បង្កើនកិច្ចសហប្រតិបត្តិការលើកកំរិតទំនាក់ទំនងអាស៊ាន- ឥណ្ឌា

(VOV World)_ឆ្ពោះទៅការបង្កើតសហគមន៍រួម នាឆ្នាំ ២០១៥ អាស៊ានមិន
ត្រឹមតែ បង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុកប៉ុណ្ណោះទេ ថែមទាំង ជំរុញ ខ្លាំងកិច្ច សហប្រតិបត្តិការពហុភាគីនិងទ្វេភាគីជាមួយបណ្ដាប្រទេសដៃគូរ ដែលក្នុងនោះ
មានឥណ្ឌា។ ក្នុងឆ្នាំ ២០១២ ទំនាក់ទំនងសហប្រតិ បត្តិការរវាងអាស៊ាននិង ឥណ្ឌាបានមានការបោះជំហានអភិវឌ្ឍន៍គួរអោយចាប់ អារម្មណ៍ លើច្រើនវិស័យ 
រួមចំ ណែកកសាងទំនាក់ទំនងទ្វេភាគីកាន់តែមានចីរភាព  និងអភិវឌ្ឍន៍យ៉ាង
ខ្លាំងក្លា ក្នុងបណ្ដាឆ្នាំជាបន្ត។ 

បង្កើនកិច្ចសហប្រតិបត្តិការលើកកំរិតទំនាក់ទំនងអាស៊ាន- ឥណ្ឌា - ảnh 1
ទំនាក់ទំនងសហប្រតិ បត្តិការរវាងអាស៊ាននិង ឥណ្ឌាបានមានការបោះជំហានអភិវឌ្ឍន៍គួរអោយចាប់ អារម្មណ៍ (internet)

ក្នុងឆ្នាំ ២០១២ ទំនាក់ទំនងទ្វេភាគី វៀតណាមជាមួយឥណ្ឌាត្រូវបានជំរុញ
យ៉ាងខ្លាំងដោយឥតឈប់ឈរ និងត្រូវបានបង្កើតជាបន្តបន្តាប់តាមបណ្ដាព្រឹត្តិ
ការណ៍ ដូចជា ៖​ដំណើរទៅបំពេញទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹក Sudar
shini ទៅកាន់បណ្ដាប្រទេសអាស៊ាន នាចុងខែធ្នូឆ្នាំ ២០១២ សិក្ខាសាលាស្ដីពី៖  កិច្ចសហប្រតិបត្តិការថាមពលកកើតឡើងវិញ អាស៊ាននិងឥណ្ឌា នាវិច្ចិកា…
ជាដើម។ ប៉ុន្តែព្រឹត្តិការណ៍១ក្នុងចំណោមព្រឹត្តិការណ៍ដែលលេចធ្លោបំផុតក្នុងឆ្នាំ
២០១២ កន្លងទៅ ​គឺ សន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍ លើកទី២០ ទិវា
បង្កើតទំនាក់ ទំនងការ ទូតអាស៊ាន -ឥណ្ឌា ដែលត្រូវបានរៀប​ចំឡើង នាចុងខែ
ធ្នូក ន្លងទៅនៅឥណ្ឌា។

នៅសន្និសីទលើកនេះ ថ្នាក់ដឹកនាំអាស៊ាននិងឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍
រួម ដោយអះអាងនុវការលើកកំរិតទំនាក់ទំនងអាស៊ាននិងឥណ្ឌាពីសន្ទនាឡើងដៃ
គូយុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Xing បានអះអាងថា៖

“ឥណ្ឌាជានិច្ចកាលផ្តោតសំខាន់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ច
សហប្រតិបត្តិការជាមួយអាស៊ាន លើគ្រប់វិស័យ និងពង្រឹងតួនាទីជាស្នូលរបស់អា
ស៊ានក្នុង តំបន់…ជាដើម។ ​អាស៊ានជាសរសរ​ស្នូល១ ​ក្នុងគោលនយោបាយឆ្ពោះ
ទៅ ទិសខាងកើតរបស់ឥណ្ឌា សំដៅបើកទូលាយកិច្ចសហប្រតិបត្តិការ និងចង សម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក។”

អាស៊ាននិងឥណ្ឌាបានសន្យាបន្តបង្កើន​ការសន្ទនាស្ដីពីកិច្ចការពារប្រទេស  សន្តិ
 សុខ  កសាងទំនុកទុកចិត្ត និងរួមគ្នាដោះស្រាយរាល់បញ្ហា​នៅក្នុងតំបន់ ​​ដើម្បីទ្វីប អាស៊ីមួយសន្តិភាពនិង សម្បូររុងរឿង។ ចូលរួមសន្និសីទលើកនេះ នាយក រដ្ឋមន្ត្រី វៀតណាម លោក  Nguyen Tan Dung បានបង្ហញនូវទស្សនះ​ថា៖

“ ខ្ញុំមានគោលបំណងថាឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការជិតស្និទជាមួយ អា
ស៊ាន  និងគាំទ្រតួនាទីស្នូលរបស់អាស៊ាន ចូលរួមសកម្មនិងរួមវិភាគទានកសាង​បណ្ដាយន្តការសហប្រតិបត្តិការក្នុងតំបន់នាបច្ចុប្បន្ន ដូចជា សន្និសីទ ជាន់ខ្ពស់
ទ្វីបអាស៊ីបូពា៍( EAS)  វេទិកាតំបន់អាស៊ាន ( ARF)​ សន្និសីទ រដ្ឋមន្ត្រី ការពារប្រ
ទេស អាស៊ាន បើកទូលាយ ( ADMM +) ជាដើម  ដើម្បី សន្តិភាព ជឿនលឿន និងសម្បូររុងរឿងក្នុងតំបន់។​”

អាចនិយាយបានថា៖ ការដែលអាស៊ាននិងឥណ្ឌាបង្កើនទំនាក់ទំនង ក្នុង
សភាពការណ៍អន្តរជាតិ និងតំបន់បន្តមានការបំរែបំរួលស្មុគ្គស្មាញ នឹងបង្កើន
ការធានារឹងមាំជាងចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់ រួមទាំង បញ្ហាសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតទៀតផង។

ប្តេជ្ញាចិត្តធ្វើអាជីវកម្មគ្រប់គ្រាន់ និងពង្រីកសក្ដានុភាពធំធេញជាច្រើនអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ អាស៊ាន និងឥណ្ឌាខំប្រឹង
ប្រែងលើកកំរិតតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារ
អាមេរិក នាឆ្នាំ ២០១៥ និងឈានទៅដល់ការកសាងតំបន់ផ្សារពាណិជ្ជកម្មសេរី​លើគ្រប់វិស័យ រវាងអាស៊ាននិងឥណ្ឌា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក
 Pham Quang Vinh បានអោយដឹងថា៖

“ ការដែល​អាស៊ាននិងឥណ្ឌា​សម្រេចការចរចារអំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម និងអំពីការ​វិនិយោគ ​នឹងបង្កើតគ្រិះដ្ឋានដើម្បីទទួលបានកិច្ចព្រមព្រៀង
ស្ដីពី តំបន់​ពាណិជ្ជកម្មសេរី​លើគ្រប់វិស័យ រវាងអាស៊ាននិងឥណ្ឌាយ៉ាងឆាប់ៗ។ ភាគីទាំងពីរនឹងបង្កើនរាល់លក្ខណះ ដើម្បីជំរុញការផ្លាស់ប្តូរសកម្មភាពសេដ្ឋ កិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ និងដំបូងបង្អស់គឺ ប្រមូលផ្តុំកម្លាំងដើម្បីបង្កើន ការតភ្ជាប់ រវាងអាស៊ាននិងឥណ្ឌា។”

ជាមួយបណ្ដាគំរោងការណ៍បាននិងកំពុងអនុវត្ត ទំនាក់ទំនងទ្វេភាគីរវាងអាស៊ាន
និងឥណ្ឌានិងអាស៊ាន និយាយរួម និងជាមួយបណ្ដាប្រទេសជាសមជិកអាស៊ាននិ
យាយដោយឡែក  អាចផ្ដល់មកនូវអនាគតអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ​និងក្នុង​ប៉ុន្មាន ថ្ងៃដើមឆ្នាំ ២០១៣នេះ ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាននិង​ឥណ្ឌាបានមានជំនួប
សន្ទនា ទ្វេភាគី  និងនៅខាងក្រៅបណ្ដាសន្និសីទធំៗ ដូចជាវេទិកាទេសចរណ៍អា
ស៊ាន លើកទី ៣២ ដែលបានរៀបចំឡើងនៅឡាវ នាថ្ងៃទី ២០មករា និងដំណើរមក បំពេញទស្សនកិច្ចរបស់អនុប្រធានាធិបតីឥណ្ឌា Momamad Hamed Ansari នៅ
វៀតណាម…ជាដើម។ សកម្មភាពជាក់ស្ដែងទាំងនោះ នឹងចាប់ផ្តើមអោយឆ្នាំ បង្កើន កិច្ចសហប្រតិបត្តិការ លើកកំរិតទំនាក់ទំនងអាស៊ាននិងឥណ្ឌា ពីសន្ទនាឡើងដៃគូ
យុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ