(VOVWORLD) -នាពេលថ្មីៗនេះ អត្ថបទប្រឡង វៀតណាមក្នុងក្រសែភ្នែកខ្ញុំ របស់ Apichit MingWongtham ទទួលបានជ័យលាភីជើងឯកក្នុងការប្រឡង VSL (ដេប៉ាតឺម៉ង់ភាសាវៀតណាម) ដែលរៀបចំឡើងដោយ បេសកជនវប្បធម៌ នៃ ដេប៉ាតឺម៉ង់ភាសាវៀតណាម ចំណុះ មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ ។
Apichit MingWongtham - មនុស្សពិការភ្នែកជនជាតិថៃ |
ជនបរទេសសិក្សារៀនសូត្រភាសាវៀតណាមពិតជាពិបាកណាស់ ប៉ុន្តែចំពោះជនពិការវិញ គឺកាន់តែពិបាកឡើងទ្វេដង។ ទោះជាយ៉ាងណាក៏ដោយ លោក Apichit MingWongtham មកពីទីក្រុងបាងកក បានជំនះពុះពារលើការលំបាក ជកចិត្តនឹងភាសាវៀតណាម។ លោកទទួលបានពិន្ទុខ្ពស់បំផុតនៅដេប៉ាតឺម៉ង់ភាសាវៀតណាម នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រទីក្រុងហូជីមិញឆ្នាំ២០១៨។ នាពេលថ្មីៗនេះ អត្ថបទប្រឡង វៀតណាមក្នុងក្រសែភ្នែកខ្ញុំ របស់ Apichit MingWongtham ទទួលបានជ័យលាភីជើងឯកក្នុងការប្រឡង VSL (ដេប៉ាតឺម៉ង់ភាសាវៀតណាម) ដែលរៀបចំឡើងដោយ បេសកជនវប្បធម៌ នៃ ដេប៉ាតឺម៉ង់ភាសាវៀតណាម ចំណុះ មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ ។
ជារៀងរាល់ថ្ងៃ នាវេលាម៉ោង ១២ និង ១៥ នាទី Apichit MingWongtham បានជិះម៉ូតូឌុបទៅកាន់សាលារៀន។ លោកបានព្យួរកាបូប និងបើដំបងសម្រាប់ជនពិការភ្នែក។
សាលារៀនស្ថិតនៅខ័ណ្ឌទី ១ ទីក្រុងហូជីមិញ។ Apichit MingWongtham បានជិះម៉ូតូឌុបអស់រយៈពេល ពី ៥ ដល់៧ នាទីទើបដល់សាលារៀន។ លោកតែងតែព្យាយាមមកសាលាមុនគេបង្អស់ដើម្បីត្រៀមរៀបចំការសិក្សា។
ទោះបីជាមើលមិនឃើញអ្វីក៏ដោយ ប៉ុន្តែ Apichit នៅតែផ្ទៀងស្ដាប់អ្នកគ្រូបង្រៀន។ ម៉្យាងវិញទៀត Apichit ក៏បានថតសម្លេងមេរៀន ដូចជារឿងខ្លី វេយ្យាករណ៍ ដើម្បីស្ដាប់ឡើងវិញ។ បើសិនជាមិនយល់មេរៀននោះ Apichit នឹងហៅទូរស័ព្ទទៅអ្នកគ្រូសើម្បី សុំអ្នកគ្រួពន្យល់។ ហេតុដូច្នេហើយ Apichit រៀនភាសាវៀតណាមកាន់តែពូកែពីមួយថ្ងៃទៅមួយថ្ងស។
អ្នកគ្រូ Duong Thu Huong គ្រូបង្រៀននៅ ដេប៉ាតឺម៉ង់ភាសាវៀតណាម នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រទីក្រុងហូជីមិញមានចំណាប់អារម្មណ៍ពិសេសអំពីនិស្សិតរូបនេះ។ ពិតណាស់ថា Apichit ជកចិត្តនឹងភាសារវៀតណាមណាស់ ពីព្រោះថា តារមយៈម៉ោងសិក្សានីមួយៗ Apichit នឹងក្រេបយកបាន វេយ្យាករណ៍ថ្មិ និងពាក្យថ្មីៗជាច្រើន។ អំពីនិស្ស័យជាមួយភាសាវៀតណាម Apichit បានសំណេះសំណាលថា៖
ខ្ញុំបានស្ដាប់ភាសាវៀតណាមតាមរយៈវិទ្យសម្លេងវៀតណាមតាំងពីមានអាយុពី ៦ ដល់ ៧ ឆ្នាំ។ នាគ្រានោះ ខ្ញុំចូលចិត្តការបញ្ចេញសម្លេងរបស់ភាសាវៀតណាមណាស់។ ហេតុដុច្នេះហើយ ខ្ញុំបានហាត់និយាយភាសាវៀតណាម បើទោះបីជានៅពេលនោះ ខ្ញុំអត់យល់ភាសាវៀតណាមឡើយ។
អស់រយៈពេល ១៤ ឆ្នាំក្រោយមក Apichit ទើបមានឱកាសមកវៀតណាម។ នាគ្រានោះ Apichit និយាយបានភាសាវៀតណាមបានបន្តិចបន្តួចតែប៉ុណ្ណោះ។ Apichit បានចែករំលែកថា៖
នាគ្រានោះ ខ្ញុំអត់សូវចេះនិយាយភាសាវៀតណាមទេ។ ដោយសាពិការភ្នែក បានជាខ្ញុំចេះតែស្រមើស្រមៃអំពីទេសភាពនៅទីក្រុងហាណូយ តាមរយៈការរៀបរាប់របស់មិត្តភក្តិ។ ខ្ញុំក៏ធ្លាប់ទៅទស្សនាសារមន្ទីរកងទ័ពវៀតនាម ដែលជាទីកន្លែងមានយន្ហោះចំណាស់ជាច្រើនគ្រឿងផងដែរ។
ក្រោយពីដំណើរទស្សនាវៀតណាមក្នុងរយៈពេលខ្លីនេះ Apichit បានសម្រេចចិត្តនឹងវិលប្រឡប់មកវៀតណាមវិញ។ ហេតុដូច្នេះហើយ នាឆ្នាំ២០១៣ Apichit បានសម្រេចិត្តទៅវៀតណាម ដើម្បីចុះឈ្មោះចូលរៀនវគ្គសិក្សាភាវៀតណាម។ ដើម្បីក្លាយទៅជានិស្សិតឆ្នើម ដូចបច្ចុប្បន្ននេះ Apichit បានជំនះពុះពារលើការលំបាកជាច្រើន ក្នុងការសិក្សារៀនសូត្រភាសាវៀតណាម។ Apichit បានសំណេះសំណាលថា៖
ដោយសារមើលមិនឃើញអក្សរនោះបានជាខ្ញុំត្រូវប្រើអក្សរស្ទាបដើម្បីសិក្សារៀនសូត្រ។ បើទោះបីជារវល់យ៉ាងណាក៏ដោយ ប៉ន្តែមិត្តភក្តិនៅតែជួយយកអាសារខ្ញុំ ដើម្បីព្រីនសៀវភៅ ដែលមានអក្សរស្ទាបសម្រាប់ការសិក្សា។ ពិតណាស់ថា បើសិនជាគ្មានការជួយឧបត្ថម្ភរបស់មិត្តភក្តិនោះ គឺខ្ញុំមិនអាចទទួលបានជោគជ័យដូចបច្ចុប្បន្ននេះឡើយ។
ដើម្បីរកសប្រាក់ចំណូលបន្ថែមសម្រាប់ការទ្រទ្រង់ជីវភាពរស់នៅ និងក្ដីសុបិនរបស់ខ្លួននោះ Apichit បានបើកសាលាបង្រៀនភាសាថៃ online និង offline សម្រាប់អ្នកស្រឡាញ់ភាសាថៃ។ នាបច្ចុប្បន្ន នេះ Apichit ទាក់ទាញបានសិក្សាកាមចំនួន ២០០ នាក់ មកចូលរួមវគ្គសិក្សា។ Pham Anh Vu សិក្ខាកាមមួយរូបបានសំណេះសំណាលថា៖
ខ្ញុំពិតជាជឿទុកចិត្តចំពោះវិធីសាស្ត្របង្រៀនរបស់ លោកគ្រូ Apichit ណាស់។ ជារៀងរាល់ព្រឹក លោកគ្រួតែងតែចំណាយពេលវេលាដើម្បីសន្ទនាជាភាសាថៃ និងភាសារវៀតណាមជាមួយខ្ញុំ។ ហេតុដូច្នេះហើយ វគ្គសិក្សានេះពិតជាគួរឲ្យទាក់ទាញណាស់។
Apichit សង្ឃឹមថា ២ ឆ្នាំខាងមុខ ក្រោយពេលបញ្ចប់ការសិក្សា Apichit នឹងបើកមជ្ឈមណ្ឌលបង្រៀនភាសាបរទេស ឬក៏វេបសាយបង្រៀនភាសាវៀតណាម និងថៃ។ លោកចង់ផ្សព្វផ្សាយដល់សិក្ខាកម្មអំពីសេចក្ដីស្រឡាញ់ភាសាវៀតណាម និងឧទ្ទេសនាមអំពីប្រទេសវៀតណាមមួយដ៏ស្រស់បំព្រង មនុស្សវៀតណាមរួសរាយរាក់ទាក់ និងស្រឡាញ់ភ្ញៀវផងដែរ៕