ជួបសំណេះសំណាលជាមួយលោក Eko Widianto - អ្នក​ស្ម័គ្រចិត្ត​បង្រៀន​ភាសា​ឥណ្ឌូនេស៊ី​នៅទីក្រុងហាណូយ

(VOVWORLD) -លោក Eko Widianto  មានអាយុ ២៧ ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលកំពុងរស់នៅ និងប្រកបមុខរបរជាគ្រូបង្រៀនភាសារឥណ្ឌូនេស៊ីនៅទីក្រុងហាណូយ។ ក្នុងរយៈពេល ៣ ខែ បំពេញការងារនៅទីនេះ ក្នុងនាមជាអ្នកស្ម័គ្រចិត្តមួយរូប លោកបានផ្សព្វផ្សាយភាសា និងវប្បធម៌ឥណ្ឌូនេស៊ីដល់ប្រជាជននៅទីក្រុងហាណូយ។
 
ជួបសំណេះសំណាលជាមួយលោក Eko Widianto - អ្នក​ស្ម័គ្រចិត្ត​បង្រៀន​ភាសា​ឥណ្ឌូនេស៊ី​នៅទីក្រុងហាណូយ - ảnh 1 ម៉ោងសិក្សាភាសាឥណ្ឌូនេស៊ីរបស់លោក Eko Widianto - អ្នកស្ម័គ្រចិត្តបង្រៀនភាសាឥណ្ឌូនេស៊ីនៅទីក្រុងហាណូយ

ដោយមានសម្បុរស្រអែម រាងស្គមខ្ពស់ ហើយរហ័សរហួននោះ លោក Eko Widianto កំពុងណែនាំឲ្យនិស្សិតចំនួនជាង ៣០ នាក់នៃមហាវិទ្យាល័យហាណូយអនុវត្តន៍នូវរបៀបបង្ហាញផ្លូវ។

ក្នុងរយៈពេល ២ ខែនេះ ជារៀងរាល់ពេលរសៀលថ្ងៃអង្គារ៍ ថ្ងៃព្រហស្បត៍ និងថ្ងៃសៅរ៍ ប្រចាំសប្ដាហ៍ លោក Eko Widianto បានជិះឡានក្រុងទៅកាន់មហាវិទ្យាល័យហាណូយ ដើម្បីបង្រៀនភាសាឥណ្ឌូនេស៊ីឲ្យប្អូនៗនិស្សិត។ ក្រៅពីនេះ លោកក៏បានបង្រៀនភាសារឥណ្ឌូនេស៊ីនៅ “Umah Indo” (ផ្ទះ ឥណ្ឌូនេស៊ី) ដែលជាបន្ទប់តាំងបង្ហាញអំពី ឥណ្ឌូនេស៊ី នៅក្នុងបរិវេណនៃស្ថានទូត ឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយទៀតផង។

“ខ្ញុំមានក្ដីសង្ឃឹមថា ការសិក្សារៀនសូត្រភាសារឥណ្ឌូនេស៊ីនៅប្រទេសវៀត ណាមនឹងត្រូវបានរីកសុះសាយថែមទៀត។ ក្រោយពីបញ្ចប់វគ្គសិក្សា ដោយបានក្រេបជញ្ជក់នូវចំណេះដឹងអំពីភាសា និងវប្បធម៌ទាំងនេះ ខ្ញុំមានក្ដីសង្ឃឹមថាប្អូនៗនិស្សិតទាំងអស់អាចឆ្លើយតបនឹងលក្ខខ័ណ្ឌ ដើម្បីទៅចូលរួមសកម្មភាពជួបប្រាស្រ័យ ក៏ដូចជាទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាល ឥណ្ឌូនេស៊ី។ ម្យ៉ាងវិញទៀត ខ្ញុំសង្ឃឹមថានាពេលខាងមុខមហាវិទ្យាល័យនានានៅទីក្រុងហាណូយនឹងបង្កើតមុខជំនាញភាសារ ឥណ្ឌូនេស៊ីផងដែរ”។

នៅពេលមកដល់វៀតណាម លោក Eko មានអារម្មណ៍ហាក់ដូចជាកំពុងរស់នៅឥណ្ឌូនេ ដោយសារវប្បធម៌នៃប្រទេសទាំងពីរមានភាពស្រដៀងគ្នា។ ក្នុងនាមជាមនុស្សម្នាក់កាន់សាសនាឥស្លាមមួយរូប លោក Eko តែងតែងើបពីដំណេកតាំងពីរម៉ោង ៦ ព្រឹកដើម្បីធ្វើការបួងសួង។ បន្ទាប់មក លោកចេញដំណើរទៅកាន់ “Umah Indo” នាវេលាម៉ោង ៨ និង ៣០ នាទី ដើម្បីទៅបង្រៀនភាសារឥណ្ឌូនេស៊ី។

ក្នុងម៉ោងសិក្សាថ្ងៃនេះ សិក្ខាកាមទាំងអស់ រួមជាមួយលោកគ្រូ  Eko បានរួមគ្នារៀនអំពីវិធីធ្វើបង្អែម “Kolak pisang” (បង្អែមផ្លែចេក)។ ក្រោយពីម៉ោងសិក្សា ប្អូនៗ មិនត្រឹមតែបានសិក្សារៀនសូត្រអំពីវាក្យសព្ទប៉ុណ្ណោះទេ ថែមទាំងបានយល់ដឹងបន្ថែមអំពីវប្បធម៌ឥណ្ឌូនេស៊ីតាមរយៈបង្អែមនេះទៀតផង។ ប្អូនៗសិក្ខាកាមមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមេរៀននីមួយរបស់លោកគ្រូ Eko ហើយជានិច្ចកាលលៃទុកក្ដីស្រឡាញ់រាប់អានជូនចំពោះលោកគ្រូ។ ប្អូន Ho Thi Danh និស្សិតឆ្នាំទី ២ មហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា៖

“លោកគ្រូគឺជាមនុស្សម្នាក់មានភាពរួសរាយរាក់ទាក់ ។ ក្រោយពីម៉ោងសិក្សានីមួយៗ ប្អូនមានអារម្មណ៍ស្រឡាញ់

ប្រទេសឥណ្ឌូនេស៊ីថែមទៀត។ លោកគ្រូមានវិធីបង្រៀនងាយយល់ណាស់ ព្រមទាំងទាក់ទាញបានការយកចិត្តទុកដាក់សិក្សាភាសាឥណ្ឌូនេស៊ីពីនិស្សិតផងដែរ”។

ក្រៅពីម៉ោងសិក្សា ប្អូនៗនិស្សិតតែងតែនាំលោក Eko ទៅទស្សនារម្មណីយដ្ឋានទេសចរណ៍នៅទីក្រុងហាណូយ។ ប្រការនេះមិនត្រឹមតែរឹតបន្តឹងមនោសញ្ចេតនា និងជួយឲ្យសិក្ខាកាមសិក្សារៀនសូត្រភាសាឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងជួយឲ្យលោក Eko បានឃើញនូវសោភ័ណភាពរបស់វៀតណាមទៀតផង។

“ខ្ញុំស្រឡាញ់ទីក្រុងហាណូយដោយសារភាពសុខសាន្តត្រាណ។ បរិយាកាសនៅទីក្រុងហាណូយស្រដៀងគ្នានៅឥណ្ឌូនេស៊ីអញ្ចឹង ។ដូច្នេះខ្ញុំអាចសម្របខ្លួនយ៉ាងងាយស្រួលជាមួយមនុស្សគ្រប់គ្នា។ ម៉្យាងវិញទៀត ប្រជាជនទីក្រុងហាណូយរួសរាយរាក់ទាក់ណាស់ ហើយជានិច្ចកាលជួយយកអាសារខ្ញុំច្រើនណាស់”។

នាដើមខែធ្នូខាងមុខ លោក Eko Wianto និងធ្វើមាតុភូមិនិវត្តន៍ ដោយបញ្ចប់រយៈពេល ៣ ខែក្នុងការបំពេញការងារនៅទីក្រុងហាណូយ។ លោកបានឲ្យដឹងថាលោកនឹងបន្តជ្រើសរើសវៀតណាម ដើម្បីបន្តដំណើរនាំភាសា និងវប្បធម៌ឥណ្ឌូនេស៊ីដល់មនុស្សគ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ