(VOV)_ដូចជាសិល្បះ Tuong របស់វៀតណាម របាំ Khon ឬបានហៅថាល្ខោន
ម្កុដ ជាប្រភេទសិល្បះប្រពៃណីថៃដែលបានមានវត្តមានតាំងពីរាជកាល Ayuthaya
(មុននេះជាង៦០០ឆ្នាំ)។ នាបច្ចុប្បន្ន របាំ Khon បានក្លាយទៅជាប្រភេទសិល្បះមួយ
ក្នុងចំណោមសិល្បះប្រពៃណី ត្រូវបានសម្ដែងនៅក្នុងពិធីបុណ្យពិសេសនៅថៃ ឬ
ក្នុងបណ្ដាសកម្មភាពផ្សព្វផ្សាយវប្បធម)នៅប្រទេសផ្សេងៗ ដូចជា៖វៀតណាម។
|
នាំសិល្បះរាំ Khon មកដល់ទស្សនិកជនវៀតណាម |
នៅលើឆាកសម្ដែងតូចមួយនៅហាណូយ Khathariya Pracoppon ដើរតួអង្គព្រះ
នាងត្រី Supanna Matcha រួមជាមួយតួអង្គផ្សេងៗកំពុងសម្ដែងឈុតសម្ដែង ហនុមាន
ដេញតាមចាប់ព្រះនាង Supanna Matcha ។ Supanna Matcha ពាក់សម្លៀកបំពាក់
របស់មហាក្សត្រី។ ព្រះនាងពាក់ម្កុដChadamongkut បានស្រោបមាស់ សុរងក ខ្សែ
ធៀងដ៏ស្អាត។ រាំជាមួយនាងគឺតួអង្គ ហនុមាន សត្វស្វាដ៏ស្មោះត្រង់របស់រាជបុត្រ
Rama ដែលកំពុងធ្វើកាយវិការទាញ ចុះទាញឡើងធ្វើអោយទស្សនិកជនយល់បាន
នូវទិដ្ឋភាពកំពុងដេញចាប់គ្នា។ នេះគឺជាឈុតសម្ដែងនៅក្នុងវីរកថា Tamakie - ដោយ
ព្រះមហាក្សត្រថៃ Rama ទី១និពន្ធ ដូចជារឿងព្រះនាង Sita នៅវៀតណាម និងរឿង
រាមកេរ្តិ៍នៅកម្ពុជា។ ស្ដីអំពីមនោសញ្ជេតនារបស់ខ្លួនចំពោះវិស័យសិល្បះនេះ Kha
thariya Pracoppon បានអោយដឹងថា៖
“ ខ្ញុំក៏មិនដឹងថា៖ ហេតុអ្វីខ្ញុំចូលចិត្តរបាំ Khon ដូច្នេះទេ ប៉ុន្តែក្នុងពេលមើល
រាមច្បងនានាសម្ដែងខ្ញុំមានគោលបំណងថានឹងធ្វើបានដូច្នេះដែរ។ ខ្ញុំស្រឡាញ់
គ្រប់ប្រភេទនៃ Khon។ ”
|
នាំសិល្បះរាំ Khon មកដល់ទស្សនិកជនវៀតណាម |
ក៏ដូចជាបណ្ដារបាំ Tuong បុរាណនៅវៀតណាម បណ្ដាកាយវិការនៅក្នុងរបាំ
Khon ត្រូវបានបង្កើតពីកាយវិការសាមញ្ញ ដែលមានស្រាប់ក្នុងធម្មជាតិ។ ចំពោះ
Khathariya Pracoppon នាងបានហាត់រាំKhon ចាប់តាំងពីពេលអាយុ១០ឆ្នាំ ហើយគិតដល់នាបច្ចុប្បន្ន នាងបានផ្សាភ្ជាប់ជាមួយវិស័យសិល្បះនេះបានជាង២០ឆ្នាំហើយ៖
“ ការហាត់ Khon ត្រូវចំណាយពេលវេលាច្រើនណាស់ ត្រូវហាត់ក្នុងរយៈពេល
រាប់សិបឆ្នាំទើបសម្ដែងបានល្អ និងយល់ជ្រាលជ្រៅអំពីកាយវិការនិមួយៗ។ ការ
សម្ដែងត្រូវផ្អែកទៅលើការហ្វឹកហាត់ និងបទពិសោធន៍របស់សិល្បករ។ ក្នុងពេល
ហាត់រាំ Khon សិល្បករត្រូវហាត់រាំនៃតួអង្គចំនួន៤ គឺព្រះមហាក្សត្រ នារី ស្វានិងបីសាច។”
ក្នុងពេលមើល Khathariya Pracoppon សម្ដែង ទស្សនិកជនវៀតណាមនិងថៃ
ត្រូវលង់ខ្លួនចូលជាមួយព្រះនាងត្រី Supanna Matcha៖
“ ទោះបីជានេះគឺជាលើកដំបូងខ្ញុំបានមើល Khon និងមិនចេះភាសាថៃក្តី ប៉ុន្តែ
ខ្ញុំក៏យល់ដឹងអំពីខ្លឹមសារនៃរឿងនេះដែរ។ ពីព្រោះវាដូចជារឿងព្រះនាងSita របស់
វៀតណាមដែរ។”
“ ខ្ញុំចូលចិត្តឈុតសម្ដែង Hanuma ដេញចាប់ប្រពន្ធ ជាព្រះនាង Supanna
Matcha។ ទឹកមុខរបស់គាត់មានមនោសញ្ជេតនាច្រើនណាស់ ខឹងផងសប្បាយផង
និងកាយវិការដូចជាសត្វស្វាមែន។ និងសិល្បការិនីដើរតួអង្គប្រពន្ធ ហនុមាន រាំ
ស្អាតណាស់។”
Khathariya Pracoppon សប្បាយរីករាយ រួមជាមួយមិត្តសម្ដែងនានា លំអោន
កាយជំរាបលាទស្សនិកជន។ ថ្ងៃនេះ នាងនិងមិត្តសម្ដែងនានាបានជួយអោយ
ទស្សនិកជនវៀតណាមយល់ដឹងអំពីរបាំ Khon ប្រភេទសិល្បះប្រពៃណី ដ៏វិសេស
វិសាលរបស់ប្រទេសថៃ៕