ជំរុញការតភ្ជាប់ទេសចរណ៍អាស៊ាន

(VOV World)_ចាប់ពីឆ្នាំ ២០១៣ តទៅ វៀតណាមទទួលដំណែងដឹកនាំ​ក្រុមការ
ងារ Marketing និងផ្សព្វផ្សាយ ក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ ​អាស៊ាន។ នេះគឺ
ជា ឱកាសងាយស្រួល១ដើម្បីវៀតណាម ផ្សព្វផ្សាយ ​ឧទ្ទេសនាមទេសចរណ៍វៀត
ណាម  ក្នុងអាស៊ាន ក៏ដូចជា ចំពោះបណ្ដាប្រទេសផ្សេងៗ ក្នុងតំបន់។ ប៉ុន្តែ ប្រការ សំខាន់គឺ វៀតណាមរួមជាមួយ​អាស៊ាន កំពុងខំប្រឹងប្រែងអនុវត្តគោលដៅធំ ជាងគឺ នាំអាស៊ានក្លាយទៅជាទី​មកដល់ទាក់ទាញទឹកចិត្តមួយសំរាប់ភ្ញៀវអន្តរជាតិ។

ជំរុញការតភ្ជាប់ទេសចរណ៍អាស៊ាន - ảnh 1
ជំរុញការតភ្ជាប់ទេសចរណ៍ អាស៊ាន(internet)

          ជា​ទីផ្សារ១មានចំនួនប្រជាជន​ជាង ៦០០ លាននាក់ ស្ថិតនៅ​កណ្ដាល​ទ្វីបអាស៊ី  សម្បូរដោយកេរ្តិ៍ដំណែលធម្មជាតិ និងវប្បធម៌ អាស៊ានត្រូវបានវាយតំលៃថា÷ជាតំបន់
មានសក្ដានុភាពធំធេងដើម្បីអភិវឌ្ឍន៍ផ្នែកធ្វើដំណើរទេសចរណ៍និងទេសចរណ៍។ រួម ជាមួយនោះ ភាពពហុបែបអំពីវប្បធម៌របស់បណ្ដា​ប្រទេសជាសមាជិក និងតំលៃសេវា
កម្មសមស្រប​ក៏ជាកត្តាសំខាន់ ដើម្បីធ្វើឡើងចរិត​លក្ខណះទាក់ទាញរបស់តំបន់ចំពោះ ភ្ញៀវទេសចរណ៍ ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ។ តាមរបាយការណ៍ អំពី÷  សមត្ថ
ភាព ប្រកួតប្រជែង របស់ផ្នែក​ធ្វើដំណើរទេសចរណ៍ និងទេសចរណ៍  ឆ្នាំ ២០១២ គឺ÷  ផ្នែកទេសចរណ៍ក្នុង​តំបន់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ឆ្នាំ ២០១១ បរិមាណភ្ញៀវ
ទេសចរណ៍ ​អន្តរជាតិមកដល់តំបន់អាស៊ាននេះ បានជាង ៨១លាននាក់។ ​ ឆ្នាំ ២០១២
 ​អាស៊ាន​ ទទួលបានភ្ញៀវអន្តរជាតិ ចំនួន ៩៨លាននាក់ កើន ១១,៩% ​បើប្រៀង​នឹងឆ្នាំ
 ២០១១។ ផ្នែកទសចរណ៍ បានរួមវិភាគទានយ៉ាងធំធេង​ចូលក្នុងការ​អភិវឌ្ឍន៍រួម របស់ ខឿនសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាសមាជិក បង្កើត​ការងារធ្វើ កាត់បន្ថយភាពក្រីក្រ
…ជាដើម។ អនុប្រធានការិយាល័យទេសចរណ៍ ហ្វីលីពិន Ramon R.Jimenez បាន
អោយដឹងថា÷ 

          “ ក្នុងអាស៊ាន បណ្ដាប្រទេស ជានិច្ចកាលមានកិច្ចសហប្រតិបត្តិការជិត​ស្និទ្ធជា
មួយ គ្នា រួមគ្នាអភិវឌ្ឍន៍។ ប្រទេសអាស៊ានចំនួន១០ កំពុងខំប្រឹងប្រែង  កសាងអាស៊ាន  ក្លាយទៅជាទីមកដល់រួម១ ជាមួយគោលដៅ បង្កើតសហគមន៍រួម នាឆ្នាំ ២០១៥។”

          ទោះបីជា ទទួលបានលទ្ធផលគួរអោយកត់សម្គាល់ក្តី ប៉ុន្តែ តាមការវាយតំលៃ
ថា  បណ្ដាប្រទេសអាស៊ាន ភាគច្រើន  ទើបធ្វើអាជីវកម្មសក្ដានុភាព​១ចំនួន ដោយសារ
នៅ មានកំហិតមួយចំនួន អំពី ហេដ្ឋារចនាសម្ព័ន្ធ  សេវាកម្មសុខាភិបាលសាធារណះ  និងការគ្រប់គ្រងបរិស្ថាន…ជាដើម។ ដូច្នេះ ដើម្បី ​ធានា​ការអភិវឌ្ឍន៍ចីរភាពរបស់ផ្នែក ទេសចរណ៍ អាស៊ានត្រូវបំពេញគ្រប់គ្រាន់សំណូមពរអំពីហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា
ប្រភពធនធានមនុស្ស ធានាគុណភាពសេវាកម្ម …ផងដែរ។

ជាសមាជិកសកម្ម១ របស់អាស៊ាន ក្នុងរយះពេលកន្លងទៅ ទេសចរណ៍វៀតណាម
 បានចូលរួមយ៉ាងសកម្ម និងសុក្រិដ្ឋរាល់សកម្មភាពសហប្រតិបត្តិការទេសចរណ៍ ក្នុង
អាស៊ាន។ ក្នុងវិស័យបណ្ដុះបណ្ដាល អភិវឌ្ឍន៍ប្រភព​ធនធានមនុស្សទេសចរណ៍ …
ល។ ឆ្នាំ ២០១៣-២០១៤ វៀតណាមទទួល​ដំណែងដឹកនាំ ក្រុមការងារ Marketing និង ផ្សព្វផ្សាយ ពង្រីកតួនាទី​ជាម្ចាស់​ការ​ សកម្ម ក្នុងកិច្ចសហប្រតិបត្តិការ ទេសចរណ៍ 
អាស៊ាន។ ពង្រីក​ឧត្តម​ភាព​របស់វៀតណាម គឺ​ស្ថិតនៅក្នុងតំបន់ភាគកណ្ដាលលើផ្លូវ របៀងសេដ្ឋកិច្ចកើត-លិចវៀតណាមបាននិងកំពុង រួមជាមួយបណ្ដាប្រទេស ធ្វើអាជី
វ​កម្មអស់​សក្ដានុភាពដ៏ធំធេញ ក្នុងតំបន់នេះ កសាងបណ្ដាផលិតផល ទួរទេសចរណ៍ មានពាណិជ្ជសញ្ញា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ រួមជាមួយការផ្សព្វផ្សាយ ក៏ត្រូវ
សកម្មក សាងបណ្ដាគោលនយោបាយ បង្កលក្ខណះងាយស្រួលសំរាប់ភ្ញៀវទេសចរណ៍ ធ្វើដំណើរទៅវិញទៅមក ក្នុងតំបន់របៀងសេដ្ឋកិច្ចកើត-លិច​ផងដែរ។ កាត់បន្ថយបណ្ដា
បែបបទ រដ្ឋបាល មិនចាំបាច់ ទន្ទឹមនឹងនោះ អនុវត្ត​បណ្ដាបច្ចេកវិទ្យា នៅបណ្ដាច្រក់ទ្វា
ព្រំដែន  អន្តរជាតិ ផ្លូវគោក ព្រលានយន្តហោះ ​កំពង់ផែរ។ លោក Nguyen Manh Cuong អគ្គនាយករង អគ្គនាយកដ្ឋាន​ទេសចរណ៍​វៀតណាម បានអោយដឹងថា÷

          “ ​តំបន់និមួយៗ មានឧត្តមភាព​មួយ​ ដើម្បីប្រមូលផ្តុំ កសាង អភិវឌ្ឍន៍ ​ពាណិជ្ជ
សញ្ញាទេសចរ​។ ​ដូច្នេះ យើងត្រូវកសាងផលិតផលអន្តរតំបន់មួយ។​បណ្ដាប្រទេសត្រូវ តភ្ជាប់ សហប្រតិបត្តិការជាមួយគ្នា ដើម្បី កាត់បន្ថយបណ្ដាបែបបទរដ្ឋបាល។”

នាបច្ចុប្បន្ន អាស៊ាន កំពុងស្រូបយក ១០% ធ្វើដំណើរទេសណ៍ និងទេសចរណ៍ក្នុង
ទូទាំងពិភពលោក និងអាត្រានេះ អាចកើនឡើង ៣០% ក្នុងរយះ​ពេល ១០ -២០ ឆ្នាំ ខាង
មុខនេះ។ បន្តរួមសហការប្រកបដោយមាន​ប្រសិទ្ធិ​ភាព រវាងបណ្ដាប្រទេសអាស៊ាន រវាង អាស៊ានជាមួយបណ្ដាប្រទេសដៃគូ ​ពិសេសគឺអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍  អាស៊ានដំណាក់កាល ​២០១១-២០១៥ និង​ពិតប្រាកដថា÷ នឹងទាក់ទាញបានបរិមាណ
ភ្ញៀវ​ទេសចរណ៍អន្តរជាតិ មកដល់តំបន់ រួមចំណែកធំធេង ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ច សង្គមរបស់ប្រទេសអាស៊ានទាំងលាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ