ជីវភាពរស់នៅថ្មីសំរាប់បណ្ដាអាគារកេរ្តិ៍ដំណែលរបស់សិង្ហបុរី
(VOV) /  
(VOV)_ធានាគារនិងអង្គការហិរញ្ញវត្ថុជាច្រើននៅសិង្ហបុរីកំពុងជួលអាគារកេរ្តិ៍
ដំណែល នានាដើម្បីបំរើការបណ្ដុះបណ្ដាលជួរបុគ្គលិកនៅបណ្ដាសាខា និងការិយា ល័យដំណាងរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វីក។ បណ្ដាកិច្ចសន្យាជួលអាគារនេះ មិនគ្រាន់តែនាំមក ចំណូលខ្ពស់សំរាប់ រដ្ឋាភិបាលសិង្ហបុរីប៉ុណ្ណោះទេ ថែមទាំង នាំមកនូវជីវភាពរស់នៅថ្មីសំរាប់អាគារបុរាណទាំងនេះទៀតផង។
|
ជីវភាពរស់នៅថ្មីសំរាប់បណ្ដាអាគារកេរ្តិ៍ដំណែលរបស់សិង្ហបុរី(news.zing.vn) |
អាគារបញ្ជាការដ្ឋាន អាគារ Flagstaff ដែលធ្លាប់ជាទីស្នាក់នៅរបស់ថ្នាក់ដឹកនាំ
មួយ ចំនួនក្នុងសម័យកាលដែលសិង្ហបុរីចំណុះអាណានិគមរបស់អង់គ្លេស នាបណ្ដា
ឆ្នាំ១៩៣០។ ហើយអាគារនេះក៏ធ្លាប់បំរើការជាស្ថាប័នរដ្ឋសិង្ហបុរី នាចុងឆ្នាំ ១៩៩០
មុនពេលបានទទួលស្កាល់ជាកេរ្តិ៍ដំណែលជាតិ នាឆ្នាំ ២០០៩មក។ នាបច្ចុប្បន្នអាគារ Flagstaff បានក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាជីវកម្មរបស់ UBS សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុរបស់ស្វីស។ Moria Roberts នាយកទទួលបន្ទុកប្រភពធនធាន
មនុស្ស UBS បានអោយដឹងថា៖ ឱកាសបង្កើនការធ្វើអាជីវកម្មបានមកដល់ និង
យើងខ្ញុំមានគោលបំណងពង្រីកបណ្ដាទេព្យកោសល្យរបស់ខ្លួន ក្នុងតំបន់អាស៊ីប៉ា
ស៊ីហ្វីក៖
“ យើងខ្ញុំបានចាប់ផ្តើមជួសជុល និងបំពាក់គ្រឿងបរិក្ខាសម្ភារះចាំបាច់នានាសំរាប់អាគារនេះ នាឆ្នាំ ២០០៧។ យើងខ្ញុំចាត់ទុកនេះគឺជាសក្ខីភាពមួយសំរាប់ការ វិនិយោគអោយជួរបុគ្គលិករបស់ខ្លួនក្នុងតំបន់។”
|
ជីវភាពរស់នៅថ្មីសំរាប់បណ្ដាអាគារកេរ្តិ៍ដំណែលរបស់សិង្ហបុរី |
ចូលរួមក្នុងដំណើការនេះ មានសម្ព័ន្ធក្រុមហ៊ុនជួរមុខជាច្រើនលើពិភពលោក
ដូចជា៖សម្ព័ន្ធក្រុមហ៊ុនធនាគារបារាំង BNP Paribas សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង
បារាំង AXA …។លៗ សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងបារាំង AXA បានជួលអាគារ
Kinloss ដែលធ្លាប់ជាអន្តេវាសិកដ្ឋានសំរាប់កូនចៅរបស់កងទ័ពអង់គ្លេស ចាប់តាំង
ពីឆ្នាំ១៩៥០ដល់ឆ្នាំ ១៩៧០ នៅវិថី Ladyhill ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
AXA នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក។ ដោយមានបន្ទប់រៀនចំនួន១០ មជ្ឈមណ្ឌល
នេះអាច បំរើសិក្ខាកាមចំនួន៤០០នាក់ មកពីគ្រប់សាខា និងការិយាល័យដំណាង
របស់ AXA នៅអាស៊ីអាគ្នេយ៍កូរ៉េខាងត្បូង និងជប៉ុន។ លោកស្រី Caroline Buhagiar
នាយិកាការិយាល័យបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស AXA
តំបន់អាស៊ីបានអោយដឹងថា៖
“ យើងខ្ញុំមានផែនការអភិវឌ្ឍន៍អាជីវកម្មជាច្រើននៅទ្វីបអាស៊ី។ ដោយហេតុ
នេះយើងខ្ញុំបានវិនិយោគមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះ។ សំណាងគឺយើងខ្ញុំ
ទទួល បានការជួយឧបត្ថម្ភពីរដ្ឋាភិបាលសិង្ហបុរី ក្នុងការជួសជុលកែលំអរអាគារ ចំណាស់នេះ ហើយបានដាក់អោយដំណើការបំរើការសិក្សារដូចនាសព្វថ្ងៃ។”
ជាច្បាស់លាស់ថា៖ គោលនយោបាយអោយជួលអាគារបុរាណរបស់រដ្ឋាភិ
បាល សិង្ហបុរី កំពុងទទួលបានការជួយជ្រោមជ្រែងពីសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុនា
នា។ និន្នាការនេះបាននាំមកនូវកម្លាំងរស់ថ្មីសំរាប់អាគារចាស់ៗផង និងនាំមក
អោយ រដ្ឋាភិបាលសិង្ហបុរីមានចំណូល១ផង ហើយទាំងប្រែក្លាយសិង្ហបុរីជាមជ្ឈ
មណ្ឌល ហិរញ្ញវត្ថុថ្មី១ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកទៀតផង។ ពីនោះមកនាំថានះ តួនាទីរស់សិង្ហបុរីនៅលើទីផ្សារហិរញ្ញវត្ថុពិភពលោកក៏បានលើកកំពស់ថែមទៀត៕
-VOV