“ ដៃគូយុទ្ធសាស្ត្រ”សញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងវៀតណាម-ថៃ
NGAN -  
(VOV WORLD) /  
(VOV WORLD)_ឆ្នាំ២០១៣ បានគូសសញ្ញាសំខាន់ថ្មីមួយក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរវៀតណាមនិងថៃ។ នោះគឺជាការដែលថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរបានឯកភាពកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក្នុងដំណើរបំពេញ ទស្សន កិច្ចនៅថៃរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នា ខែមិថុនាឆ្នាំ២០១៣។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីថៃលោកស្រី Shinawatra (TTXVN) |
កាលពីចុងឆ្នាំ២០១២មក ដើម្បីត្រៀមរៀបចំសំរាប់ការលើកកំពស់ទំនាក់ទំនង ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានមានជំនួបសន្ទនាជា
ច្រើន ពិសេសគឺកិច្ចប្រជុំរវាងគណរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាខែវិច្ឆិកា ឆ្នាំ២០១២
ដើម្បីចុះហត្ថ លេខាលើឯកសារទាក់ទិននានា។ បន្តរាល់សកម្មភាពនោះ ឈាន ចូលឆ្នាំ២០១៣ ភាគីទាំងពីរបានបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិ
សេសគឺវិស័យការទូតប្រជាជន។ លោក Anuson Chinvanno - ឯកអគ្គរាជទូតថៃ ប្រចាំ នៅវៀតណាមបានអោយដឹងថា÷
“ ក្នុងរយៈពេល៥ដល់៦ឆ្នាំកន្លងទៅ ស្ថានទូតថៃប្រចាំនៅវៀតណាមបានអនុវត្ត កម្មវិធីផ្លាស់ប្តូរក្រុមយុវជននៃប្រទេសទាំងពីរជាបន្តបន្ទាប់។ ខ្ញុំចាត់ទុកថា÷កម្មវិធី ផ្លាស់ប្តូរគណប្រតិភូយុវជនជាកម្មវិធីមានអត្ថន័យជាច្រើន រួមចំណែកបង្កើន ការយល់ ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។”
ក្នុងសេចក្ដីថ្លែងការណ៍រួម របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra នាខែមិថុនាឆ្
នាំ២០១៣ បានសង្កត់ធ្ងន់ថា÷ ភាគីទាំងពីរបង្កើនជំនួបសន្ទនានយោបាយយុទ្ធ សាស្ត្រ រួមគ្នាដោះស្រាយរាល់ការលំបាកសាកល្បងសន្តិសុខជាប្រពៃណី និងក្រៅ
ប្រពៃណី …។ល។ ស្ដីអំពីប្រការនេះ ឯកអគ្គរាជទូត Anuson Chinvanno បានអោយ
ដឹងថា÷
“ ក្នុងឆ្នាំ២០១៣កន្លងទៅ កិច្ចសហប្រតិបត្តិការមានការរីកចំរើនលើគ្រប់វិស័យ។ ជាក់ស្ដែងដូចជា÷តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន៩ពាន់លាន
ដុល្លារអាមេរិក កើនពី១០ដល់១៥% និងអាចទទួលបាន១៥ពាន់លានដុល្លារអាមេរិក
នាឆ្នាំ២០២០។”
ស្ដីពីកិច្ចសហប្រតិបត្តិការវៀតណាម-ថៃ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអា
ស៊ាន ឯកអគ្គរាជទូតលោក Anuson Chinvanno អះអាងថា÷
“ ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសយើងទាំងពីរបានមានកិច្ចសហប្រតិបត្តិការនានា និងពិសេសគឺកិច្ចសហប្រតិបត្តិការកសាងសហគមន៍អាស៊ាន។ កិច្ចសហប្រតិ បត្តិការរវាងយើងលើគ្រប់វិស័យ បានបង្កលក្ខណៈងាយស្រួលសំរាប់ កិច្ចសហប្រតិ
បត្តិការ ក្នុងអាស៊ាន មិនគ្រាន់តែនៅលើវិស័យសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ថែមទាំង ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង។ ពីនោះបង្កើត សហគមន៍អាស៊ានមួយសាមគ្គីភាពនិងជិតស្និទ្ធិ។” ដើម្បីជាក់ស្ដែងភាវូបនីយកម្មទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ នៅក្នុងកិច្ចប្រជុំរួម
ថ្នាក់រដ្ឋមន្ត្រីក្រសួងការអនុវត្តជាក់ស្ដែង និងឯកភាពគ្នារងចាំដល់ពេលវេលាសមស្រប ដើម្បីរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុម័តនិងលាតត្រដាងអនុវត្តនៅគ្រប់ក្រសួង
ស្ថាប័ន ។
ពីរាល់លទ្ធផលសកម្មក្នុងឆ្នាំ២០១៣ អាចជឿជាក់ថា៖ ក្នុងឆ្នាំ ២០១៤ ទំនាក់
ទំនងវៀតណាម-ថៃនឹងមានការរីកចំរើនជាច្រើន ក្នុងឆ្នាំ ២០១៤ និងបណ្ដាឆ្នាំជាបន្ត៕
NGAN
-VOV WORLD