(VOVWORLD) -“បណ្ដាជំនួបប្រាស្រ័យជាមួយមហាវិទ្យាល័យថៃ នឹងជួយអោយនិស្សិត ជឿជា ក់ ទៅលើខ្លួនថែមទៀត មានការរីកចំរើនអំពីផ្នែកភាសា និងកាន់តែស្រឡាញ់ជំនាញដែលបានជ្រើសរើស”។នេះជាការអះអាងរបស់សាស្ត្រាចារ្យ បណ្ឌិត Nguyen Tuong Lai គ្រូបង្រៀនភាសាថៃ នៃដេប៉ាតេម៉ង់ថៃអាស៊ីខាងកើត មហាវិទ្យាល័យ វិទ្យា សាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ
` “បណ្ដាជំនួបប្រាស្រ័យជាមួយមហាវិទ្យាល័យថៃ នឹងជួយអោយនិស្សិតជឿជា ក់ ទៅលើខ្លួនថែមទៀត មានការរីកចំរើនអំពីផ្នែកភាសា និងកាន់តែស្រឡាញ់ជំនាញដែលបានជ្រើសរើស”។នេះជាការអះអាងរបស់សាស្ត្រាចារ្យ បណ្ឌិត Nguyen Tuong Lai គ្រូបង្រៀនភាសាថៃ នៃដេប៉ាតេម៉ង់ថៃអាស៊ីខាងកើត មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រនិងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យជាតិហាណូយ ក្នុងជំនួបប្រា ស្រ័យវប្បធម៌ជាមួយមហាវិទ្យាល័យ Valaya Alongkorn Rajabhat -ថៃ។ នៅ ទីនេះ បានប្រព្រឹត្តទៅសកម្មភាពប្រចាំឆ្នាំមួយចំនួន របស់ដេប៉ាតេម៉ង់ សំដៅលើកកំពស់ចំណេះ ដឹងអំពីភាសានិងវប្បធម៌ថៃ ចំពោះបណ្ដានិស្សិត។
និស្សិតរៀនភាសាថៃ-៖ជួបប្រាស្រ័យដើម្បីអភិវឌ្ឍន៍
|
ពេលព្រឹក ដើមសប្ដាហ៍ សាលប្រជុំនៃដេប៉ាតេម៉ង់អាស៊ីខាងកើត Kritchan, Pawini និងនិស្សិតចំនួន៦នាក់ទៀត តំណាងអោយដេប៉ាតេម៉ង់ចំនួន៨ របស់មហា វិទ្យាល័យ Alongkorn Rajabhat -ថៃ កំពុងណែនាំអោយនិស្សិតវៀតណាមជាង៤ ០ នាក់ កំពុងបំពេញការសិក្សានៅដេប៉ាតេម៉ង់អាស៊ីខាងកើត មហាវិទ្យា ល័យ វិទ្យាសាស្ត្រសង្គមសាស្ត្រ និងមនុស្សសាស្ត្រ។
មុខវិជ្ជាភាសាថៃបានបញ្ជូលក្នុងកម្មវិធីសិក្សានៅដេប៉ាតេម៉ង់អាស៊ីខាងកើត ចាប់ពីឆ្នាំ១៩៩៩មក។ ក្រៅពីការបណ្ដុះបណ្ដាលភាសាថៃសំរាប់និស្សិតនោះ កម្មវិធីនៅ ផ្តល់ចំណេះដឹងជាសារវ័ន្តអំពីវិស័យផ្សេងៗ ដូចជា៖ វប្បធម៌ សេដ្ឋកិច្ច នយោបាយ ទំនាក់ទំនងការទូត …លៗ ក្នុងមួយឆ្នាំ សាលាបានទទួលគណៈប្រតិភូនិស្សិតចំនួន១០ មកពីមហាវិទ្យាល័យថៃផ្សេងៗ ដូចជា៖ Thammasat, Ratchapat Pranakhon, Ratchapat Bangsomdet Chaopraya, Ratchapat Loi និង Ratchapat Nakhon Ratchasima។ លោកគ្រូ Nguyen Tuong Lai គ្រូបង្រៀនភាសាថៃនៃដេប៉ាតេម៉ង់អាស៊ី ខាងកើត បានអោយដឹងថា៖
“ បន្ទាប់ពីជំនួបប្រាស្រ័យនេះ ទំនាក់ទំនងរវាងសាលាទាំងពីរបានកើនឡើងជា បន្តបន្ទាប់ ហើយបន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរកាន់តែជាក់ស្ដែងថែមទៀត។ ដំបូង ក្នុងខែកក្កដានេះ សាលាមិត្តទទួលគណៈប្រតិភូនិស្សិតឆ្នាំទី៣ នៃដេប៉ាតេម៉ងទៅបំពេញាការសិក្សានៅថៃ ក្នុងរយៈពេល១០ថ្ងៃ។ ទំនាក់ទំនងនេះមិនគ្រាន់តែស្ថិតនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងសាលាទាំងពីរនេះទេ ថែមទាំង តាមរ Facebook ប្អូនៗនឹងឧទ្ទេសនាមលទ្ធផល និងសកម្មភាពក្នុងកម្មវិធីនេះអោយមិត្តភក្តិវៀតណាម និងថៃទៀតផង។ ប្រការនេះនឹងពង្រីកសកម្មភាពដូច្នេះទៅកាន់សាលាផ្សេងៗទៀត។”
និស្សិតរៀនភាសាថៃ-៖ជួបប្រាស្រ័យដើម្បីអភិវឌ្ឍន៍
|
បណ្ដាសកម្មភាពផ្លាស់ប្តូរនិងជួបប្រាស្រ័យប្រចាំឆ្នាំរវាងដេប៉ាតេម៉ង់ជាមួយមហាវិទ្យាល័យផ្សេងៗនៅថៃ បានបើកចេញឱកាសថ្មីសំរាប់និស្សិត។ មិត្ត Nguyen Thi Phuong Thao និង Hoang Thi Hoa បានអោយដឹងថា៖
“ ខ្ញុំចូលចិត្តបានជួបសន្ទនាជាមួយប្រជាជនថៃ បាននិយាយភាសាថៃ។ជំនួប ប្រាស្រ័យនេះជួយអោយប្អូនបានច្រើនណាស់ ពីព្រោះ រៀននៅថ្នាក់រៀនគឺរៀន តាមសៀវភៅតែប៉ុណ្ណោះ និយាយមិនបានច្រើនទេ។ ក្នុងជំនួបប្រាស្រ័យនេះ យើងខ្ញុំ បានអនុវត្តអ្វីដែលបានរៀននៅក្នុងសៀវភៅដើម្បីនិយាយជាមួយមិត្ត ហើយពេល និយាយមិនត្រូវ គេនឹងកែអោយនាងខ្ញុំទៀតផង។”
“ ប្រការដើមដំបូងគឺនាងខ្ញុំមានបន្ថែមមិត្តថ្មី ក្រៅពីនោះនាងខ្ញុំបានហ្វឹកហាត់ បន្ថែមភាសាថៃ និងរៀនធ្វើម្ហូបថៃ និងយល់ដឹងបន្ថែមអំពីវប្បធម៌របស់ប្រជាជនថៃ។ឧទាហរណ៍៖ប្រជាជនថៃចូលចិត្តហូបម្ហូបហឺជាងប្រជាជនវៀតណាម ។”
រហូតមកដល់ពេលនេះ ក្រោយរយៈពេល២០ឆ្នាំបណ្ដុះបណ្ដាល សាលាបាន បណ្ដុះបណ្ដាលនិស្សិតរាប់រយនាក់រៀនភាសាថៃ ហើយក្នុងនោះមាននិស្សិតជាង ៤០ នាក់ទទួលបានអាហារូបករណ៍ពីភាគីថៃ។ វាយតំលៃអំពីបណ្ដានិស្សិតដែលកំពុង បំពេញការសិក្សាថ្នាក់អនុបណ្ឌិតនៅសាលា Valaya Alongkorn Rajabhat អ្នកគ្រូ Thitiporn Pchayakul គ្រូបង្រៀនរបស់សាលាបានអោយដឹងថា៖
“ បណ្ដានិស្សិតវៀតណាមកំពុងរៀននៅសាលាយើងខ្ញុំចំប្រើភាសាថៃ មាន សិលធម៌ និងការសម្របសម្រួលជាមួយប្រជាជនថៃគឺល្អណាស់។ ក្នុងពេលជាច្រើន យើងខ្ញុំបានឃើញគេដូចនឹងប្រជាជនថៃ ហើយមនុស្សជាច្រើនបានគិតថាគេជាជនថៃ។ ប្រការនេះបានអះអាងថា៖ការបង្រៀនភាសានិងវប្បធម៌ថៃនៅមហាវិទ្យាល័យ វិទ្យាសាស្ត្រ សង្គមសាស្ត្រនិងមនុស្សសាស្ត្រ ល្អណាស់។”
អាចនិយាយបានថា រយៈពេលជំនួបប្រាស្រ័យ ការផ្លាស់ប្តូរនិស្សិតប្រព្រឹត្តទៅមិនបានយូរ ក្នុងរយៈពេលត្រឹមតែពី៧ដល់១០ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែ គេបាននាំមកឱកាសជាច្រើនសំរាប់មិត្តនិស្សិតនានាអំពីបរិយាកាសជួបប្រាស្រ័យ បង្កើតឱកាសអំពីការងារធ្វើ កម្លាំងពលំនិងឱកាសការងារធ្វើទៀតផង។ ប្រការទាំងនោះនឹងជំរុញនិស្សិតកាន់តែស្រឡាញ់ភាសាថៃថែមទៀត៕