសិល្បករ ដែលមានប្រជាប្រិយភាពបំផុតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ