(VOV)_ចាប់តាំងពីពេលបានក្លាយទៅជាសមាជិករបស់អាស៊ាននាឆ្នាំ ១៩៩៥
មក អាស៊ានជានិច្ចកាលជាដៃគូ១ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ជួរមុខនិង
ជាកម្លាំងចលករ ជួយវៀតណាមរក្សាល្បឿនកំណើនសេដ្ឋកិច្ច។ក្នុង ស្ថានភាព
ជាក់ស្ដែងនាបច្ចុប្បន្ន បានសរអោយឃើញថា៖ សេចក្ដីសម្រេចចិត្តចូលរួមអាស៊ាន
ជាការផ្លាស់ប្តូរថ្មីសំខាន់ ដែលជួយអោយវៀតណាមទទួលបានសមិទ្ធិផលជាច្រើន
ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មនៅក្នុង
តំបន់និងអន្តរជាតិ។
|
ធ្វើសមាហរណកម្ម-ការផ្លាស់ប្តូរថ្មីដ៏ធំធេងរបស់ខឿនសេដ្ឋកិច្ចវៀតណាម |
តាមតួរលេខរបស់ក្រសួងឧស្សហ-ពាណិជ្ជកម្មវៀតណាមថា៖ នាប៉ុន្មានឆ្នាំថ្មីៗ
នេះ អាស៊ានជានិច្ចកាលជាទីផ្សារនាំចេញធំទី៣ និងជាដៃគូផ្គត់ផ្គង់ទំនិញធំទី២
របស់វៀតណាម។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម-អាស៊ាន នាឆ្នាំ២០១៣
ទទួលបាន៣៩,៧% កើនជិត៥ដង បើប្រៀបនឹងឆ្នាំ ២០០៣ ហើយស្មើនឹង១៥%
តំលៃប្រាក់ពាណិជ្ជកម្មនាំចេញសរុបររបស់វៀតណាម។ ទន្ទឹមនឹងនោះ បណ្ដាប្រ
ទេសអាស៊ាន ក៏បានក្លាយទៅជាទីមកដល់គួរអោយទាក់ទាញសំរាប់វិនិយោគិន
វៀតណាម ជាពិសេសគឺប្រទេសឡាវនិងកម្ពុជា ដោយមានទុនវិនិយោគនៅទីផ្សារ
ទាំង២គិតដល់ខែមេសាឆ្នាំ ២០១៥នេះគឺ ៧ពាន់លានដុល្លារអាមេរិក ស្មើនឹង៣៥,៥%បរិមាណទុនវិនិយោគនៅឯបរទេសសរុបរបស់វៀតណាម ។ ដោយ
មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កាន់តែបើកទូលាយរវាងវៀតណាមនិងអា
ស៊ាននេះ បានរួមចំណែកជំរុញវៀតណាមក្លាយពីប្រទេសអភិវឌ្ឍន៍យឺតយាវ
ទៅជាប្រទេសមានចំណូលមធ្យម និងមានយថាទស្សន៍។ ប្រសិនបើឆ្នាំ ១៩៩៥
តំលៃ GDP សរុប របស់វៀតណាម ទទួលបាន២១ពាន់លានដុល្លារអាមេរិក គឺដល់ឆ្នាំ ២០១៤ បរិមាណនេះបានកើងឡើង៩ដង។ GDP គិតជាមធ្យមសំរាប់មនុស្ស
ម្នាក់នៅវៀតណាម នាឆ្នាំ ១៩៩៥គឺ២៨៩ដុល្លារអាមេរិក ហើយដល់ឆ្នាំ ២០១៤ ទទួលបានជាង២ពាន់ដុល្លារអាមេរិក។តាមការវាយតំលៃរបស់អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ
ពាណិជ្ជកម្មវៀតណាម លោក Nguyen Cam Tu ថា៖
“ នាបច្ចុប្បន្ន យើងអាចឃើញថា៖ វៀតណាមក៏មានពាណិជ្ជសញ្ញាធំៗ អាច
ប្រកួតប្រជែងជាមួយបណ្ដាប្រទេសអាស៊ាន។ ឧទាហរណ៍ ក្នុងវិស័យសេវាកម្ម
វៀតណាមមាន Viettel ក្នុងវិស័យធនាគារ យើងមាន BIDV ហើយក្រលែកមើល
មុននេះ១០ឆ្នាំ ឃើញថាមានការខុសប្លែកជាច្រើន។”
ការចូលរួមអាស៊ាន ក៏បានជួយអោយវៀតណាមធ្វើសមាហរណកម្មស៊ីជំ
រៅជាងក្នុងបណ្ដាយន្តការសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ ដូចជា៖ WTO , APEC និង
ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC) ។ ដើម្បីអនុវត្តបានគោលដៅនេះ
វៀតណាមបាននិងកំពុងរួមជាមួយប្រទេសជាសមាជិកអាស៊ាននានា ខំប្រឹង
ប្រែងអនុវត្តរាល់វិធានការណ៍ដើម្បីសម្រេចការកសាង AEC នាចុងឆ្នាំ ២០១៥។ សាស្ត្រចារ្យរង បណ្ឌិត Nguyen Hong Son នាយកមហាវិទ្យាល័យសេដដ្ឋកិច្ច
-សកលវិទ្យាល័យហាណូយ បានអោយដឹងថា៖
“វៀតណាមកំពុងសកម្មអនុវត្តរាល់វិធានការ ឆ្ពោះទៅការកសាងសហគមន៍អាស៊ាន ។នាបច្ចុប្បន្ន វៀតណាមអនុវត្តបាន៨៤,៥% វិធានការ ដែលក្នុងនោះ អាស៊ានអនុ
វត្តបានត្រឹមតែ៧៨,១%ប៉ុណ្ណោះ។ វៀតណាមឈរក្រោយសិង្ហបុរី និងថៃ ក្នុងការ
អនុវត្តវិធានការទាំងនេះ។”
ទន្ទឹមនឹងនោះ ភាពម្ចាស់ការចូលរួមការកសាង AEC របស់វៀតណាមក៏
បានស្តែងចេញតាមរយៈការផ្តល់មតិ អំពីការបង្កភាពងាយស្រួលក្នុងពាណិជ្ជកម្ម
ដែលបានប្រទេសក្នុងតំបន់វាយតំលៃខ្ពស់។ លោក Le Trieu Dung អនុប្រធាន
នាយកដ្ឋានគោលនយោបាយពហុភាគីនៃក្រសួងឧស្សហ ពាណិជ្ជកម្មបានអោយ
ដឹងថា៖
“ ការចូលរួមយ៉ាងសកម្មប្រកបដោយភាពម្ចាស់ការរបស់វៀតណាមត្រូវបាន
បង្ហាញ ដោយការផ្តល់មតិជាច្រើន អំពីបង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពពាណិជ្ជកម្ម ដែលបានអនុវត្តជាមួយបណ្ដាប្រទេសអាស៊ាន មានការជះឥទ្ធិពល
សំខាន់ និងមានផលប្រយោជន៍ចំពោះខឿនសេដ្ឋកិច្ច។ ”
រយៈពេលបង្កើត AEC កំពុងខិតជិតមកដល់។ នេះជាឱកាសដ៏ថ្លៃថ្លាបំផុត ដើម្បីវៀតណាមក្តាប់ជាប់និន្នការ និងកំរិតអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរ
ជាតិ។ ទន្ទឹមនឹងការបង្កើនព័ត៍មានដើម្បីអង្គភាពអាជីវកម្មធ្វើសមាហរណកម្ម រដ្ឋាភិបាលវៀតណាមកំពុងសកម្មបញ្ជាណែនាំ អនុវត្តរាល់វិធានការប្រកួត
ប្រជែង គុណភាពប្រភពធនធានមនុស្ស ដើម្បីឆ្លៀតយករាល់ឱកាស និងឆ្លងកាត់
លើការលំបាកសាកល្បងនានាក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់
នាំមកជូន៕