ធនាគារវិនិយោគនិងអភិវឌ្ឈន៏វៀតណាម (BIDV)-៥៥ឆ្នាំកសាងនិងអភិវឌ្ឈន៏

(VOVworld)-  ក្នុងរយះពេល ប៉ុន្មានថ្ងៃចុងខែមេសា ឆ្នាំ 2012នេះ នៅទីក្រុងហាណូយ  
ធនាគារ វិនិយោគ និងអភិវឌ្ឈន៏វៀតណាម (BIDV)បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី 55 ទិវាបង្កើត និងទទួលគ្រឿងឥស្សរិយយស ឯករាជថ្នាក់ទីមួយ (លើកទីពីរ) របស់សាធារណះរដ្ឋ សង្គមនិយមវៀតណាម ​គ្រឿងឥស្សរិយយស​ សេរីភាព របស់​សា
ធារណះរដ្ឋ​ ប្រជាធិបតេយ្យ ប្រជាមានឹតឡាវ និង គ្រឿង​ឥស្សរិយយស ព្រះរាជា​ណា
ចក្រកម្ពុជា​ ថ្នាក់ មហាសេរី​វឌ្ឍន៍ ។ នេះគឺជាបណ្ដារង្វាន់ដ៏ថ្លៃថ្នូរ កត់សម្គាល់ការរួមវិ
ភាគទាន​របស់ BIDV ចំពោះការអភិវឌ្ឈន៏ សេដ្ឋកិច្ចរបស់វៀតណាម ឡាវ​ និងកម្ពុជា។

ធនាគារវិនិយោគនិងអភិវឌ្ឈន៏វៀតណាម (BIDV)-៥៥ឆ្នាំកសាងនិងអភិវឌ្ឈន៏ - ảnh 1
ធនាគារវិនិយោគនិងអភិវឌ្ឈន៏វៀតណាម (BIDV)-៥៥ឆ្នាំកសាងនិងអភិវឌ្ឈន៏​

          ក្នុងរយះពេល 55 ឆ្នាំ កសាង និងអភិវឌ្ឈន៏ (ថ្ងៃទី 26 មេសា ឆ្នាំ 1957 -ថ្ងៃទី ​26  មេសា ឆ្នាំ 2012) BIDV ជានិច្ចកាល ឆ្លងកាត់ការលំបាក់សាក់ល្បង ដើម្បីបំពេញភារ
កិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ជានិច្ចកាលឈានទៅមុខ ក្នុងការអនុវត្តបណ្ដាគោល
នយោបាយ អំពីហិរញ្ញាវត្ថុ រូបីយវត្ថុ និងអនុវត្តបណ្ដាការងារសុខុមាលភាពសង្គម ជា
និច្ចកាល រួមដំណើរ និងរួមវិភាគទានចូលក្នុងការអភិវឌ្ឈន៏របស់ប្រទេសជាតិ។ក្នុងរយះ ពេលប៉ុន្មានឆ្នាំថ្មីៗនេះ BIDV បានរួមជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម សកម្ម
បើកទូលាយ និងចូលរួមបណ្ដាសកម្មភាពវិនិយោគ ធ្វើអាជីវកម្ម នៅបណ្ដាទីផ្សារនៅ
ឯបរទេស ដូចជា៖ បណ្ដាប្រទេស ASEAN រុស្ស៊ី ឆែក…ជាដើម។ ​ក្នុងពិធីទទួល បណ្ដា កិត្តនាមដ៏ថ្លៃថ្នូរនោះ របស់បក្ស រដ្ឋវៀតណាម និងរបស់រដ្ឋឡាវ ​និងកម្ពុជា ដែល ប្រគល់ ជូន លោក Tran Bac Ha ប្រធានក្រុមប្រឹក្សារអភិបាល​ ធនាគារ BIDV បាន​អោយដឹងថា៖

“ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី 55 ទិវាប្រពៃណី BIDV មានកិត្តិយស មោទ
នភាពដោយ បានទទួលកិត្តនាមដ៏ថ្លៃថ្នូរ របស់បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម ឡាវ កម្ពុជា​ប្រគល់ជូន។ នេះមិនគ្រាន់តែជាការកត់សម្គាល់ ស្ងើចសរសើរប៉ុណ្ណោះទេ ថែមទាំងជា ការលើកទឹកចិត្ត ដើម្បី BIDV សកម្មឈានទៅមុខ រួមវិភាគ​ទានអោយ​ការ​អភិវឌ្ឈន៏​ របស់ វៀតណាម និងបណ្ដាប្រទេសក្នុងដំបន់ ”

ធនាគារវិនិយោគនិងអភិវឌ្ឈន៏វៀតណាម (BIDV)-៥៥ឆ្នាំកសាងនិងអភិវឌ្ឈន៏ - ảnh 2
BIDVទទួលគ្រឿងឥស្សរិយយស ឯករាជថ្នាក់ទីមួយ (លើកទីពីរ)​របស់​សាធារណះរដ្ឋសង្គមនិយមវៀតណាម(http://news.chodientu.vn)


ជាមួយតួនាទី កិត្យានុភាព ក្នុងទំនាក់ទំនងអន្តរជាតិ ពិសេសគឺតួនាទីជា ប្រធានសម្ព័ន្ធ
សមាគម បណ្ដាអ្នកវិនិយោគវៀតណាមនៅឡាវ (AVIL) នៅកម្ពុជា (AVIC) និងនៅ មីយ៉ាន់ម៉ា (AVIM) BIDV បានរួម​ជាមួយ ​បណ្ដាវិនិយោគិន​វៀតណាម  ជំរុញយ៉ាង ខ្លាំង  បណ្ដាសកម្មភាពពន្លឿនវិនិយោគ របស់វៀតណាមនៅ​​ឯបរទេស រួមចំណែក នាំការ
វិនិយោគ FDI របស់វៀតណាម ​ឈរលំដាប់ថ្នាក់​ទីពីរ​នៅទីផ្សារឡាវ   ឈរលំដាប់ថ្នាក់ ទីបីនៅទីផ្សារកម្ពុជា ។លោកស្រី មែងសំអន់ ​ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រាជរដ្ឋាភិ បាលកម្ពុជា បានអោយដឹងថា៖

“ការមានវត្តមានរបស់ BIDV នៅកម្ពុជា​ មានអត្ថន័យ​ដ៏សែនសំខាន់​ ចំពោះ​ការអភិវឌ្ឈន៏  របស់ខឿនសេដ្ឋកិច្ចកម្ពុជា និងអះអាងកិត្យានុភាពរបស់បណ្ដាវិនិយោគិន បរទេស 
ពិសេសគឺបណ្ដាវិនិយោគិនវៀតណាមនៅកម្ពុជា។ BIDV បានរួមចំណែក​ចូលក្នុងការ ជំរុញអភិវឌ្ឈន៏ របស់ទីផ្សារហិរញ្ញាវត្ថុ ​ធនាគារ និងលើកស្ទុយជីវភាព​រស់នៅ​របស់ប្រ
ជាជនកម្ពុជា”។

ធនាគារវិនិយោគនិងអភិវឌ្ឈន៏វៀតណាម (BIDV)-៥៥ឆ្នាំកសាងនិងអភិវឌ្ឈន៏ - ảnh 3
BIDVទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍

លោកអ្នកនាងជាទីមេត្រី!

ធ្វើសមាហរណកម្មអន្តរជាតិ បានបង្ក​ឱកាស​អោយបណ្ដាអង្គភាពអាជីវកម្មវៀតណាម
និយាយរួម  BIDV និយាយដោយឡែក ចេញ​ទៅបរទេស​ ធ្វើសកម្មភាព​នៅ​បណ្ដា​ទីផ្សារ​មានឧត្តមភាព ពិសេសគឺបណ្ដាប្រទេសក្នុងដំបន់អាស៊ាន តភ្ជាប់ជាមួយ​បណ្ដាទីផ្សារ នៅក្នុងប្រទេស ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង សហប្រតិបត្តិការ រួមគ្នា
អភិវឌ្ឈន៏ជាមួយបណ្ដាប្រទេស។  ក្នុងរយះពេល 55 ឆ្នាំ កន្លងទៅ ពិសេសគឺ ក្នុង រយះពេលប៉ុន្មានឆ្នាំជិតៗនេះ BIDV បានអនុវត្តបណ្ដាសកម្មភាព​វិនិយោគ​នៅ​បរទេស ប្រកបដោយមានប្រសិទ្ធភាព ពិសេសគឺនៅក្នុងដំបន់អាស៊ាន សំដែងតួនាទីបើកផ្លូវ 
ណែនាំ តភ្ជាប់បណ្ដាអង្គភាពអាជីវកម្មវៀតណាម វិនិយោគចូលបណ្ដាទីផ្សារថ្មី រួមចំ
ណែកពង្រីកទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយដំបន់ និង​អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ