(VOV)_ទៅ “Phuot” (ទៅទេសចរណ៍សំពាយ) នៅក្នុងប្រទេសនាបច្ចុប្បន្ន មិន មែនជារឿងចំឡែកចំពោះអ្នកស្រឡាញទេសចរណ៍ទេ។ “Phuot”ឆ្លងកាត់ អាស៊ាន បានក្លាយទៅជានិន្នាការទាក់ទាញអ្នកនិយមចូលចិត្តការធ្វើដំណើរដោយសំពាយជាច្រើន បេលដែលបណ្ដាប្រទេសអាស៊ានបានលើកលែង Visa បង្កលក្ខណះ ងាយ ស្រួលជាច្រើន ដើម្បីប្រជាជននៃបណ្ដាប្រទេសអាស៊ានអាចធ្វើដំណើរ ទៅវិញទៅ
មកក្នុងការជួបប្រាស្រ័យជាមួយគ្នា។
|
ទេសចរណ៍សំពាយ(http://giaoduc.net.vn) |
នាម៉ោង៦ ព្រឹក គ្រួសារបងស្រី Cao Huong Ly នៅរដ្ឋធានីហាណូយ (វៀត
ណាម) បានរៀបចំឥវ៉ាន់រួចរាល់ហើយ ដើម្បីចាប់ផ្តើមដំណើរទៅទេស ចរណ៍ សំពាយតាមផ្លូវគោក ពីវៀតណាមទៅឡាវ និងថៃ។ បងស្រី Huong Ly បានចែក
រំលែកថា៖
“ ប្រសិនបើទិញទស្សនាតាមទួរនៃក្រុមហ៊ុនទេសចរណ៍ គឺអ្វីៗទាំងអស់បាន
កំណត់ អស់ហើយ ទាំងការធ្វើដំណើរ ពេលវេលា និងមធ្យោបាយធ្វើដំណើរ។ យើង មិនបាច់បារម្មណ៍អ្វីទៀតទេ។ ប៉ុន្តែ យើងមិនអាចម្ចាស់ការអំពីពេលវេលា កន្លែងទៅ
ដល់ និងគ្មានឱកាសច្រើន ដើ់ម្បីស្វែងយល់បណ្ដាចំណុចពិសេសៗនៃតំបន់និមួយៗ។ជិះឡាន យើងអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅប្រទេសនិមួយៗ។”
ដើម្បីត្រៀមរៀបចំសំរាប់ដំណើរទៅទេសចរណ៍សំពាយ ក្នុងរយៈពេលជិត១
សប្ដាហ៍នេះ បងស្រី Huong Ly បានស្វែងយល់រាល់់ព័ត៍មានអំពីផ្លូវធ្វើដំណើរ សណ្ឋា
គារ ឬទីកន្លែងនិមួយៗ។
ពីរដ្ឋធានីហាណូយ(វៀតណាម) ទៅកាន់ទីក្រុងវៀងច័ន្ទ (ឡាវ)ត្រូវចំណាយ
ពេលវេលា៤៥នាទីសំរាប់ជិះយន្តហោះ ប្រសិនបើជិះឡាន គ្រួសារបងស្រី Huong Ly ចំណាយអស់រយៈពេល១៦ម៉ោង។ មកដល់ទីក្រុងវៀងច័ន្ទ គ្រួសារបងស្រី Huong Ly លៃទុករយៈពេល២ថ្ងៃដើម្បីទៅទស្សនាមណ្ឌលទេសចរណ៍នានារបស់ឡាវ។ បងស្រី
Huong Ly បានអោយដឹងថា៖
“ អតីតរាជវាំង Luangphabang មានធាតុអាកាសត្រជាក់ស្រួល ពីព្រោះនៅលើភ្នំ
ខ្ពស់។ ប្រជាជននៅទីនោះស្លូតត្រង់ ស្និទ្ធិស្នាល រាក់ទាក់ចំពោះភ្ញៀវទេសចរណ៍ណាស់។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះនៅរក្សារបានរបៀបរស់នៅពីមុនមក មិនទាន់
រង ឥទ្ធិពលដោយជីវភាពរស់នៅទំនើប។ ខ្ញុំចង់ទៅហើយចង់ទៅទៀត។”
ចំពោះអ្នកដែលចូលចិត្តស្វែងរកភាពចំឡែកៗថ្មី ការទៅទេសចរណ៍សំពាយ
ដូច្នេះ នឹងនាំមកនូវចំណាប់អារម្មណ៍ថ្មីគ្រប់គ្រាន់និង ស្និទ្ធិស្នាលនៃជីវភាពរស់នៅ។
ប៉ុន្តែ ទៅទេសចរណ៍ដោយខ្លួនឯងដូច្នេះ ក៏ជួបការលំបាកមួយចំនួនដែរ។ គ្រួសារ
បងស្រី Huong Ly ត្រូវវង្វេងផ្លូវ ច្រឡំអាស័យដ្ឋាន…។ល។ ប៉ុន្តែ តាមបងស្រីHuong Ly
ថា៖នេះនឹងជាអនុស្សាវរីយ៍ពិបាកបំភ្លេចបាន។
ក្រោយពីបញ្ចប់ដំណើរទស្សនានៅប្រទេសឡាវ គ្រួសារបងស្រី Huong Ly បាន បន្តដំណើរទៅប្រទេសថៃ និងបន្តស្វែងរកចំណុចថ្មីថ្មោងនានា នៅតំបន់និមួយៗដែល បានឆ្លងកាត់។
របៀបទៅទេសចរណ៍ទេសចរណ៍សំពាយ ដូចជាគ្រួសារបងស្រី Huong Ly កំពុងក្លាយទៅជានិន្នាការពេញនិយម។ ក្រៅពីរបៀបធ្វើដំណើរតាមផ្លូវគោក អ្នកទេសថរណ៍
អាចធ្វើដំណើរតាមយន្តហោះ ហើយទៅដល់មណ្ឌលទេសចរណ៍ គេ អាចជួញរថយន្ត បើកបរដោយខ្លួនឯង។ បងស្រី Huong Ly ក៏បានចែករំលែកអំពីបទពិសោធន៍ទៅ ទេស ចរណ៍សំពាយ ពីទីក្រុងហូជីមិញ ទៅកម្ពុជាដែរថា៖
“ ចំងាយពីទីក្រុងហូជីមិញ(វៀតណាម) ទៅដល់រាជធានីភ្នំពេញ (កម្ពុជា) គឺ៣០០
គីឡូមែត្រ។ ពីទីក្រុងហូជីមិញទៅភ្នំពេញចំណាយពេលវេលា៦ម៉ោងសំរាប់ជិះឡាន។ មកដល់ទីនោះ គ្រួសារខ្ញុំទៅទស្សនាមណ្ឌលទេសចរណ៍នានានៅរាជធានីភ្នំពេញ។ ហើយយើងខ្ញុំជិះឡានក្រុងពីភ្នំពេញទៅទីក្រុងសៀមរាប អស់៦ម៉ោង។ និងមនុស្ស ជាច្រើនបានជ្រើសរើសត្រឡប់មកវិញដោយឡានក្រុង តាមដំណើរពី សៀមរាប-ភ្នំ
ពេញ-ហូជីមិញ ហើយជិះយន្តហោះពីទីក្រុងហូជីមិញទៅហាណូយ ពីព្រោះតំលៃសំ
បុត្រពី ទីក្រុងហូជីមិញទៅហាណូយថោកណាស់។”
ដើម្បីមានដំណើរ ទេសចរណ៍សំពាយ មួយដោយ សន្សំសំចៃផង និង មិនខក ខានមណ្ឌលទេសចរណ៍ដ៏ទាក់ទាញណាមួយនោះ គឺក្រៅពីការត្រៀមរៀបចំការយល់
ដឹង និងរបៀបធ្វើដំណើរប្រកបដោយវិទ្យាសាស្ត្រ ជាក់ស្ដែងនោះ ថែមទាំងត្រូវស្រាវ ជ្រាវអំពីតំលៃអាស័យដ្ឋាននិងតំលៃនៃសណ្ឋាគារ ផ្ទះសំណាក់ និងផែនទី ទៀត ដើម្បី
មានដំណើរទៅ ទេសចរណ៍សំពាយ ប្រកបដោយជោគជ័យដែរ៕។