ដំណើរបំពេញទស្សនកិច្ចមានអនុស្សាវរីយ៍ជាច្រើន!
( VOVworld) -នាពេលមកដល់វៀតណាម ប្រការដើមដំបូងដែលយើងខ្ញុំចាប់អារម្មណ៏បំផុតគឺការទទួល យ៉ាងកក់ក្ដៅ។ ពីពេលមកដល់ទីក្រុងហាណូយ ហើយបន្តទៅទៀតគឺ ខេត្ត Ninh Binh,
Lao Cai, Sapa ថ្នាក់ដឹកនាំដំបន់ រួមជាមួយបណ្ដាសហសេវិកនៅគ្រប់ ទីកន្លែង សុទ្ធតែ ទទួលយ៉ាងរាក់ទាក់និង កក់ក្ដៅ ប្រការនេះធ្វើអោយយើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់។ នេះគឺជាចំណាប់អារម្មណ៏ររបស់លោក Thanachai Na Nakorn -សមាជិក ម្នាក់ក្នុង គណ ប្រតិភូសម្ព័ន្ធសារព័តមានថៃ ក្នុងឪកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និងជួបជុំ ជាមួយស្ថាប័នកាសែតវៀតណាមមួយចំនួន នាដើមនិទាឃរដូវឆ្នាំ២០១២នេះ។
ដំណើបំពេញទស្សនកិច្ចនៅវៀតណាម លើកនេះ របស់គណះប្រតិភូអ្នកកាសែតថៃ បានអនុវត្តក្នុង ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាង សមាគមអ្នកកាសែតវៀតណាម និងសម្ព័ន្ធអ្នកកាសែតថៃ។ ក្នុងរយះពេលបំពេញទស្សនកិច្ចនៅវៀតណាម គណះប្រតិភូអ្នកកាសែតថៃ បានជួបធ្វើការជាមួយស្ថាប័នសារ
ព័តមានមជ្ឈឹម ថ្នាក់ដឹកនាំខេត្ត ទីក្រុងមួយចំនួន និងទៅទស្សនាដំបន់កេរ្ត៍ដំណែលប្រវត្តិសាស្ត្រ ជាច្រើននៅវៀតណាម។
|
គណប្រតិភូសម្ព័ន្ធសារព័តមានថៃជួបជាមួយសមគមន៏អ្នកកាសែតវៀតណាម |
នៅដំបន់និមួយៗ ដែលគណះប្រតិភូបានមកដល់សុទ្ធតែបន្សល់ទុកនូវចំណាប់អារម្មណ៏ មិនអាចបំផ្លេចបាន ចំពោះសមាជិកនិមួយៗ រួមទាំងសមាជិកណាដែលធ្លាប់បានមកដល់វៀតណាមហើយក៏ដោយ។ លោកThanachai Na Nakorn ប្រធានសមាគមអ្នកកាសែតសេដ្ឋកិច្ចថៃ បានចែករំលែកថា៖ ប្រការដែលយើងខ្ញុំងាយឃើញបំផុតគឺ ការអភិវឌ្ឈន៏ក្នុងវិស័យទូរគមនាគមន៍ Internet និងទូរស័ព្ទដៃ នៅវៀតណាម។ គ្រាន់តែមាន
ទូរស័ព្ទ ឬ សម្ភារះតភ្ជាប់ internet តែប៉ុណ្ណោះ ទៅដល់ទីណា មិត្តក៏អាចចូល internet ដើម្បីស្វែងរកព័តមានដោយងាយស្រួលបំផុត រួមទាំងនៅបណ្ដាដំបន់ព្រៃភ្នំខ្ពស់
ដូចជា៖ Sa Pa ជាដើម។
ចំពោះលោក Chavarong Limpatthamapanee ប្រធានសហព័ន្ធសារព័ត៍មានថៃថា៖ ការយកចិត្តទុកដាក់បំផុតរបស់រូបលោក គឺការរីកធំធាត់យ៉ាងខ្លាំងក្លារបស់បណ្ដាស្ថាប័នសារព័តមានវៀតណាម។ បន្ទាប់ពីពេលបានទៅទស្សនាវិទ្យុសម្លេងវៀតណាម បណ្ដាស្ថាប័នផ្សប្វផ្សាយផ្សេងៗទៀត លោកបានអោយដឹងថា៖ ដំណើបំពេញទស្សនកិច្ចលើកនេះបាននាំមកនូវទស្សនវិស័យថ្មីជាច្រើន
អំពីវៀតណាម ពិសេសគឺការអភិវឌ្ឈន៏របស់ផ្នែកផ្សាយសម្លេង និងទួរទស្សន៏
ក្នុងនិន្នាការថ្មី។
|
គណប្រតិភូសម្ព័ន្ធសារព័តមានថៃនៅដំបន់ Trang An |
ក្នុងដំណើបំពេញទស្សនកិច្ចលើកនេះ គណះប្រតិភូអ្នកកាសែតថៃ ក៏បានទៅ
ទស្សនាដំបន់ទស្សនីយភាពល្អមួយចំនួន និងនៅដំបន់និមួយៗ គេសុទ្ធតែមានបណ្ដាចំណាប់អារម្មណ៏ដ៏ពិសេសអំពីវប្បធម៏ ប្រវត្តិសាស្ត្រ អំពីមនុស្ស ក៏ដូចជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតរបស់វៀតណាម។ លោកស្រី Warisaralee Kaewplang សមាជិកនៃសមាគមអ្នកកាសែតនៅមូលដ្ឋានថៃ-និងជាប្រធានសមាគមអភិវឌ្ឈន៏បណ្ដាញ់ផ្សព្វផ្សាយសហគមបានអោយដឹងថា៖ វៀតណាមបានមានការ
ផ្លាស់ប្តូរជាច្រើន តាំងពីពេលដំបូង ដែលលោកស្រីមកដល់វៀតណាម មុននេះប៉ុន្មានឆ្នាំ។
ចំពោះលោកស្រី ក្នុងឪកាសមកបំពេញទស្សនកិច្ចនៅវៀតណាមម្ដង់ៗ គឺជាការឆ្លង់កាត់នូវរាល់បទពិសោធន៏ល្អៗ។ លោកស្រី Warisaralee Kaewplang បានចេករំលែកថា៖ វប្បធម៏វៀតណាមសម្ដែងនូវអត្តសញ្ញាណរបស់ខ្លួនដ៏ច្បាស់លាស។ តាមដងផ្លូវ យើងខ្ញុំឃើញជីវភាពរស់នៅដ៏សុខសានត្រាណ និងជិតស្និទ្ធជាមួយធម្មជាតិ
របស់ប្រជាជននៅជនបទវៀតណាម។
ទោះបីដំណើបំពេញទស្សនកិច្ចលើកនេះមានរយះពេលខ្លីក៏ដោយ ប៉ុន្តែ ក៏ជួយអោយបណ្ដាអ្នកកាសែតថៃយល់ដឹងបន្ថែម និង មានរាល់មនោសញ្ជេតនាដ៏ល្អចំពោះទឹកដី និងមនុស្សវៀតណាម។ និងរាល់មនោសញ្ជេតនាទាំងនោះ ក៏ដូចជារាល់ការទទួលយ៉ាងកក់ក្ដៅរបស់បណ្ដាដំបន់ របស់បណ្ដាមិត្តរួមការងារវៀតណាម បានធ្វើអោយការឃ្លាតឆ្ងាយពីគ្នាកាន់តែនឹករលឹក។ ទោះបីជា និយាយមិនចេញក្ដី ប៉ុន្តែទឹកមុខ និងមនោសញ្ជេតនាទាំងនោះ ដូចជាសារមួយថា៖ សូមអញ្ជើញមិត្តត្រឡប់មកវៀតណាម
វិញទៀត។ ទឹកដីនិងមនុស្សវៀតណាមចាំទទួលយ៉ាងរាក់ទាក់ និងកក់ក្ដៅជាទីបំផុត ចំពោះភ្ញៀវមកពីគ្រប់ទឹសទី លើសកលលោក ៕