ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន៖ ឆ្ពោះទៅរកជំហានអភិវឌ្ឍន៍ថ្មី

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។ វៀតណាម កំពុង ដើរតួនាទីជាប្រទេស សម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងជប៉ុនសម្រាប់ដំណាក់កាល ២០១៨ -២០២១។ 
ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន៖ ឆ្ពោះទៅរកជំហានអភិវឌ្ឍន៍ថ្មី - ảnh 1 លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម

លោកអ្នកនាងជាទីមេត្រី។ វៀតណាម កំពុង ដើរតួនាទីជាប្រទេស សម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងជប៉ុនសម្រាប់ដំណាក់កាល ២០១៨ -២០២១។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងជប៉ុន មានការអភិវឌ្ឍដ៏រឹងមាំក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ បាននាំមកនូវ ផលប្រយោជន៍ដ៏សំខាន់ៗជាច្រើនជូនប្រជាជននៃភាគីនិមួយៗ ហើយថែមទាំងរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ ក្នុងឱកាសនៃកិច្ចប្រជុំឯកទេសស្ដីពី កិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន ដើម្បីវិបុលភាព និងវេទិកាអាស៊ាន ជប៉ុនលើកទី ៣៤ ដែលទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនោះ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានធ្វើសម្ភាសន៍ជាមួយលោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាមដូចតទៅ។

សូមជំរាបសួរលោក តើលោកវាយតម្លៃយ៉ាងដូចម៉្ដេចអំពីទំនាក់ទំនងរវាងអាស៊ាន - ជប៉ុន ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងទៅ។

ទំនាក់ទំនងរវាងអាស៊ាន - ជប៉ុនគឺមានសារៈសំខាន់ណាស់។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងអាស៊ាន - ជប៉ុនកាន់តែស្អិតរមួត ហើយសញ្ញាសម្គាល់របស់ជប៉ុនបានដិតជាប់ក្នុងការអភិវឌ្ឍនៃប្រទេសជាសមាគមជិតនិមួយៗ។ ជប៉ុន និងអាស៊ានបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រដ៏ស្អិតរមួត និងមនាសារៈ សំខាន់។

នាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងអាស៊ាន - ជប៉ុនមានការអភិវឌ្ឍដ៏ល្អប្រសើរ ពីព្រោះថាភាគីទាក់ទិននានាមានសុឆន្ទៈ និងម្ចាស់ការ។ តើលោកវាយតម្លៃយ៉ាងដូចម៉្ដេចអំពីតួនាទីរបស់ជប៉ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងទំនុកទុកចិត្តនៅលើវេទិកាក្នុងតំបន់។

ជប៉ុនមិនត្រឹមតែជាដៃគូដ៏សកម្មរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងចូលរួមប្រកបដោយមានការទទួលខុសត្រូវទៅក្នុងរាល់យន្តការរបស់អាស៊ានដូចជា៖ អាស៊ានបូក ៣ កិច្ចប្រជុំអាស៊ីបូព៌ា និង  ADMM បូកទៀតផង។ ម៉្យាងវិញទៀត ជប៉ុន និងអាស៊ានបានចែករំលែកទស្សនៈរួមជាច្រើន អំពីរាល់បញ្ហាអន្តរជាតិ។ លើសពីនេះទៅទៀត ជប៉ុនក៏គោរពតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ការដឹកនាំរបស់អាស៊ានផងដែរ។ នារយៈពេលខាងមុខ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីកសាងយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឲ្យព្រមៗគ្នាផងដែរ។

ទោះបីជាអាស៊ាន - ជប៉ុនបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយគ្នាក៏ដោយ ប៉ុន្តែ ភាគីទាំងពីរសុទ្ធតែប្រឈមនឹងរាល់ការសាកល្បងរួមដូចជា៖ ជរាភាពនៃចំនួនប្រជាជន ឬត្រូវបន្សាំនឹងនិន្នាការថ្មីរបស់ពិភពលោកដូចជាការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ សូមជំរាបលោកថា តើអាស៊ាន និងជប៉ុនចាំបាច់ត្រូវជួយឧបត្ថម្ភគ្នាទៅវិញទៅមកយ៉ាងដូចម៉្ដេចដែរ។

នាបច្ចុប្បន្ននេះ ពិភពលោក និងតំបន់មានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ដែលបង្កើតឡើងឱកាស និងការសាកល្បងថ្មី។ ហេតុដូច្នេះហើយ ភាគីទាំងពីរកំពុងតម្រង់ទិសដៅសហប្រតិបត្តិការ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីថែមទៀត ហើយថែមទាំងរួមគ្នាទាញយកឱកាសថ្មី ក៏ដូចជាជំនះពុះពារលើការលាកល្បងក្នុងយុគសម័យនេះផងដែរ។

ស្ដីពីការបន្សាំនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ នោះ វៀតណាមបានតភ្ជាប់ជាមួយជប៉ុនដើម្បីរួមគ្នាកសាងបណ្ដាញទីក្រុងឆ្លាតវៃរវាងអាស៊ាននិងបណ្ដាទីក្រុងឆ្លាតវៃរបស់អាស៊ាន ជាមួយជប៉ុន។

លើសពីនេះទៅទៀង ជប៉ុនមានបទពិសោធន៍ជាច្រើនអំពីបញ្ហាភាពចាស់ជរានៃចំនួនប្រជាជន និងកង្វះខាតកម្លាំងពលករ។ ហេតុដូច្នេះហើយ យើងខ្ញុំបានបង្កើមជ្ឈមណ្ឌលអាស៊ាន - ជប៉ុន ឬហៅថា អាយុវ័យចំណាស់ ប៉ុន្តែរស់នៅយ៉ាងស្វាហាប់។ ខ្ញុំសង្ឃឹមថាមជ្ជមណ្ឌលនេះនឹងរួមចំណែកទៅក្នុងគោលដៅរួមនៃភាគីទាំងពីរផងដែរ។

សូមជំរាបលោកថា ក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន - ជប៉ុនសម្រាប់ដំណាក់កាល ២០១៨ - ២០២១ នោះ តើវៀតណាមគប្បីធ្វើអ្វីខ្លះ ដើម្បីរឹតបន្តឹងទំនាក់ទំនងនេះ។

យើងត្រូវដើរតួនាទីជាប្រទេសដឹកនាំ ដើម្បីបំពេញតំណែងជាប្រទេសសម្របសម្រួល។ ហេតុដូច្នេះហើយ វៀតណាមត្រូវខិតខំប្រឹងប្រែងជាច្រើន រួមសហការជាមួយជប៉ុន ដើម្បីដាក់ចេញគំនិតផ្ដួចផ្ដើម រៀបចំសកម្មភាព គម្រោង និងដាក់ចេញឯកសារនានា ដើម្បីសម្របសម្រួលទំនាក់ទំនងនេះក្នុងរយៈពេល៣ ឆ្នាំខាងមុខ។ ជប៉ុន និងបណ្ដាប្រទេសជាសមាជិកអាស៊ានបានគាំទ្រចំពោះគំនិតផ្ដូចផ្ដើមរៀបចំសិក្ខាសាលាឯកទេសស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដើម្បីវិបុលភាព ឬវេទិកាអាស៊ាន-ជប៉ុន លើកទី ៣៤។ នៅក្នុងព្រឹត្តិការណ៍ទាំងពីរនេះ អ្នកប្រាជ្ញ អ្នកនយោបាយ និងសហគ្រាសនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាសន្តិភាព ស្ថិរភាព បញ្ហាតភ្ជាប់ខឿនសេដ្ឋកិច្ច និងបញ្ហាជរាភាពនៃចំណួនប្រជាជនជាដើម។ ខ្ញុំសង្ឃឹមថាទំនាក់ទំនងរវាង អាស៊ាន-ជប៉ុនកាន់តែស្អិតរមួតថែមទៀងនាពេលខាងមុខ។

សូមអរគុណលោក។

ប្រតិកម្មទៅវិញ

ផ្សេងៗ