ជនថៃចំពោះឈូងសមុទ្រ Ha Long
ចំពោះជនថៃ ពេលទៅទេសចរណ៍ ឬ ទៅបំពេញការងារ ម្ដងៗ នៅវៀតណាម ការ
ជ្រើសរើសដើមដំបូងរបស់គេ គឺឈូងសមុទ្រ Ha Long ។ ហេតុផលគឺ ទីនេះជាដំបន់
ត្រូវបានUNESCOទទួលស្គាល់ 2ដង់ជា បេតិកភ័ណ្ឌធម្មជាតិពិភពលោកនិងនាពេល ថ្មីៗនេះ ក៏បានអង្គការ New 7 Wonders ជ្រើសតាំងជា អច្ឆរិយវត្ថុធម្មជាតិពិភពលោក ថ្មីមួយ ក្នុងចំណោម អច្ឆរិយវត្ថុធម្មជាតិពិភពលោកថ្មីចំនួន 7 ។
|
ឈូងសមុទ្រ Ha Long(http://www.halongtravel.com/) |
អ្នកកាសែត Bandhit Rajavatanadhanin ប្រធានកិត្តិយសសមាគមន៍អ្នកកាសែតអាស៊ាន បានអោយដឹងថា៖ ទោះបីជាបានមកទស្សនាឈូងសមុទ្រ Ha Long មិន ក្រោម 5 លើកហើយ ប៉ុន្តែ Ha Long នៅមានលារទាក់ទាញទឹកចិត្តចំពោះលោកដ៏
ដែរ។ លើកដំបូងដែលលោកមកទស្សនា ឈូងសមុទ្រ Ha Long គឺឆ្នាំ 1992 រួមជា
មួយអ្នកកាសែតចំនួន 4 រូបទៀតរបស់ សឹង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងភីហ្វីលីពីន។
គ្រានោះ នៅ Ha Long មានតែទូកនេសាទត្រីរបស់អ្នកនេសាទ មិនទាន់មានបណ្ដា
ទូកទេសចរណ៍ស្អាត ដើម្បីបំរើភ្ញៀវទេសចរណ៍ ដែលចុះចត់ណែនណាន់តាន់តាប់
នៅកំពង់ផែរ ដូចជា នាសព្វថ្ងៃ។ ធ្លាប់បានទៅដំបន់ជាច្រើន លើពិភពលោក បាន
ទៅទស្សនាបណ្ដាបេតិកភ័ណ្ឌ អច្ឆរិយវត្ថុរបស់ប្រទេសជាច្រើន ប៉ុន្តែ ចំពោះលោក
Bandhit Rajavatanadhanin ឈូងសមុទ្រ Ha Long ជានិច្ចកាល មានចរិតលក្ខណះដែលស្រូបទាញដោយឡែករបស់ខ្លួន ប៉ុន្តែ ដើម្បីរក្សារបណ្ដាភាពស្អាតរហោស្ថាន នោះ តាមលោកថា៖ ត្រូវការកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ជាមួយប្រជាជន៖
“ខ្ញុំចាត់ទុកថា ប្រសិនបើ មានតែរដ្ឋាភិបាលធ្វើ មិនគ្រប់គ្រាន់បានទេ។ ប្រការសំខាន់
គឺ ត្រូវអប់រំប្រជាជនមានមនសិការ ចូលរួមរក្សារ ការពារ …ដើម្បីបេតិកភ័ណ្ឌនេះ ជា និច្ចកាលជាមោទនភាពរបស់ប្រជាជនវៀតណាម។ ”
|
ឈូងសមុទ្រ Ha Long(http://www.halongtravel.com/) |
ចំពោះ លោកស្រី Pornpen Hantrakool អតីតគ្រូរបង្រៀន ប្រវត្តិសាស្ត្រ អ្នកជំ
នាញការ អំពីប្រវត្តិសាស្ត្រវៀតណាម នៅមហាវិទ្យាល័យវិចិត្រសិល្បះថៃ គឺ៖ឈូង
សមុទ្រ Ha Long ជានិច្ចកាលទាក់ទាញបណ្ដាភ្ញៀវទេសចរណ៍បរទេស ពិសេស គឺ បណ្ដាអ្នកស្រឡាញ់ប្រវត្តិសាស្ត្រវៀតណាម ដូចជាលោកស្រី៖
“ឈូងសមុទ្រ Ha Long ជាឈូងសមុទ្រទឹកជ្រៅ។ វាធំ និងស្អាតអស្ចារ្យ៍ណាស់ ជាមួយកោះធំ តូច វាលខ្សាចស្អាត ទឹកសមុទ្រខៀវស្រងាត់…នេះគឺជារមនីដ្ឋាន ល្អឆើតឆាយ ពោពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម។”
ទោះបីជា ជនម្នាក់ៗៗ មានការទទួលអារម្មណ៍ខុសគ្នា ប៉ុន្តែ គ្រាន់តែភ្ញៀវទេស
ចរណ៍ ថៃទាំងអស់ ដែលបានមកទស្សនាឈូងសមុទ្រនេះ មិនអាចមិនស្ងើច សរសើរភាពស្អាតរហោស្ថាននិងបរិយាកាសស្ងៀមស្ងាត់នៅទីនេះ។ នេះក៏គឺ
ជាចំណាំប់អារម្មណ៍របស់អ្នកអក្សរសាស្ត្រ Paiwarin Kao Ngam ផងដែរ៖
“គណះប្រតិភូយើងខ្ញុំបានទៅទស្សនាឈូងសមុទ្រដោយការជិះទូក។ ខ្ញុំមិនគិត បានថា នៅវៀតណាមនឹងបានផ្អៀងផ្អែងបណ្ដាទេសភាពស្អាតដូច្នេះទេ ៕”