ជំនួបជាមួយអ្នកអក្សរសាស្ត្រមួយចំនួនដែលទើបដណ្ដើមបានរង្វាន់ អក្សរសាស្ត្រអាស៊ីអាគ្នេយ៏
VOV5 -  
(VOV5) /  
លោកអ្នកនាងជាទីមេត្រី
រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍ ឬបានហៅថា៖ S.E.A Write Award ជារង្វាន់អក្សរ
សាស្រ្ត មួយដែលត្រូវបានប្រគល់ជាប្រចាំឆ្នាំ សំរាប់បណ្ដាអ្នកអក្សរសាស្ត្រ និងកវី អាស៊ី
អាគ្នេយ៏ កាលពីឆ្នាំ 1979មក។ រង្វាន់រៀបចំដោយ ព្រះរាជវង្សារនុវង្សថៃ គឺសំដៅលើក
ដម្កើងបណ្ដាអ្នកអក្សរសាស្រ្ត កវីដែលមានវណ្ណកម្មឆ្នើម។ ក្នុងនាទី ដំបូលអាស៊ាន ពេល
នេះ សូមអញ្ជើញលោកអ្នកនាងជួបជាមួយ អ្នកអក្សរសាស្ត្រមួយចំនួន ដែលទើបដណ្ដើមបានរង្វាន់ S.E.A Write Award 2011។
រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៏ លើកនេះត្រូវបានប្រគល់ជូន អ្នកនិពន្ធចំនួន ៨នាក់ នៃបណ្ដាប្រទេសប្រុយណេ ឥណ្ឌុនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីនសិង្ហបុរី ថៃ និងវៀតណាម ជាមួយបណ្ដាវណ្ណកម្ម ដូចជា៖រឿងខ្លី ប្រលោមលោក កំណាព្យ…ជាដើម។
អ្នកអក្សរសាស្ត្រ Boun Thanong Xomxayphol ទទួលបាន រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៏ ជាមួយវណ្ណកម្មរឿងខ្លី ៖ អដ្ឋិធាតុរបស់ជនអាមេរិក ( American Bones) ។ វណ្ណ
កម្មនេះស្ថិតនៅក្នុងកម្រងរឿងខ្លី៖ ប្រលែងចាបរួមមាន 7 រឿង បានបោះពុម្ភជាភាសារឡាវ និងអង់គ្លេស។ រឿងនេះជាសារអំពីសិទ្ធិមនុស្ស និងសេរីភាព។ មិនគ្រាន់តែជាអ្នកអក្សរសាស្ត្រមួយរូប មានវណ្ណកម្មជាច្រើនប៉ុណ្ណោះទេ Boun Thanong Xomxayphol នៅជា
អ្នកអធិប្បាយនយោបាយ និងសង្គមល្បីឈ្មោះនៅឡាវទៀតផង។ វណ្ណកម្មភាគច្រើន
របស់លោកនិយាយ អំពី ការតស៊ូប្រឆាំងចក្រពទ្ធអាមេរិក របស់ប្រជាជនឡាវ៖
“ឡាវត្រូវចក្រពទ្ធអាមេរិកឈ្លានពាន ទំលាក់គ្រាប់បែកបំផ្លាញ។បន្ទាប់ពីពេលសង្គ្រាមបញ្ចប់នៅលើទឹកដីឡាវនៅមានអដ្ឋិធាតុរបស់ទាហានអាមេរិក។ រដ្ឋាភិបាលឡាវបានអនុ
ញ្ញាត្តអោយ អាមេរិកវិលត្រឡប់រុករកអដ្ឋិធាតុ របស់ទាហានអាមេរិក។ នេះគឺជា ការអនុវត្ត
នូវគោលនយោបាយមនុស្សធម៏ ចំពោះមនុស្ស។ខ្ញុំសរសេររឿងនេះដើម្បីពណនាអំពីមនោសញ្ជេតនារបស់ប្រជាជនឡាវ គឺចេះលើកលែងទោស និងមានចរិតលក្ខណះមនុស្សធម៏។ តាមរយះរឿងនេះ ខ្ញុំក៏មានគោលបំណងដែរថា មនុស្សគ្រប់រូបលើពិភពលោក សុទ្ធតែមានសិទ្ធិសមភាព។”
រួមជាមួយ ប្រធានបទអំពី សង្គ្រាម ប្រលោមលោក៖ សម្លេងយំរបស់នាង Ut
របស់អ្នកអក្សរសាស្ត្រវៀតណាម Nguyen Chi Trung បានបង្កើតឡើងវិញនូវដំណាក់កាល
តស៊ូពោពេញទៅដោយ ការលំបាក់វេទនា ប៉ុន្តែអង់អាចក្លាហាន នៅដំបន់ភាគកណ្ដាលវៀតណាម ក្នុងដំណើការ តស៊ូប្រឆាំងចក្រពត្តអាមេរិក ពី ឆ្នាំ 1954-ដល់ឆ្នាំ 1959។ ថ្លែង
មតិនៅពីធីប្រគល់រង្វាន់នេះ អ្នកអក្សរសាស្ត្រ Nguyen Chi Trung បានថ្លែងថា៖
“ការដែល ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ប្រគល់ អោយខ្ញុំ រង្វាន់ អក្សរសាស្ត្រអាស៊ីអាគ្នេយ៏ 2011 -រង្វាន់មួយដ៏ថ្លៃថ្លា ជាការ សម្ដែងដ៏ល្អប្រសើរ អំពី ស្មារតី សន្តិភាព មិត្ត
ភាព រវាងបណ្ដាប្រទេសអាស៊ាន។ នេះក៏គឺជាការគោរព របស់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះរាជទាយាទ ព្រះអង្គម្ជាស់ក្សត្រី និងរបស់បណ្ដាមិត្តភ័ក្ក ចំពោះការរួមវិភាគទាន
របស់អក្សរសាស្ត្រវៀតណាម ក្នុងដំណើការអភិវឌ្ឈន៏របស់អាស៊ាន ដើម្បីសន្តិភាព មិត្ត
ភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឈន៏។”
|
អ្នកអក្សរសាស្ត្រវៀតណាម Nguyen Chi Trung (http://english.vov.vn) |
បានដឹងថា៖ បណ្ដាវណ្ណកម្មដែលបានប្រគល់ជូនរង្វាន់អក្សរសាស្ត្រ អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ 1979 មក មានភាពសម្បូរបែប រួមទាំង៖ រឿងខ្លី ប្រលោមលោក កំណាព្យ
…លៗ។ ដូច្នេះ រង្វាន់នេះមិនគ្រាន់តែជាការទទួលស្គាល់ស្នាដៃអស់មួយជីវិតរបស់អ្នកអក្សរសាស្ត្រមួយរូបប៉ុណ្ណោះទេ ថែមទាំងបង្កើតឪកាសអោយបណ្ដាអ្នកអក្សរសាស្ត្រ
ជួបប្រាស្រ័យ ជាមួយគ្នា ដើម្បី ជំរុញការអភិវឌ្ឈន៏របស់ខឿនអក្សរសាស្ត្រ សិល្បះ ក្នុងដំបន់ទៀតផង។ តាមនោះ រួមចំណែកបង្កើនការយល់ដឹង និងចំណងមិត្តភាពរវាង
ប្រជាជន នៃបណ្ដា ប្រទេស អាស៊ាន ថែមទៀត៕
VOV5
-VOV5