ទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ា៖ក្រឡែកមើលឡើងវិញនិងឆ្ពោះទៅអនាគត

          (VOV)_ទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ា ៖ក្រឡែកមើលឡើងវិញនិងឆ្ពោះ
ទៅ អនាគត ជាប្រធានបទនៃសិក្ខាសាលា អន្តរជាតិ ដោយវិទ្យាស្ថានស្រាវជ្រាវអា
ស៊ីអាគ្នេយ៍ រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិមីយ៉ាន់
ម៉ារៀបចំឡើង នៅទីក្រុងហាណូយ(វៀតណាម)។ សិក្ខាសាលាលើកនេះបានទាក់
ទាញការចូលរួមរបស់អ្នកប្រាជ្ញា  ចំនួន៦០នាក់ និងដំណាងចំនួន៣០ មកពីបណ្ដា
វិទ្យាស្ថានស្រាវជ្រាវ មហាវិទ្យាល័យនៃគ្រប់ក្រសួង ស្ថាប័ននិងសម្ព័ន្ធសមាគម…
ល២ ដែលក្នុងនោះមានអ្នកនយោបាយការទូតនៃប្រទេសផ្សេងៗទៀតផង។ នៅ
សិក្ខាសាលានេះ បណ្ដាអ្នកប្រាជ្ញា អ្នកស្រាវជ្រាវបាន វិភាគស៊ីជំរៅចំពោះទំនាក់
ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ា តាមដំណាក់កាលនិមួយៗ។

ទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ា៖ក្រឡែកមើលឡើងវិញនិងឆ្ពោះទៅអនាគត - ảnh 1
សិក្ខាសាលា  

ក្នុងបទសរសេររបស់ខ្លួន បណ្ឌិត Vo Xuan Vinh ប្រធានការិយាល័យ ស្រាវជ្រាវ នយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ ចំណុះ សភាបណ្ឌិត វិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម បានវិភាគកិច្ចសហប្រតិបត្តិការ 
ការគាំទ្រគ្នាទៅ វិញទៅមក រវាងប្រទេសទាំងពីរ វៀតណាមនិងមីយ៉ាន់ម៉ា។

          “ ការជួយឧបត្ថម្ភខាងការទូត រវាងប្រទេសទាំងពីរ បានសរអោយឃើញថា៖
វៀត ណាមនិងមីយ៉ាន់ម៉ាបានមានការយល់ដឹងគ្នាទៅវិញទៅមក មានសម្លេងរួម 
និងគាំទ្រគ្នាទៅវិញទៅមក ក្នុងបញ្ហាជាច្រើន របស់តំបន់។ នេះគឺជាមូលដ្ឋានសំ
ខាន់ ដើម្បីប្រទេស ទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌអា
ស៊ាន និងក្នុងបណ្ដាវេទិកានៅ ក្នុងតំបន់និងអន្តរជាតិ។”

          វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយមីយ៉ាន់ម៉ា កាលពីខែឧស
ភាឆ្នាំ  ១៩៧៥​។​ចំណុចលេចធ្លោ ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ 
នោះគឺនាឆ្នាំ  ២០១០ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍
រួម ដែលក្នុងនោះបានសន្យាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច។

          តាំងពីនោះមក ទំនាក់ទំនងទ្វេភាគីមានការផ្លាស់ប្តូរថ្មីជាច្រើន។ នេះគឺជា
ការអះអាងរបស់សាស្ត្រាចារ្យ Carole Ann Chit Tha សមាជិកាក្រុមប្រឹក្សា​ភិបាល  វិសាលាសភាបណ្ឌិត​មីយ៉ាន់ម៉ា។ ក្នុងអត្ថបទស្ដីពី​៖ ទំនាក់ទំនងរវាងវៀតណាម 
និង មីយ៉ាន់ម៉ា  ក្នុងដំនាក់កាលថ្មី លោកស្រី           Carole Ann Chit Tha  បានរំ
លឹកឡើង វិញ នូវបណ្ដាចំណុចសំខាន់នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង
ពីរទៀតផង។

          “ ទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ា កំពុងអភិវឌ្ឍន៍ដ៏ជ្រាលជ្រៅ និងទូលំ
ទូលាយ។  ទំនាក់ទំនងខាងសេដ្ឋកិច្ចបានប្រព្រឹត្តទៅយ៉ាងសកម្ម។ ទំនាក់ទំនង
ផ្លាស់ប្តូរ និងសហ ប្រតិបត្តិការ ត្រូវបានប្រព្រឹត្តទៅ លើគ្រប់វិស័យ។ ដោយមាន
តួនាទីជាសមាជិកអាស៊ាន ប្រទេសទាំងពីរសុទ្ធតែមានការទទួលខុសត្រូវកសាង
សហគមន៍អាស៊ាន។ ការចូលរួម អាស៊ាន បាននាំមកនូវផលប្រយោជន៍ជាក់
ស្ដែងនិងជាសារវ័ន្តអំពីសេដ្ឋកិច្ច  សន្តិសុខ  វប្បធម៌ សង្គម និងលើវិស័យការទូត។
 ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាដំណើរបំពេញទស្សនកិច្ច ផ្លាស់ប្តូរគណៈប្រតិភូ
ជាន់ខ្ពស់ បានលើកកំពស់កិច្ចសហប្រតិបត្តិការឡើងកំរិតថ្មី។”

          ស្ដីពីអត្ថន័យសិក្ខាសាលា ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោក 
Wynn Lwin អតីតឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅឥណ្ឌា នាបច្ចុប្បន្ន ជាសមាជិក
វិទ្យា ស្ថាន ស្រាវជ្រាវយុទ្ធសាស្ត្រ និងទំនាក់ទំនងអន្តរជាតិមីយ៉ាន់ម៉ា បានអោយ
ដឹងថា៖

          “ សន្និសីទលើកនេះបាននាំប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ ខិតមកជិត​
គ្នាថែម​ទៀត  រួមគ្នា ឆ្ពោះទៅការអភិវឌ្ឍន៍ជាបន្តក្នុងអាស៊ាន។ វៀតណាមនិងមី
យ៉ាន់មា​ បានជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងអតីតកាល និងសង្ឃឹមថា៖ប្រទេស
ទាំងពីរនឹងបន្តសហប្រតិបត្តិការនាពេលខាងមុខនេះ។”

          សិក្ខាសាលាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបណ្ដាដំណាង
សន្និដ្ឋានថា៖ ប្រទេសទាំងពីរត្រូវបង្កើនជំនួបសន្ទនាថែមទៀត។ តាមនោះ នាំ
ចេញដំណោះស្រាយនានាដែលរួមចំណែកសំខាន់ សំដៅជំរុញទំនាក់ទំនងវៀត
ណាម-មីយ៉ាន់ម៉ា ក្នុងប៉ុន្មាន ទស្សវត្ស៍ខាងមុខ នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ