(VOV)_ប្រទេសឥណ្ឌូនេស៊ីមានកោះចំនួនចាង១៧ពាន់ ដែលក្នុងនោះមាន
កោះធំបំផុតចំនួន៥គឺJawa, Sulawesi, Kalimantan, Sumatera និង Papua។ រួមជាមួយ
នោះគឺទិដ្ឋភាពដ៏ស្រស់ស្អាត និងខឿនវប្បធម៌ពហុបែប។ ដើម្បីទៅទស្សនាអោយ
អស់កោះចំនួន៥នេះ ហើយស្វែងយល់អោយអស់ខឿនវប្បធម៌របស់ប្រទេសនេះ
គឺមិនដឹងត្រូវការរយៈពេលប៉ុន្មានថ្ងៃទេ។ ប៉ុន្តែ ចំណាយពេលវេលាតែមួយថ្ងៃ
នៅ Taman Mini Indonesia Indah -TMII (សួនឧទ្យាមួយនៅឥណ្ឌូនេស៊ី) លោក
អ្នកក៏សម្រេចបានគោលបំណងទាំងនេះដែរ។
|
Taman Mini Indonesia Indah -TMII |
“Taman Mini Indonesia Indah ត្រូវបានប្រៀបជាប្រអប់មួយ ផ្ទុកនូវអ្វីៗទាំងអស់
របស់ឥណ្ឌូនេស៊ី” ។នេះគឺជាការវាយតំលៃរបស់ក្រុមនិស្សិតមួយ ជនជាតិ Madagarkar
រួមមាន : Mixie Kael, Meini, Mia និង Lydie ក្រោយពីមកទស្សនាទីនេះ។ TMII មាន
ផ្ទៃដី 150 ហិកតា បានជាមិត្តទាំងបួននាក់នេះបានជួលកង់ពីរគ្រឿងក្នុងតំលៃ១,៥
ដុល្លារ/ម៉ោង/មួយគ្រឿង ដើម្បីធ្វើដំណើរទៅទស្សនានៅទីនេះ។
គេជ្រើសរើស TMII ជាទីមកដល់ដោយសារមិនគ្រាន់តែនេះជាសួនឧទ្យាន
លេងកំសាន្តប៉ុណ្ណោះតេ ថែមទាំង នៅជាទីកន្លែងអប់រំរបស់ឥណ្ឌូនេស៊ីទៀតផង។
ពីព្រោះ មណ្ឌលនេះបានបង្ហាញច្បាស់នូវចំណុចវប្បេធម៌លេចធ្លោទាំងឡាយ
របស់ខេត្តនិងទីក្រុងទាំង៣៣ និងជនជាតិចំនួន២៧នៅលើទូទាំងប្រទេស។ លោក
ស្រី Novera Mayang, អ្នកគ្រប់គ្រង TMII បានឧទ្ទេសនាមចំពោះភ្ញៀវទេសចរអំពី
មណ្ឌលនេះ៖
“នៅTMII យើងខ្ញុំមានផ្ទះប្រពៃណីចំនួន៣៣ ពីកោះចំនួន៥ គឺJawa, Kalimantan,
Sulaweisi, Sumatera និង Papua ដោយមានចំណុចស្ថាប័ត្យកម្មពិសេសដោយឡែក
និងពហុបែប។ ផ្ទះទាំងនេះត្រូវបានកសាងឡើងដូចផ្ទះបុរាណនានាដោយមានទំ
ហំស្មើនឹងផ្ទះដែលប្រជាជនជាជនជាតិភាគតិចកំពុងរស់នៅ។ អាចនិយាយបានថា
TMII ជាសារមន្ទីររស់រវើកមួយអំពីវប្បធម៌របស់ឥណ្ឌូនេស៊ី។”
|
Taman Mini Indonesia Indah -TMII |
មណ្ឌលនេះក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតជាពិសេសគឺភ្ញៀវទេស
ចរបរទេស។ ក្រុមមិត្ត Madagaskar បានលៃទុកពេលវេលាជាច្រើនដើម្បីទៅទស្សនា
អោយអស់ផ្ទះប្រពៃណីនិងថតរូបទុកជាអនុស្សាវរីយ៍។ កញ្ញាMixie Kael ចែករំលែក
ថា៖
“មកដល់ TMII យើងខ្ញុំអាចឃើញជាក់នឹងភ្នែកនូវអ្វីៗដែលបានសិក្សារៀនសូត្រ
ក្នុងសៀវភៅអំពីប្រទេសឥណ្ឌូនេស៊ី។ ត្រូវបានឃើញផ្ទាល់ នឹងចូលទស្សនាផ្ទះដែល
មានរចនាបទស្ថាប័ត្យកម្មពិសេសដោយឡែករបស់តំបន់និមួយៗ នោះជាប្រការគួរ
អោយចាប់អារម្មណ៍ខ្លាំងដែរ។ មួយថ្ងៃនៅទីនេះស្មើនឹងរយៈពេលច្រើនថ្ងៃ ដែលយើង
ខ្ញុំបានរៀនតាមសៀវភៅ។”
ប្រព័ន្ធសារមន្ទីចំនួន១៩ ដោយមានប្រធានបទផ្សេងៗ បាននាំមកនូវទស្សនះ
រួមអំពីវិស័យកីឡា ភូមិសាស្ត្រ គមនាគមន៍ ថាមពល និងប្រេង ឧស្ម័ន។ ទស្សនិកជន
ម្នាក់ៗចាប់អារម្មណ៍ចំពោះសារមន្ទីរនិមួយៗ ដូចជា៖Lydie ចាប់អារម្មណ៍បំផុតចំពោះ
សារមន្តីរ Komondo:
“ សារមន្ទីរ Komondo និងសួនឧទ្យានសត្វលូនវារជាសំណង់មួយដ៏អស្ចារ្យ។ សារ
មន្ទីរបានកសាងឡើងដោយរូបរាងដូចសត្វនាគ Komondo ហើយពេលចូលក្នុង
សារមន្ទីរដូចជាឈានចូលក្នុងពោះរបស់សត្វនាគនេះដែរ។ នៅខាងក្នុងមានសត្វ
លូនវារគ្រប់ប្រភេទ មកពីត្រើយខាងលិចទៅត្រើយខាងកើតឥណ្ឌូនេស៊ី។ មិនបាច់
ទៅកាន់ Nusa Tenggara យើងខ្ញុំក៏បានថតរូបជាមួយនាគ Komondo ហើយបាន
យល់ដឹងច្បាស់អំពីប្រភេទនាគនេះទៀតផង។”
គំនិតអំពីការកសាងមណ្ឌលTMII ត្រូវបានចាប់ផ្តើមពី Siti Hartinah (ឬបាន
ស្គាល់ដល់ដោយឈ្មោះ Tien Soeharto) – ភរិយាប្រធានាធិបតី Haji Mohammed
Soeharto។ ក្នុងជំនួបសន្ទនាមួយនៅវិមានប្រធានាធិបតីនាថ្ងៃទី១៣មិនាឆ្នាំ១៩៧០
លោកស្រីបានផ្តើមគំនិតអំពីការកសាងសួនឧទ្យាមួយ ដែលក្នុងនោះ ឧទ្ទេសនាម
និងអភិរក្សបណ្ដាតំលៃវប្បធម៌លេចធ្លោរបស់ឥណ្ឌូនេស៊ី តាមរយៈរចនាបទស្ថា
ប័ត្យកម្ម សំលៀកបំពាក់ ជីវភាពរស់នៅនិងទំនៀមទំលាប់ប្រពៃណីរបស់ខេត្ត ក្រុង
ទាំង២៦ ដើម្បីប្រជាជនយល់ដឹងនិងមោទនភាពអំពីស្រុកកំណើត ប្រទេសជាតិ
របស់ខ្លួនថែមទៀត។
អាចនិយាយបានថា៖ TMII ជាមោទនភាពរបស់ប្រជាជន Jakarta និយាយ
ដោយឡែក និងឥណ្ឌូនេស៊ីនិយាយរួម ជាមណ្ឌលអប់រំកូនចៅអំពីវប្បធម៌ប្រទេស
ជាតិផង និងជាកន្លែងឧទ្ទេសនាមអំពីវំណុចវប្បធម៌លេចធ្លោរបស់ប្រទេសកោះ
នេះទៀតផង៕