ដំណើរយកឈ្នះលើរបាំប្រពៃណីឥណ្ឌូនេស៊ីរបស់អ្នកគ្រូជនជាតិវៀតណាមម្នាក់

(VOVWORLD) - ក្នុងនាមជាអ្នកគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ អ្នកស្រី Nguyen Thi Hau មិន នឹកស្មានថា រូបខ្លូនអាចរាំរបាំ និងដណ្ដើមបានអាហារូបករណ៍ខាងសិល្បៈនោះឡើយ។ ប៉ុន្តែ ក្រោយរយៈពេល ៣ ខែហាត់រាំរបាំនៅទីក្រុង Padang ខេត្ត Sumatra ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បានជួយឲ្យអ្នកគ្រូ ដែលមានអាយុ ២៩ ឆ្នាំ មកពី វៀតណាម មានការផ្លាស់ប្ដូរជាច្រើន។
ដំណើរយកឈ្នះលើរបាំប្រពៃណីឥណ្ឌូនេស៊ីរបស់អ្នកគ្រូជនជាតិវៀតណាមម្នាក់ - ảnh 1 Nguyen Thi Hau កំពុងសម្ដែងលើឆាកជាមួយមិត្តភក្តិ

ការតុបតែងខ្លួន លើផ្ទៃមុខយ៉ាងស្អាតគបផ្សំនឹងស្លៀកពាក់សំស្លៀក បំពាក់បែបប្រពៃណីនោះ Nguyen Thi Hau កាន់តែស្រស់ស្អាតជាមួយរបាំចាន “Tari Piring”។ នេះគឺជាឈុតសម្ដែងមួយក្នុងចំណោមឈុតសម្ដែងចំនួន ២ ដែលត្រូវបានយុវជនវ័យក្មេង ចូលរួម "អាហារូបករណ៍សិល្បៈ និងវប្បធម៌ឥណ្ឌូនេស៊ី"(IACS) ឆ្នាំ ២០១៩ នៅទីក្រុង Padang សំដែង។ យុវជនទាំងនេះមកពីប្រទេសចំនួន ១០ នៅលើពិភពលោក ក្នុងនោះ Nguyen Thi Hau ជាតំណាងរបស់វៀតណាម។

Tari Piring គឺជារបាំប្រពៃណីមួយ ក្នុងចំណោមរបាំប្រពៃណីរបស់ទីក្រុង Padang ដែលបានស្ងើចសរសើរនូវភាពស្រស់ស្អាតនៃការធ្វើពលកម្មរបស់ប្រជាជន។ លោកប្ដីបានធ្វើស្រែចំការនៅវាលស្រែ ហើយប្រពន្ធបានយកចំណីអាហារដោយដាក់លើចានជូនប្ដី។ កាយវិការនៃក្បាច់រាំ នីមួយគឺបង្ហាញនូវក្តីស្រលាញ់របស់គូស្វាមី និងភារិយា។

“Tari piring គឺជារបាំដ៏ស្រស់ស្អាត។ ស្មារតីនៃរបាំនេះគឺជាទឹកមុខ បានជាអ្នកសម្ដែងត្រូវសើចញញឹមជាច្រើន។ នាដការិនី នឹងញញឹមដាល់នាដករ ដើម្បីបង្ហាញនូវមនោសញ្ចេតនា។ ទីពី គឺសម្លៀកបំពាក់ពិតជាស្អាតណាស់។ ក្រៅពីនេះ ប្អូនៗ ត្រូវពាក់មកុដនៅលើក្បាលដោយមានទៀនទៀតផង។ ទោះជាធ្ងន់ក៏ដោយ ប៉ន្តែពិតជាស្អាតណាស់“។

យុវជនវ័យក្មេងមកពីបណ្ដាប្រទេសផ្សេងៗ គឺសុទ្ធតែមានមូលដ្ឋានសិល្បៈ មុនពេលចូលរួមអាហារូបករណ៍។ ប៉ុន្តែ យុវតី Nguyen Thi Hau ដែលកើតឆ្នាំ ១៩៩១ រូបនេះ ត្រូវបានឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅ វៀតណាម លោក Ibnu Hadi ជ្រើសរើស ដើម្បីចូលរួមក្នុងកម្មវិធី ដោយផ្អែកលើសមត្ថភាពប្រាស្រ័យទាក់ទងគ្នា ស្មារតីខិតខំព្យាយាមសិក្សារៀនសូត្រ។ ដើម្បីសម្ដែងលើឆាកនោះ Nguyen Thi Hau ត្រូវឆ្លងកាត់ដំណាក់កាលហ្វឹកហាត់ និងហាត់ពត់លត់ដំយ៉ាងតឹងរឹង។

 “ របាំនេះពិតជាពិបាករាំណាល់ ពោលគឺ ប្អូនត្រូវរាំជាមួយចាន ។ ប្រសិនបើគ្មានជំនឿលើខ្លួននោះ គឺមិនអាចរាំបានឡើយ។ នៅពេលហាត់រាំ ប្អូនៗបានធ្វើឲ្យចានចំនួន ២០០ ត្រូវបែក ។ មុនពេលចាប់ផ្ដើមហាត់រាំនោះ ប្អូនបានចំណាយរយៈពេល ២ ពេល ដើម្បីកាន់ចានទាប ជូតចានទាប និងលាងចាន ។ ដូច្នេះ សិប្បករត្រូវមានការយល់ដឹងអំពីចាន ក៏ដូចជាមានវិធីសាស្ត្រដោយឡែកចំពោះចាន ផងដែរ“។

ដំណើរយកឈ្នះលើរបាំប្រពៃណីឥណ្ឌូនេស៊ីរបស់អ្នកគ្រូជនជាតិវៀតណាមម្នាក់ - ảnh 2 Nguyen Thi Hau កំពុងសម្ដែងលើឆាក

ក្នុងនាមជាអ្នកហាត់រាំរបាំដំបូង ប៉ុន្តែ Nguyen Thi Hau មានទំនុកទុកចិត្តលើខ្លួនឯង។ Hau បានខិតខំព្យាយាមហាត់រាំយ៉ាងស្វិតស្វាញ។ Hau តែងតែពឹងលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ ជួយណែនាំអំពីចលនាណាដ៏ពិបាកៗ។ ដោយមានការខិតខំប្រឹងប្រែងរបស់ខ្លួន លោកគ្រូ និងអ្នកគ្រូតែងតែលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះ Hau។ លោកគ្រូ Andrea ជាគ្រូបង្រៀនរបាំមួយរូបបានឲ្យដឹងថា៖

 “ ខ្ញុំពិតជាវាយតម្លៃខ្ពស់ចំពោះស្មារតីសិក្សារៀនសូត្ររបស់ Hau។ ព្រោះថា គាត់ជាអ្នកគ្រូភាសាអង់គ្លេស ហើយគ្មានមូលដ្ឋានអំពីរបាំ។ ទោះជាគាត់គ្មានជំនាញដូចមិត្តភក្តិដទៃទៀតក៏ដោយ ប៉ុន្តែគាត់បានខិតខំព្យាយាមសិក្សារៀនសូត្រណាស់។ ឧទាហរណ៍ថា នៅពេលដែលខ្ញុំបង្រៀនបច្ចេកទេសថ្មីនោះ គាត់តែងតែខិតខំព្យាយាម ហើយពឹងអ្នកដទៃជួយហាត់រាំផងដែរ។

 Nguyen Thi Hau គឺជានាដការិនីម្នាក់ ក្នុងចំណោមនាដករចំនួន ៤ នាក់ដែលត្រូវបានទួលមួក និងទៀនក្នុងរបាំ “Tari Piring”។ ប្រការនេះបានសរឲ្យឃើញនូវជំនឿទុកចិត្តរបស់លោកគ្រូ អ្នកគ្រូសម្រាប់ Hau។ ក្នុងពេលសម្ដែងនីមួយៗ យុវតីដ៏ស្រស់ស្អាតមកពីវៀតណាមរូបនេះ បានសម្ដែងក្បាច់រាំដ៏ទន់ល្វាសល្វន់ មិនចាញ់មិត្តភក្តិមកពីឥណ្ឌូនេស៊ី និងបណ្ដាប្រទេសនានានៅលើពិភពលោកឡើយ។

ក្រោយរយៈពេល បានវិលប្រឡប់មកវៀតណាមវិញកាលពីខែកញ្ញា ឆ្នាំ ២០១៩  Nguyen Thi Hau បានចាប់ផ្ដើមអនុវត្តន៍ការសន្យាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម ពោលគឺ ធ្វើការឧទ្ទេសនាមវប្បធម៌ឥណ្ឌូណេស៊ីដល់យុវជនវ័យក្មេងវៀតណាម។ នាបច្ចុប្បន្ននេះ Nguyen Thi Hau កំពុងជួយក្លឹបមួយនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្រ្ត កាត់រាំរបាំឥណ្ឌូនេស៊ី ដែលអ្នកស្រីធ្លាប់បានរៀនមក។ ចំពោះ អ្នកស្រី នេះមិនត្រឹមតែជាការសន្យាប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នា ក្លាយទៅជាស្ពានតភ្ជាប់រវាងវប្បធម៌នៃប្រទេសទាំងពីរ វៀតណាម - ឥណ្ឌូនេស៊ីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ