និស្សិតឡាវធ្វើកម្មសិក្សានៅសកលវិទ្យាល័យហាណូយ

(VOVWORLD) - ចាប់ពីពេលបានបង្កើតឡើងមក គឺមហាវិទ្យាល័យភាសាវៀតណាមចំណុះ សកលវិទ្យាល័យជាតិឡាវ ជានិច្ចកាលបញ្ជូននិស្សិតមកបណ្ដុះបណ្ដាលនៅ សកលវិទ្យាល័យហាណូយ ជារៀងរាល់ឆ្នាំដែរ។ ក្នុងរយៈពេលសិក្សារៀនសូត្រ នៅវៀតណាម សកលវិទ្យាល័យហាណូយ តែងតែបង្កលក្ខណៈងាយស្រួល សំរាប់និស្សិតឡាវ។ 
និស្សិតឡាវធ្វើកម្មសិក្សានៅសកលវិទ្យាល័យហាណូយ - ảnh 1 ក្រុមនិស្សិតឡាវដែលមកធ្វើកម្មសិក្សានៅសកលវិទ្យាល័យហាណូយ


នៅក្នុងបន្ទប់មានទំហំជាង៤០ម៉ែត្រក្រឡានៃអន្តេវាសិកដ្ឋានសកលវិទ្យាល័យហាណូយ និស្សិតឡាវមួយក្រុមកំពុងអង្គុយសិក្សា។ ទោះបីជាជនជាតិឡាវក្ដី ប៉ុន្តែនិស្សិតទាំងនេះឧស្សាហ៍ព្យាយាមពិភាក្សាគ្នាជាភាសាវៀតណាមជានិច្ច។ នេះជាក្រុម មួយក្នុងចំណោមនិស្សិតទាំង២៦នាក់នៃកំពុងសឹក្សាឆ្នាំទី៣នៅដេប៉ាឌឺម៉ង់ភាសាវៀតណាម នៃសកល វិទ្យាល័យជាតិឡាវ ដែលមកធ្វើកម្មសិក្សានៅសកលវិទ្យាល័យហាណូយ តាមកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងក្រសួងអប់រំនៃប្រទេសទាំងពីរ។

        ទោះបីទើបមកសិក្សាបានប៉ុន្មានខែក្ដី ប៉ុន្តែកញ្ញា Kalia Kha អាយុ២១ឆ្នាំ មានអារម្មណ៍ថា នាង និយាយភាសាវៀតណាមបានគ្រាន់បលជាងមុន៖  

       “នាងខ្ញុំមកដល់វៀតណាមចាប់ពីខែកញ្ញា ប៉ុន្តែរហូតដល់ពេលនេះគឺនាងខ្ញុំ ចេះនិយាយភាសាវៀតណាមយ៉ាងល្អជាច្រើនជាងមុនហើយ។ ពេលសិក្សានៅ ឡាវ នាងខ្ញុំមិនបានហាត់និយាយភាសាវៀតណាមជាច្រើនឡើយ ប៉ុន្តែពេលមក ដល់វៀតណាម នាងខ្ញុំបានជួបប្រាស្រ័យជាមួយជនវៀតណាមនៅគ្រប់ទីកន្លែង ដូច្នេះហើយលទ្ធភាពនិយាយភាសាវៀតណាមត្រូវបានកែលំអជាច្រើន”។

        សំដៅជួយនិស្សិតឡាវអាចទទួលបានលទ្ធផលសិក្សាល្អ គឺភាគីសាលាវៀត ណាមបានរៀបចំឲ្យក្រុមនិស្សិតឡាវរស់នៅក្នុងអន្តេវេសិកដ្ឋានជាមួយនិស្សិត វៀតណាម។ ប្អូនប្រុស Koteng Lokuteng ប្រធានថ្នាក់បានឲ្យដឹងថា៖

        “ពេលមកសិក្សានៅទីនេះ យើងខ្ញុំទទួលបានប្រាក់ឧបត្ថម្ភជាង៤លានដុង ក្នុងមួយខែ។ រីឯប្រាក់ឈ្នួលផ្ទះ ប្រាក់ចាយលើការសិក្សានិងប្រាក់ជួលអ្នកសម្អាត គឺឥតគិតថ្លៃឡើយ។ មានអ្នកសម្អាតមកបោសសម្អាតបន្ទប់និងប្ដូរកំរាលពូក ភួយ ឲ្យ យើងខ្ញុំពីរដងជារៀងរាល់សប្ដាហ៍។ ផ្ទះបាយមានចម្ងាយតែ៣០ម៉ែត្រពីបន្ទប់ ប៉ុណ្ណោះ”។

        ក្រៅពីនោះ បណ្ដានិស្សិតឡាវ ក៏ត្រូវបានសាលាបង្កលក្ខណៈដើម្បីចុះទៅកម្មសិក្សាជាក់ស្ដែង ពីរដងក្នុងអំឡុងវគ្គសិក្សា។ លើកដំបូង គឺទៅទស្សនា ស្វែងយល់ អំពីរមណីយដ្ឋាននិងកេរ្តិ៍ដំណែលនៅជុំវិញក្រុងហាណូយ។ លើកទី២គឺអាច ជ្រើសរើសកន្លែងទេសចរណ៍មួយក្នុងចំណោមកន្លែង២រួមមាន៖ Sapa ឬ ឈូងសមុទ្រ Ha Long។ នេះជាឱកាសដើម្បីប្អូនៗនិស្សិតឡាវស្វែងយល់អំពីវប្បធម៌និងមនុស្ស វៀតណាម។

        ប្អូនប្រុស Koteng Lokuteng មានការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ចំពោះ Van Mieu Quoc Tu Giam ជាសកលវិទ្យាល័យដំបូងរបស់វៀតណាម។ ប្អូនបាន សំណេះសំណាលថា៖  

       “ពេលមកដល់ Van Mieu ខ្ញុំឃើញថាកន្លែងនេះមានលក្ខណៈបុរាណដ៏ ស្រដៀងគ្នាជាមួយឡាវ។ ខ្ញុំយល់ថា បណ្ដាស្ដេចនិងមន្ត្រីនាសម័យបុរាណនោះមានការ ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រយ៉ាងដូចម្ដ៉េចទើបបានឆ្លាក់ឈ្មោះនៅលើ សិលាចរិក”។

និស្សិតឡាវធ្វើកម្មសិក្សានៅសកលវិទ្យាល័យហាណូយ - ảnh 2 ឈុតសម្ដែងរបស់ក្រុមនិស្សិតឡាវក្នុងកម្មវិធីអំណរឆ្នាំថ្មីប្រពៃណី២០១៨ 

        ជាគ្រូបង្រៀនទទួលបន្ទុកថ្នាក់រៀនរបស់និស្សិតឡាវ អ្នកគ្រូ Thanh Thuy ឲ្យដឹងថា ប្អូនៗនិស្សិតឡាវគឺស្លូតបុត និងឧស្សាហ៍ណាស់ ហើយត្រូវបានអ្នកគ្រូ លោកគ្រូស្រឡាញ់និងជួយឧបត្ថម្ភយ៉ាងសកម្ម៖

        “នាគ្រាដំបូងទើបមកដល់វៀតណាម គឺប្អូនៗនៅតែខ្មាស់អៀន ហើយ និយាយភាសាវៀតណាមមិនសូវល្អទេ។ ប៉ុន្តែឥឡូវនេះ ប្អូនៗអាចទំនាក់ទំនងជា ភាសាវៀតណាមបានហើយ។ ក្នុងថ្នាក់រៀន ប្អូនៗបានខំប្រឹងប្រែងផ្លាស់ប្ដូរជាមួយ គ្នាជាភាសាវៀតណាម ដូច្នេះបានជាជំនាញភាសាវៀតណាមកាន់តែល្អពីមួយ ថ្ងៃទៅមួយថ្ងៃ”។

        ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងទៅ ក្រុមនិស្សិតឡាវបានសម្ដែងបទ ចម្រៀងនិងរបាំប្រពៃណីរបស់ប្រជាជាតិខ្លួនក្នុងពិធីអំណរសាទឆ្នាំថ្មី។ រាល់បុរស និងកញ្ញាឡាវទាំងនេះ មិនត្រឹមតែមកសិក្សារៀនសូត្រនិងស្វែងយល់អំពីវប្បធម៌ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសំដៅផ្សព្វផ្សាយវប្បធម៌របស់ប្រទេសខ្លួនទៅ កាន់មិត្តភក្តិវៀតណាមនិងអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ