ទៅទស្សនាសារមន្ទីក្រមូនសិង្ហបុរី

(VOV5)_​ អញ្ជើញទៅទស្សនាប្រទេសសិង្ហបុរី ភ្ញៀវ​ទេសចរណ៍មិនអាចរំលង
បាន សារមន្ទីក្រមូន​ Images of Singapore នៅ​លើ​កោះ Sentosa ដ៏ស្រស់ស្អាត។ សារ មន្ទីក្រមូនបានពិពណ៌នាអំពីជីវភាពរស់នៅ​សស្រាកសស្រាំរបស់​ជន​ជាតិទាំង ឡាយ នៅលើប្រទេសសិង្ហបុរីនេះ តាំងពីដើមដំបូងរហូត​មកដល់​សព្វថ្ងៃ ដោយបច្ចេកទេស បង្កើតរូបភាពពីក្រមូន។ ​

ទៅទស្សនាសារមន្ទីក្រមូនសិង្ហបុរី - ảnh 1
សារមន្ទីក្រមូនសិង្ហបុរី(http://dulichhanoi.vn/)

ឆ្លងកាត់រាល់ការបរែបំរួលព្រឹត្តិការណ៍ដ៏ស្ងៀមស្ងាត់ ​នាបច្ចុប្បន្ន ប្រទេសកោះ
សិង្ហបុរី បានក្លាយទៅ ជាស្ពានតភ្ជាប់ពាណិជ្ជកម្មអន្តជាតិ ជាមជ្ឈមណ្ឌលកណ្ដាល
ដ៏សែន​សំខាន់ក្នុងការដឹកជញ្ជូនតាមផ្លូវទឹករវាងទ្វីបអាស៊ីនិងអឹរ៉ុប។ ក្នុងដំណើការ​កសាងប្រទេសជាតិ សហគមន៍នៃបណ្ដាជនជាតិនៅលើប្រទេសកោះនេះ បានរួម
រស់សន្តិភាព​ដ៏ស្និទ្ធិស្នាល បង្កើតឡើងខឿនវប្បធម៌១ពោពេញទៅដោយអត្ត
សញ្ញាណ។ សារមន្ទីក្រមូននេះបានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រនៃការបង្កើត និងអភិវឌ្ឍន៍របស់ប្រទេសកោះនេះប្រកបដោយភាពរស់រវើក។​

          ពេលដែល ទស្សនិកជន​ចូលក្នុង​បន្ទប់បញ្ជាំង​ខ្សែរភាពយន្តតូចមួយសំរាប់ ភ្ញៀវទេសចរណ៍។ នៅលើអេក្រង់ លេចចេញរូបភាពបុរស៤នាក់ តាងនាម​អោយ​
ជនជាតិចំនួន​៤ដែល​កំពុងរស់នៅ​សិង្ហបុរី រួមមាន÷​ចិន​ ម៉ាឡេស៊ី​ ឥណ្ឌា​និងអង់គ្លេស។ ដោយការរួមផ្សុំរវាងសូរសម្លេង​ រូបភាព និងពន្លឺ តួអង្គចំនួន៤នេះ បានរៀបរាប់អំពីប្រវត្តិសាស្ត្របង្កើត​ប្រទេសសិង្ហបុរី និងផ្នែកនាវាចរណ៍ដ៏សម្បូរធូធាររបស់ប្រទេសកោះនេះ ។​

ចាកចេញពីបន្ទប់បញ្ជាំងខ្សែរភាពយន្ត ភ្ញៀវទេសចរណ៍នឹងឈានជើងចូលក្នុងរណ្ដៅ១ ដោយមានទិដ្ឋភាពរហោស្ថាន ដើមឈើ ផ្កា និងបណ្ដាសម្លេងចាប់យំ សំលេងសត្វគ្រប់ប្រភេទ បានធ្វើអោយយើងប្រៀបដូចជាកំពុងវង្វេងចូលក្នុងពញរៃដ៏រហោស្ថានមួយ។​

          ឈានចូលក្នុងមណ្ឌលតាំងបង្ហាញ ភ្ញៀវទេសចរណ៍នឹងមិនអាចមិន​ភ្ញាក់ខ្លួនចំពោះបណ្ដារូបសំណាកដែលមានទំហំផ្សេងៗគ្នា ហើយមាន​សំលៀកបំពាក់ប្រពៃណីនៃបណ្ដាជនជាតិនៅសិង្ហបុរី។ នៅទីនេះគ្មានរូបរបស់បណ្ដាអ្នក​នយោបាយ អ្នកវិទ្យាសាស្ត្រ …ជាដើម ដូចជា​នៅក្នុងសារមន្ទី​ផ្សេងៗនៅ​អង់គ្លេស បារាំងជាដើម។ នៅទីនេះសុទ្ធតែមានរូបរបស់ជន​សាមញ្ញ ដូចជា÷​អ្នក​នេសាទត្រី កសិករ…ល ដែលនៅក្នុងក្នុងជីវភាពរស់នៅប៉ុណ្ណោះ។ មិនគ្រាន់តែបាន​មើល​រូបសំណាកក្រមូនដូចមនុស្សពិតៗប៉ុណ្ណោះទេ ភ្ញៀវទេសសចរណ៍​អាចចូលរួមសកម្មភាពរបស់ជីវភាពរស់នៅមនុស្សបុរាណ ទៀតផង ​ដូចជា÷​ចូលរួមលេងកំសាន្ត មើលល្ខោន…ជាដើម។​

          បញ្ចប់ដំណើ​រទៅទស្សនាសារមន្ទីក្រមូន ភ្ញៀវទេសចរណ៍មកពីប្រទេស​នានាសុទ្ធតែមានអារម្មណ៍័ថា÷ នេះគឺជាគំនូររស់រវើកអំពីប្រវត្តិសាស្ត្រ​ប្រទេស​កោះសិង្ហបុរី។ បងស្រី Aighah ភ្ញៀវទេសចរណ៍ម្នាក់មកពីប្រទេស​ម៉ាឡេស៊ី​បានអោយដឹងថា÷

          “ អស្ចារ្យណាស់ ដូចនឹងអ្វីៗដែលខ្ញុំប៉ុងក្នុងដំណើរទស្សនានេះ។ ​អ្វីៗ​ទាំងអស់នៅទីនេះ ត្រូវបានសារមន្ទីរៀបចំប្រកបដោយលក្ខណះវិទ្យាសាស្ត្រ ​សណ្ដាប់ធ្នាប់ ទស្សនិកជនងាយយល់ណាស់។ រូបភាពពិសេសចំឡែក ​និងជិតស្និទ្ធិណាស់។”

          រីឯបង Nhat Minh ភ្ញៀវទេសចរណ៍មកពីហាណូយ (វៀតណាម) ​បានអោយដឹងថា÷

          “ ខ្ញុំពេញចិត្តចំពោះការច្នៃប្រឌិតនៅទីនេះរបស់ប្រទេស​កោះនេះ​ណាស់​។ ល្វែងដាក់តាំងបង្ហាញនិមួយៗនៅទីនេះបានសម្ដែងនូវរឿងនិមួយៗ។​ ដោយរូបក្រមូនទាំងនោះ និងឧបករណ៍សាមញ្ញនានាក្តី ប៉ុន្តែ ទស្សនិកជនអាចយល់ច្បាស់អំពីជីវភាពរស់នៅមុននេះរបស់ប្រជាជនសិង្ហបុរីដែរ។”

ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ សិង្ហបុរីមិនគ្រាន់តែមានការបោះជំហានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឋន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង មានការបោះជំហានខ្លាំងក្លាក្នុងទេសចរណ៍ទៀតផង។ ​ពិសេស សិង្ហបុរីបាន​ជួស​ជុល កែលំអរ និងវិនិយោគ បើកទូលាយបណ្ដាមណ្ឌលកេរ្តិ៍ដំណែល​ផ្សេងៗ។ ដូច្នេះ ​ភ្ញៀវទេចរណ៍មកដល់ប្រទេសកោះនេះ កាន់តែច្រើនឡើងពី​មួយថ្ងៃទៅមួយថ្ងៃ ហើយគេមានអារម្មណ៍មិនចណធុង ទោះបីជាត្រឡប់មកកន្លែងនេះច្រើនដងទៀតក្តី៕



ប្រតិកម្មទៅវិញ

ផ្សេងៗ