Vovworld-ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងកម្ពុជា បានមានការ
បោះជំហានដ៏ល្អប្រសើ។ ទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំ ដោយជំនាន់ជាច្រើន
និងបានកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៏ អប់រំ។ល។
ក្នុងនោះ ទំនាក់ទំនង សេដ្ឋកិច្ច បានមានការបោះជំហានដ៏ខ្លាំងក្លា និងនេះក៏ជា
កក្តាដ៏សែនសំខាន់ រួមចំណែកកសាងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាព ប្រពៃ
ណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរអង្វែង រវាងប្រទេសទាំង២ ប្រកបដោយជោគជ័យ។
|
បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម -កម្ពុជា(http://vov.vn) |
វៀតណាម និងកម្ពុជា ជាប្រទេស ២ ដែលមានបណ្ដាលក្ខណះធម្មជាតិងាយស្រួល
បំពេញបន្ថែមអោយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឌ្យន៏។ និង នាបច្ចុប្បនគឺ ដំណាក់កាល
“មាស” ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ នេះគឺជា
ការបញ្ជាក់របស់ លោក Vu Thinh Cuong ទីប្រឹក្សារពាណិជ្ជកម្ម នៃនាយកដ្ឋានពាណិជ្ជ
កម្មវៀតណាម ប្រចាំនៅកម្ពុជា នាពេលស្ដីអំពី សក្ដានុភាពសហប្រតិបត្តិការ រវាង
ប្រទេសទាំងពីរ៖
“វៀតណាមនិងកម្ពុជាមានទីតាំងភូមិសាស្ត្រងាយស្រួល ជាមួយខ្សែរព្រំដែន
គោករួម ប្រវែង ជាង ១ ១០០ គីឡូមែត្រ ឆ្លងកាត់ខេត្តចំនួន ១០ របស់វៀតណាម និង
ខេត្ត ចំនួន ៩ របស់កម្ពុជា។ ទន្ទឹមនឹងនោះ ទំនៀបទំលាបរបស់ប្រទេសទាំងពីរប្រ
ហាក់ប្រហែលគ្នា តម្រូវការអំពីការប្រើប្រាស់ទំនិញរបស់កម្ពុជាធំ តម្រូវការអំពី គុណភាព និងបច្ចេកវិទ្យាមិនសូវខ្ពស់ សមស្របជាមួយសមត្ថភាពផលិតកម្មរបស់
វៀតណាម។ ”
ទន្ទឹមនឹងលក្ខណះងាយស្រួល អំពីធម្មជាតិ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច
រវាងប្រទេសទាំងពីរ នៅទទួលបានការយកចិត្តទុកដាក់ជា ពិសេសរបស់ថ្នាក់ដឹកនាំ
ជាន់ខ្ពស់របស់វៀតណាម និងកម្ពុជា។ នៅបណ្ដាជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់
ភាគីទាំងពីរ សុទ្ធតែអះអាងនូវសារសំខាន់ របស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងសន្យាបន្តបើកទូលាយ និងលើកកំពស់កិច្ចសហប្រតិបត្តិការ អោយ
សមនឹងគោលបំណង និងសក្ដានុភាពដ៏ធំធេងរបស់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរ បានឯកភាព ប្តេជ្ញាចិត្ត ទទួលតំលៃ ពាណិជ្ជកម្មទ្វេភាគីបាន ៥ពាន់
លានដុល្លាអាមេរិក នៅឆ្នាំ ២០១៥។ ដើម្បីជាក់ស្ដែងបនីយកម្មប្រការនេះវៀតណាម
និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន អំពីសេដ្ឋ
កិច្ច ពាណិជ្ជកម្ម ដូចជា៖ កិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជ
កម្ម ( ឆ្នាំ ១៩៩៤) កិច្ចព្រមព្រៀងពាណិជ្ជកម្ម ( ១៩៩៨) ការព្រមព្រៀងជំរុញពាណិជ្ជ
កម្មវៀតណាម -កម្ពុជា ដំណាក់កាល ២០១២ -២០១៣…។ល។
ក្នុងដំណាក់កាល ២០០១ -២០១១ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេរស
ទាំង២បានកើនជិត ១៧ ដង ពី ១៦៩ លាន ដុល្លាអាមេរិក ឡើងដល់ ២ពាន់ ៨៣០
លានដុល្លាអាមេរិក ល្បឿនកំណើន ជាមធ្យមគឺ ៣២,៥%ក្នុង១ឆ្នាំ…។នាបច្ចុប្បន្ន
មានក្រុមហ៊ុន សាខា ស្ថាប័នដំណាង ចំនួន ៦០០ របស់វៀតណាម បានចុះបញ្ជី
ធ្វើសកម្មភាព លើវិស័យជាច្រើន ដូចជា៖ ពាណិជ្ជកម្ម អគ្គីសនី បច្ចេកវិទ្យាសារ
ព័តមាន ទេសចរណ៍ ……។ល។
ដើម្បីបង្កលក្ខណះងាយស្រួលបំផុតអោយអង្គភាពអាជីវកម្មវៀតណាម ធ្វើសកម្ម
ភាព នៅកម្ពុជា ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានអះ អាងថា៖ ទន្ទឹមនឹងការដោះស្រាយបណ្ដាបញ្ហាអំពីបែបបទ គោលនយោបាយ
ធនាគារជាតិវៀតណាម នឹងបន្តអនុញ្ញ័ត្តិអោយបណ្ដាធនាគារពាណិជ្ជកម្មធំៗរបស់
វៀតណាម បើកសាខា ធ្វើសកម្មភាពនៅកម្ពុជា ដើម្បីជួយ ទូទាត់ និងផ្គត់ផ្គងទុន
អោយបណ្ដាអង្គភាពអាជិវកម្មវិនិយោគនៅទីនេះ៖
“យុទ្ធសាស្ត្រនៃធនាគារជាតិវៀតណាមនៅកម្ពុជាគឺ ជំរុញយ៉ាងខ្លាំង បណ្ដាអង្គការ
ឥណទាន វៀតណាមបើកសាខានៅទីនេះ។ តាមទឹសរបស់យើងគឺ នៅទីផ្សារកម្ពុជា
យើងត្រូវ ធ្វើយ៉ាងម៉េចដើម្បី មានក្រុមមួយ នៃធនាគារជួរមុខចំនួន ១០ របស់វៀត
ណាម មានសាខានៅទីនេះ។ ”
បណ្ដាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងរយះពេលកន្លងទៅ បានរួមចំ ណែក ជំរុញថែមទៀត ចំណងទំនាក់ទំនងវៀតណាម-កម្ពុជា បន្តអភិវឌ្ឍន៍ ប្រកបដោយ ល្អប្រសើ តាមទឹស៖ អ្នកជីតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ចីរភាពយូរអង្វែង រួមចំណែកចូលក្នុងការអភិវឌ្ឍន៍ និងភាពសម្បូររុងរឿង
របស់ប្រទេសនិមួយៗ ៕