ជំនួបជាមួយបណ្ដាតារាចំរៀងដែលបានចូលរួមមហោស្រពសំនៀងមាស ទូរទស្សន៏ ASEAN ២០១២

(VOVworld) - មហោស្រពសំនៀងមាស ទូរទស្សន៏ Asean 2012 ទើបនឹងបានបញ្ចប់  ជាមួយរង្វាន់ថ្នាក់លេខមួយ ផ្នែកតន្ត្រីស្រាល និងតន្ត្រីជនជាតិ ត្រូវបានប្រគល់​អោយ សិល្បករចំនួន ពីរនាក់ មកពីឥណ្ឌូនេស៊ី។ វៀតណាមមានសិល្បករចំនួន  2នាក់ ចូលរួម និង សិល្បករ Duc Tuan ​ដណ្ដើម បាន រង្វាន់ ពិសេស ក្នុង ការ
សម្ដែង ឆ្នើមបំផុត និង ​ទទួលបានការគាំទ្រ​ច្រើនបំផុត។​ ក្នុងនាទី៖ ដំបូលអាស៊ាម
ពេល នេះ សូលអញ្ចើញ លោកអ្នកនាងជួបជាមួយ បណ្ដាតារាចំរៀង  និងកំសា ន្តបទចម្រៀងមួយចំនួន ដែលបានសម្ដែងនៅមហោស្រពលើកនេះ។

          មហោស្រពសំនៀងមាស ទូរទស្សន៏អាស៊ាន 2012 បានមានការវត្តមាន  របស់ដំណាង​ចំនួន ១៨​នាក់ មកពីក្រុមវិចិត្តសិល្បះចំនួន ១០។ នោះគឺក្រុម​សិល្បករ​ថៃ 
មីយ៉ាន់ម៉ា  កម្ពុជា ឡាវ សឹង្ហបូរី ម៉ឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន​​ប្រុយនេ ​និង
វៀតណាម។ អ្នកចម្រៀងនិមួយៗ បាននាំមកចរិតលក្ខណះពិសេសដោយ ឡែកមួយ អោយផ្នែកតន្ត្រីនិមួយៗ និង ទោះបីច្រៀងជាភាសារអ្វីក៏ដោយ 
ប៉ុន្តែ បទចម្រៀងនិមួយៗ សុទ្ធតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង 
របស់ទស្សនិកជន។ ​      

ជំនួបជាមួយបណ្ដាតារាចំរៀងដែលបានចូលរួមមហោស្រពសំនៀងមាស ទូរទស្សន៏ ASEAN ២០១២ - ảnh 1
បង Muhammad inata Kusuma Negara មកពី ឥណ្ឌូនេស៊ី ដណ្ដើម បាន រង្វាន់ថ្នាក់លេខមួយ នៃផ្នែកតន្ត្រីប្រជាប្រិយ(http://www.tinmoi.vn)

    បង Muhammad inata Kusuma Negara មកពី 
ឥណ្ឌូនេស៊ី ​ដណ្ដើម បាន រង្វាន់ថ្នាក់លេខមួយ នៃផ្នែកតន្ត្រីប្រជាប្រិយ  ដោយ បទចម្រៀងប្រជាប្រិយ ​មាន​​ចំ​ណង​ជើងថា៖ Dang Dut Rel Kereta Api Tena
bang។  ទោះបី ជា  ច្រៀង ជាភាសាឥណ្ឌូនេស៊ីក៏ដោយ ប៉ុន្តែបង Muhammad
inata Kusuma Negara  បាន ធ្វើអោយទស្សនិកជន  ​មានអារម្មណ៏សប្បាយ  ជឿជាក់ក្នុងជីវភាពរស់នៅ។​

រីឯសិល្បៈករមិនអាជីព Thanapat Yart Charoen មកពីថៃថា​​ការចូលរួមមហោ
ស្រពលើកនេះ នឹងជួយឲ្យបងឧទេ្ទសនាមអំពីលក្ខណៈ វប្បធម៌ ប្រពៃណីថៃ  មកដល់មហាជនស្នេហារតន្រ្តី​។​

          “ពេលមកដល់វៀតណាម ខ្ញុំមានអារម្មណ៌ដូចជាកំពុងរស់នៅក្នុងផ្ទះ​
របស់ ខ្លួនអញ្ចឹង។ ជនគ្រាប់រូបនៅទីនេះគឺស្និទស្នាល​និងអស្ចារ្សណាស់។
ខ្ញុំក៏ មាន បំណងថា យល់ដឹងបន្ថែមទៀតអំពីតន្ត្រី និងចែករំលែកបទចំរៀង
ជាមួយ សិល្បៈ ករ មកពីប្រទេសជាច្រើនទៀត។”

ជំនួបជាមួយបណ្ដាតារាចំរៀងដែលបានចូលរួមមហោស្រពសំនៀងមាស ទូរទស្សន៏ ASEAN ២០១២ - ảnh 2
សិល្បៈករ Duc Tuan (http://news.go.vn)

ចំពោះសិល្បៈករ Duc Tuan ចែករំលែកថា ៖ “កម្មវិធីនេះជាឱកាសដើម្បី ខ្ញុំ ចូលរួមជួប
ប្រាស្រ័យ និងរៀនសូត្រ និងយល់បន្ថែមអំពី​វប្បធម៌ពីបណ្តាមិត្តអន្តរជាតិ។ ខ្ញុំមោទនះ
ភាពនិង​ ​សប្បាយណាស់ ដោយបាន​តំណាងឲ្យវៀតណាមចូលរួមមហោស្របនេះ”។

ជាមួយបទចំរៀង One moment in time ដែលត្រូវបានសម្តែងក្នុងរាត្រីទី២ និងបទចំរៀង
 Sway សម្តែងរួមជាមួយសិល្បៈករ Putri មកពីប៊្រុយនេ ក្នុង រាត្រី Gala។ សិល្បករ​ Duc
Tuan ត្រូវបានគណៈចាត់តាំងមហោស្របសំនៀងមាស អាស៊ាន ២០១២ ប្រកល់រង្វាន់
ពិសេស សម្រាប់បេក្ខជនប្រឡងសម្តែងល្អបំផុត និង បងក៏​​​ទទួលបានរង្វាន់ បេក្ខជន
ត្រូវ​ពេញនិយមជាងគេ។

          ទោះបីជា មិនទទួលបានរង្វាន់ខ្ពស់ ក្នុងការប្រឡងលើកនេះ ប៉ុន្តែ អ្នកចម្រៀង
 Ezah Hashim មកពីប្រុយនេ ក៏ទទួលបានការគាំទ្រ និងមនោសញ្ជេត​នា​ជា​ច្រើន​របស់ ទស្សនិកជន នាពេលសម្ដែងបទចម្រៀងមនោសញ្ជេតនាមួយបទ អំពី សេចក្ដីស្នេហារ
 និង ពិសេសគឺ របៀបដែលនាងសម្ដែងពីទឹកចិត្តស្រឡាញ់ចំពោះប្រទេសវៀតណាម 
ដោយឃ្លា​មួយជាភាសារវៀតណាមថា៖ ខ្ញុំស្រឡាញ់វៀតណាម៖

“ខ្ញុំសប្បាយរីករាយណាស់ នាពេលមានវត្តមាននៅមហោស្រពលើកនេះ និងនេះគឺជា
 បទពិសោធន៏ដ៏ថ្លៃថ្លូចំពោះខ្ញុំ។ បណ្ដា​ម្ហូបអាហាររបស់វៀតណាម ឆ្ងាញ់ណាស់  
មនុស្ស វៀតណាមស្និទ្ធស្នាល និងខ្ញុំស្រលាញ់វៀតណាម។”

ជំនួបជាមួយបណ្ដាតារាចំរៀងដែលបានចូលរួមមហោស្រពសំនៀងមាស ទូរទស្សន៏ ASEAN ២០១២ - ảnh 3
បណ្ដាសិល្បករបានចាប់ដៃ ជាមួយគ្នា និងច្រៀងបទចម្រៀង៖
“Let us move ahead”(http://news.go.vn)


          ចំពោះបណ្ដាអ្នកចម្រៀងដែលបានចូលរួមមហោស្រពសំនៀងទូរទស្សន៏ Asean 2012នៅវៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៏ពិបាក់ភ្លេចបានឡើយ  អំពី មនោសញ្ចេតនា ចំពោះភ្ញៀវ របស់មិត្តភ័ក្កវៀតណាម។​ បញ្ចប់មហោស្រព  បណ្ដា សិល្បករបានចាប់ដៃ ជាមួយគ្នា និងច្រៀងបទចម្រៀង៖ “Let us move ahead” ​អត្ថន័យ
 ថា៖​ ជំរុញមនោសញ្ចេតនា មិត្តភាព ផ្លាស់ប្តូរ  និងសាមគ្គីភាព រួមគ្នា ឆ្ពោះទៅ  សហគម អាស៊ានមួយ ​ខ្លាំងខ្លា រឹងមាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ