(VOV)_នាបច្ចុប្បន្ន បណ្ដាអង្គភាពអាជីវកម្មវៀតណាមបានមានវត្តមាននៅ
ខេត្តនិងទីក្រុង ១៦/១៨ របស់ប្រទេសឡាវ។ នាថ្ងៃទី២១តុលាកន្លងទៅនៅទីក្រុងវៀង
ច័ន្ទ ជាលើកដំបូង ដែលនាយករដ្ឋមន្ត្រី ឡាវ លោក Thoonglune Xixulith បានជួប
សន្ទនាជាមួយអង្គភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅឡាវ។
នៅទីនេះ អង្គភាពអាជីវកម្មវៀតណាមបានបង្ហាញនូវភាពងាយ ស្រួល ក៏ដូចជាការ
លំបាកសាកល្បង ក្នុងសកម្មភាពវិនិយោគ អាជីវកម្មនា បច្ចុប្បន្ន នៅឡាវ។
|
នាយករដ្ឋមន្ត្រីឡាវជួបសន្ទនាជាមួយអង្គភាពអាជីវកម្មវៀតណាម |
គិតដល់ចុងខែកញ្ញាឆ្នាំ២០១៦ វៀតណាមមានគំរោងការណ៍ចំនួន២៦៦ ដែលបាន
អនុញ្ញាត្តិអោយវិនិយោគនៅឡាវ ដោយមានទុនចុះបញ្ជីចំនួនជាង៥ ពាន់លានដុល្លារ
អាមេរិក។ នាបច្ចុប្បន្ន វៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួនបីវិនិយោ
គច្រើនបំផុតនៅឡាវ។ ទុនវិនិយោគ FDI របស់វៀតណាម នៅឡាវ ត្រូវបានបង្កើន
ឡើងជាបន្តបន្ទាប់ទាំងបរិមាណគំរោងការណ៍និងទុនចុះ បញ្ជី។ ទំហំពាណិជ្ជកម្មទ្វេ
ភាគីរបស់ប្រទេសទាំងពីរគិតជាមធ្យម ពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៥គឺ២០%។
ប៉ុន្តែ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងសកម្មភាព វិនិ
យោគរបស់អង្គភាពអាជីវកម្មវៀតណាមនៅឡាវនិយាយដោយឡែកកំពុង ជួបការ
លំបាកសាកល្បងមួយចំនួន។ ជំនួបនេះមានអត្ថន័យដ៏សែនសំខាន់ ចំពោះអង្គ
ភាពអាជីវកម្មវៀតណាមចំនួន២០០អង្គភាព ដែលកំពុងវិនិយោគនិងធ្វើអាជីវ
កម្មនៅឡាវ។ លោក Nguyen Kim Son អគ្គនាយក អគ្គក្រុមហ៊ុនប្រេង វៀតណាម
(PV OIL) បានអោយដឹងថា៖
“ ក្នុងវិស័យអង្គភាពអាជីវកម្ម ខ្ញុំបានឃើញថា៖នេះគឺជាជំនួបសន្ទនា ដ៏ល្អនិង
ជាលើកដំបូង ដែលនាយករដ្ឋមន្ត្រីបានជួបសន្ទនាផ្ទាល់ជាមួយអង្គភាពអាជីវកម្ម
ទ្រង់ទ្រាយតូច មធ្យម និងធំ និងក្នុងជំនួបសន្ទនាលើកនេះ មានរដ្ឋមន្ត្រី អនុរដ្ឋ
មន្ត្រី និងដំណាងស្ថាប័នរបស់ឡាវ បានឆ្លើយរាល់សំនួរដែលទាក់ទិនដល់ អង្គភាពអា
ជីវកម្មវៀតណាមនៅឡាវ។”
នៅក្នុងជំនួបសន្ទនានេះ ដំណាងអង្គភាពអាជីវកម្មធំៗរបស់វៀតណាម វិនិយោគនៅឡាវ ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម សម្ព័ន្ធក្រុមហ៊ុន Golf
Long Thanh …លៗ បានលើកឡើងអំពីការលំបាកសាក ល្បងមួយ ចំនួន ក្នុងសកម្ម
ភាពវិនិយោគនៅឡាវ ដូចជា៖ ការលំបាក សាកល្បងនិងជំពាក់ជំពិនក្នុងការប្រើ
ប្រាស់ពលករជួលដីឬបំពេញបែបបទសំរាប់ពលករវៀតណាមទៅធ្វើការនៅឡាវ។
លោក Nguyen Tien Duc អគ្គនាយករង សម្ព័ន្ធក្រុមហ៊ុន ឧស្សាហកម្ម កៅស៊ូវៀតណាម
បានស្នើថា៖
“ ស្ដីអំពីបញ្ហាពលកម្ម ពលករ ជានិច្ចកាលជាឧបសគ្គ ក្នុងពេលប្រើប្រាស់ ពលករ
ដូចជាបណ្ដាគំរោងការណ៍របស់សម្ព័ន្ធក្រុមហ៊ុនកៅស៊ូ។ នៅបណ្ដាតំបន់គំរោងការណ៍កំ
ពុងខ្វះពលករនិងបច្ចេកទេស។ ស្ដីអំពីបញ្ហាដីធ្លី នាបច្ចុប្បន្ន ក្រុមហ៊ុន Quasa-Geruco
មិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាជួលដីជា មួយរដ្ឋាភិបាលឡាវ។”
មូលហេតុនៃការលំបាកទាំងនេះរបស់អង្គភាពអាជីវកម្មវៀតណាមនោះគឺដោយ
សារប្រទេសទាំងពីរវៀតណាមនិងឡាវមិនទាន់មានការណែនាំជាក់ស្ដែង អនុវត្តកិច្ច
ព្រមព្រៀងផ្សេងៗដែលបានចុះហត្ថលេខា មិនទាន់មានគោលនយោ បាយជួយឧបត្ថម្ភ…លៗ ក្នុងរយៈពេល៣ម៉ោងធ្វើការ នាយករដ្ឋមន្ត្រីឡាវបាន ទទួលយករាល់សំណូមពររបស់
អង្គភាពអាជីវកម្មវៀតណាម។ រីឯ នាយករដ្ឋមន្ត្រី លោក Thoonglune Xixulith ក៏បាន
លើកទឹកចិត្តបណ្ដាអង្គភាពអាជីវកម្ម វៀតណាម វិនិយោគមានយុទ្ធសាស្ត្រនិងយូរ
អង្វែងនៅឡាវ៖
“ ខ្ញុំស្នើអោយបណ្ដាអង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅឡាវ មិនគប្បីគិត
ដល់ផលប្រយោជន៍ក្នុងរយៈពេលខ្លីទេ គឺត្រូវគិតអំពីយុទ្ធសាស្ត្រយូរអង្វែង ជ្រើសរើសវិ
ស័យវិនិយោគជាក់ស្ដែង មានឧត្តមភាព ដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ប្រទេស
ទាំងពីរ។ ខ្ញុំសូមស្វាគមន៍ការខំប្រឹងប្រែងរបស់អង្គភាពអាជីវកម្មវៀតណាម ក៏ដូចជា
ការបង្កលក្ខណះ ជំរុញកិច្ចសហប្រតិបត្តិការរបស់បក្ស រដ្ឋា ភិបាលវៀតណាម។”
ទោះបីជារយៈពេលជួបសំណេះសំណាលមិនបានយូរក្តី ប៉ុន្តែការ ដែលនាយករដ្ឋមន្ត្រី
និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឡាវ បានចូលរួម បាន សរអោយឃើញនូវគោលបំ
ណងរបស់រដ្ឋាភិបាលឡាវអំពីការជំរុញទាក់ ទាញទុនវិនិយោគពីវៀតណាម រួមចំណែក
ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងប្រទេសទាំងពីរ វៀតណាមនិងឡាវ៕