(VOV)_ក្នុងសភាពការណ៍សេដ្ឋកិច្ចពិភពលោកកំពុងថយចុះ ស្ថានភាពនៅ
ក្នុងប្រទេសជួបការលំបាកជាច្រើនក្តី ប៉ុន្តែ ក្នុងរយៈពេលជិតដប់ឆ្នាំកន្លងមក ផ្នែក
ទេសចរណ៍ថៃជានិច្ចកាលឈរក្នុង Top ប្រទេសចំនួន១០ ដែលមានល្បឿនអភិ
វឌ្ឍន៍ទេសចរណ៍លឿនបំផុតលើពិភពលោក។ អត្រាភ្ញៀវទេសចរណ៍បរទេស
ដែលក្នុងនោះមានភ្ញៀវទេសចរណ៍វៀតណាមផងបានវិលមកប្រទេសនេះឡើង
វិញគឺមានជាង៥០%។
|
ថៃធ្វើទេសចរណ៍ |
ចាប់ពីដើមឆ្នាំ២០១៥មកថៃបានអនុវត្តបណ្ដាយុទ្ធនាការផ្សព្វផ្សាយ ទេស
ចរណ៍យ៉ាងផុលផុស តាមរយៈបណ្ដាមហោស្រពទេសចរណ៍ ពិធីបុណ្យផ្សេងៗ។ ឆ្នាំ២០១៥នេះ ថៃបានដាក់គោលដៅទាក់ទាញអោយបានភ្ញៀទេសចរណ៍ចំនួន
២៧,៨លាននាក់ កើន១២%បើប្រៀបនឹងឆ្នាំ២០១៤។ ក្រៅពីនោះ អគ្គនាយកដ្ឋាន
ទេសចរណ៍ក៏បានលាតត្រដាងអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើនទៀត ដូចជា៖
ទួរទេសចរណ៍៖រកឃើញថៃ ស្វែងយល់អំពីជីវភាពរស់នៅនិងវប្បធម៌របស់ថៃ …
លៗ ដោយសកម្មភាពទាំងនេះ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិ ដែលក្នុងនោះ
មានភ្ញៀវទេសចរណ៍វៀតណាមដែលទៅទស្សនាថៃបានកើនឡើងជាបន្តបន្ទាប់។
លោកស្រី Thu Huong អ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Vinatour របស់វៀតណាម
បានអោយដឹងថា៖
“ ទីផ្សារថៃជាទីផ្សារគួរអោយទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍ ដោយសារចំ
ណាយទាប ការធ្វើដំណើរតាមផ្លូវអាកាសចរណ៍មានភាពងាយស្រួល និងអាចគួប
ផ្សំការទស្សនាជាមួយនឹងការទិញទំនិញបានយ៉ាងល្អប្រសើរ។ ទៅទេសចរណ៍នៅ
ពេលណាក៏បាន។ ភ្ញៀវទេសចរណ៍ច្រើនកុះករបានវិលមកទស្សនាកំសាន្តថៃ ជួល
កាលមានពី២ដល់៣លើក។”
ក្រៅពីនោះ រដ្ឋាភិបាលថៃក៏បានអនុវត្តបណ្ដាយុទ្ធនាការទាក់ទាញភ្ញៀវទេស
ចរណ៍ត្រឡប់មកវិញ ដូចជា៖អនុវត្តបណ្ដាកញ្ចប់ជំរុញទេសចរណ៍ អញ្ជើញអ្នកយ
កព័ត៍មានអន្តរជាតិមកទស្សនា ឃោសនា …លៗ បានជួយថៃកសាងរូបភាពរបស់
ខ្លួនឡើងវិញនៅក្នុងភ្នែកភ្ញៀវទេសចរណ៍។ វាយតំលៃអំពីប្រការទាំងនេះ លោកស្រី
Thu Huong បានអោយដឹងថែមទៀតថា៖
“ ក្នុងឆ្នាំកន្លងទៅ បរិមាណភ្ញៀវទេសចរណ៍វៀតណាមមកដល់ថៃមានការ
កើនឡើងជាខ្លាំង។មូលហេតុគឺដោយសារគោលនយោបាយរបស់អគ្គនាយកដ្ឋានទេសចរណ៍ថៃ ការជួយឧបត្ថម្ភពីរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការរវាងអគ្គនាយក
ជាមួយបណ្ដាក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ និងមណ្ឌលទេសចរណ៍…ជាដើម។ ”
ចំណុចខ្លាំង១ទៀតរបស់ថៃ នោះគឺជនថៃម្នាក់ៗសុទ្ធតែមានមនសិការអភិវឌ្ឍន៍
ទេសចរណ៍។ ក្រៅពីការរុសរាយរាក់ទាក់ ត្រៀមខ្លួនជាស្រេចជួយភ្ញៀវទេសចរណ៍
ជនថៃគ្រប់រូបនៅចេះនិយាយភាសាអង់គ្លេសបានច្រើនថែមទៀត។ ទន្ទឹមនឹងនោះ
បណ្ដាក្រុមហ៊ុនទេសចរណ៍ បណ្ដាភោជនីយដ្ឋាន សណ្ឋាគារក៏បានអភិវឌ្ឍន៍យ៉ាង
ខ្លាំងក្លានូវសេវាកម្មថែទាំភ្ញៀផ្សេងៗ។ លោកស្រី Nanthida អាជីវការិនីសណ្ឋាគារថៃ
មួយនាក់បានអោយដឹងថា៖
“ នាពេលកន្លងទៅ បរិមាណភ្ញៀវទេសចរណ៍របស់យើងខ្ញុំបានកើនឡើងជាបន្ត
បន្ទាប់។ ក្នុងអនាគត ខ្ញុំគិតថា៖ភ្ញៀវទេសចរណ៍វៀតណាមនឹងមកដល់សណ្ឋាការ
ច្រើន ក្រៅពីកក្តាតំលៃថោក យើងខ្ញុំក៏បានផ្ដល់ព័ត៍មាននានាស្ដីពីអាណិកជនវៀត
ណាមនិងរៀបចំពិធីបុណ្យផ្សេងៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់
វៀតណាមទៀតផង។”
ពីយូរណាស់មកហើយ ថៃត្រូវបានគេប្រសិទ្ធនាមថាជាតំបន់រស់រាយរាក់ទាក់
បន្សល់ទុកនូវចំណាប់អារម្មណ៍ពិបាកបំភ្លេចបានចំពោះភ្ញៀវទេសចរណ៍។ មក
ដល់ទីនេះអ្នកនឹងបានទស្សនាបណ្ដារមណីដ្ឋាននិងទេសភាពដ៏ស្រស់ស្អាតនិង
ធាតុអាកាសស្រួលខ្លួនពេញ១ឆ្នាំ៕