ជំនួបប្រាស្រ័យជាមួយបងរីនកែវ-ជាជនកម្ពុជាម្នាក់ដែលកំពុងរស់នៅនឹងធ្វើការនៅហាណូយ
ជាពិតណាស់ គ្មានតំបន់ដីណាល្អអស្ចារ្យដូច្នេះទេ!ពេលដែលបានមកដល់ហើយ
គឺមិនចង់ឃ្លាតឆ្ងាយឡើយ។នោះជាចំណាប់អារមណ៏របស់ជនបរទេសមួយរូបដែល
កំពុងរស់នៅទីក្រុងហាណូយ វៀតណាម។ក្នុងនាទីដំបូលអាស៊ានពេលនេះយើង
ជួបប្រាស្រ័យជាមួយបងរីនកែវ-ជាជនកម្ពុជាម្នាក់ដែលកំពុងរស់នៅនឹងធ្វើការនៅ
ហាណូយ -លោកបានចាត់ទុកវៀតណាមជាស្រុកកំណើតទី២របស់ខ្លួន៖ខ្ញុំរស់ នៅនៅវៀតណាមបានជាង១០ឆ្នាំហើយពីយូរណាស់មកហើយ ខ្ញុំមិនគិត
ហាណូយដូចជាអ្នកទេសចរណ៏ទេខ្ញុំចាត់ទុកហាណូយជាកន្លែងរស់នៅ
ជាផ្ទះរបស់ខ្ញុំហើយ…
ផ្ទះរបស់ប្តីប្រពន្ធបងកែវ ស្ថិតនៅក្នុងច្រកស្ងៀមស្ងាត់តូច១នៅវិថី Hang Dao ដែលជា
វិថីបុរាណ១របស់ហាណូយ។បងស្រី Hong -ប្រពន្ធបង កែវ ជាជនហាណូយម្នាក់។នៅវិថីតូចជាទីមនោរម្យនេះឯង បងប្រុសនឹងបងស្រីបានស្គាល់គ្នានិងក្លាយទៅជាប្តី
ប្រពន្ធ។បងរីនកែវចែករំលែកថា៖”ខ្ញុំមិនគ្រាន់តែត្រូវទាក់ទាញទឹកចិត្តដោយសម្រស់
ធម្មជាតិដ៏ អស្ចារ្យរបស់ ហាណូយប៉ុណ្ណោះទេថែមទាំងនៅទីនេះខ្ញុំទទួលបាន មនោសញ្ចេតនាកក់ក្តៅរបស់ប្រជាជនវៀតណាមនឹងអ្នកជិតខាងសំរាប់ខ្ញុំទៀតផង”៖
អ្នកជិតខាងនៅទីនេះស្និទ្ធស្នាលណាស។ ដូចជានៅក្នុងច្រកនេះអ្នកណាក៏ស្គាល់
គ្នាដែរ។ បេលខ្លះ កូនរបស់ខ្ញុំទៅផ្ទះអ្នកជិតខាងលេង គែអោយក្មួយៗហូបបាយ។ ហើយកូនរបស់អ្នកជិតខាងក៏មកផ្ទះខ្ញុំលេងខ្ញុំក៏អោយក្មួយហូបបាយជាមួយ
គ្រួសារខ្ញុំដែរ។
ពេលមកសឹក្សានៅវៀតណាមមុននេះជាង ១០ ឆ្នាំ បងរីនកែវជាយុវជន១រូប មិនស្គាល់អ្នកណាម្នាក់ោឡើយ និងក៏មិនចេះនិយាយភាសារវៀតណាម១ពាក្ស
ណាទេ។អង្គុយនៅក្នុងផ្ទះតូច តែសុខដុមរបស់ខ្លួន បងរីនកែវចែករំលែកថា៖
ខ្ញុំនៅចាំថា៖ មានពេលមួយ ខ្ញុំមកផ្ទះមិត្តលេង បានអញ្ជើញហូបបាយ នា
ពេលនោះខ្ញុំមិនចះហូបយ៉ាងម៉េចទេ ពីព្រោះខ្ញុំមិនចេះប្រើចង្គើះទេ……
ប៉ុន្តែឪឡូវខុសហើយ។
បងរីនកែវចែករំលែកថា៖បងនិយមបណ្តាទំនៀមទំលាប់ដ៏ល្អប្រពៃណីរបស់
ប្រជាជនវៀតណាមនាស់។វាដូចជានៅប្រទេសកម្ពុជាដែរ។នៅថ្ងៃទិ១នឹងទី១៥ កើតបងនិងក្រុមគ្រួសារនាំគ្នាទៅវត្ត។នឹងក្នុងឪកាសឈប់សំរាកចុងសប្តាហ៏ បង
និងប្រពន្ធ កូនទៅទទួលទានបណ្តាម្ហូបអាហារហាណូយ។ឥឡូវនេះបងអាច
ចង្អុលឲ្យមិត្តខ្លួនមកពីកម្ពុជាឬទីឆ្ចាយចេះទទួលទានអ្វី នៅទីណានឹងនៅរដូវណា
ឲ្យឆ្ងាញ់ពិសារ។នឹងបើត្រូវបានសួរថា៖គប្បីមកដល់ហាណូយនៅពេលណាបង
នឹងនិយាយថា៖ចូរមកដល់ហាណូយនៅពេលវេលានេះដើម្បីសម្របខ្លួនទៅក្នុង
ចរន្តមនុស្សយ៉ាងអូរអរលើវិថីផ្លូវ នឹងទទួលយកបរិយាកាសត្រជាក់ស្រួលក្នុងបណ្តា
ថ្ងៃជិតតេតជាប្រពៃណីរបស់វៀតណាម៖ខ្ញុំស្រឡាញហាណូយណាស់។ ខ្ញុំជានិច្ចកាលមោទនភាពអំពីវា នាពេលឧទ្ទេសនាមជាមួយមិត្តភ័ក្កអន្តរជាតិអំពីហា
ណូយ ជួយគេយល់បន្ថែមអំពីទំនៀមទំលាប់របស់ហាណូយ។
ទោះជាជនវៀតណាមឬជនបរទេសក៏ដោយ ក៏ទឹកដីហាណូយជានិច្ចកាលជាទឹកដីល្អ១សំរាប់មនុស្សដែលអាណិតស្រឡាញ់នឹងផ្សារជាប់ជាមួយវា៕