(VOV)_ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា បានអភិវឌ្ឍន៍លើគ្រប់
វិស័យ ដែលក្នុងនោះវិស័យអប់រំ បណ្ដុះបណ្ដាលដើរតួនាទីដ៏សែនសំខាន់ជានិច្ច។ ។គិត
ដល់ចុងឆ្នាំ២០១៥ មាននិស្សិតកម្ពុជាជាងបីពាន់នាក់កំពុងសិក្សានៅវៀតណាម។
ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលវៀតណាមបានផ្តល់អាហាររូបករណ៍ចំនួន១០៤៥ចំណែក
សំរាប់និស្សិតកម្ពុជា។ ទន្ទឹមនឹងនោះ និស្សិតកម្ពុជាក៏ទទួលបានការយកចិត្តទុកដាក់
និងជួយឧបត្ថម្ភជាច្រើនពីសាលា គ្រូបង្រៀន ក៏ដូចជាសិស្សានុសិស្ស និស្សិតវៀតណាម
ដើម្បីបំពេញការសិក្សារៀនសូត្រប្រកបដោយល្អប្រសើរ។
|
បង្កលក្ខណះងាយស្រួលសំរាប់និស្សិតកម្ពុជាដែលកំពុងបំពេញការសិក្សារៀនសូត្រនៅវៀតណាម |
និស្សិតកម្ពុជាភាគច្រើនរៀនមុខវិទ្យា៖ ពេទ្យ កសិកម្ម សេដ្ឋកិច្ច បច្ចេកទេស
សន្តិសុខនិងការពារជាតិនៅទីក្រុងហាណូយ ខេត្ត Thai Binh ទីក្រុងហូជីមិញ និងខេត្ត
មួយចំនួននៅជាប់ព្រំដែននៃប្រទេសទាំងពីរ។ និស្សិតកម្ពុជារៀនសូត្រនៅតំបន់ភូមិ
ភាគខាងត្បូងវៀតណាម មានលក្ខណះងាយស្រួលជាង ដោយសារធាតុអាកាសនៅទី
នេះស្រដៀងនៅកម្ពុជា។ ក្នុងពេលជាមួយគ្នានោះ បណ្ដានិស្សិតកម្ពុជារៀនសូត្រនៅ
តំបន់ភូមិភាគខាងជើងវៀតណាម ជួបការលំបាកជាងបន្តិចដោយសារត្រូវទប់ទល់
នឹងធាតុអាកាសត្រជាក់ ក្នុងរដូវរងារនៅទីនេះ។ឆៃហេងហួរ ប្រធានសមាគមនិស្សិត
កម្ពុជានៅវៀតណាម អាណត្តិ២០១៥-២០១៦ បានអោយដឹងថា៖
“ លក្ខណះជីវភាពរស់នៅនៅវៀតណាមនិងកម្ពុជា ខុសប្លែកជាច្រើន ទាំងការ
ហូបចុក និងពិសេសគឺធាតុអាកាស។ ប្អូនៗជួបការលំបាកជាច្រើន ក្នុងពេលរដូវត្រ
ជាក់មកដល់ម្តងៗ ។ ”
យល់ដឹងអំពីការលំបាកទាំងនេះ បណ្ដាក្រសួង ស្ថាប័ន របស់វៀតណាម បាន
និងកំពុងខំប្រឹងប្រែងស្វែងរកដំណោះស្រាយ លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធា
នាអំពីលក្ខណះជីវភាពរស់នៅសំរាប់និស្សិតកម្ពុជាទាំងឡាយ។ បណ្ឌិត Ngo Thi Kim
Dung នាយិការង មហាវិទ្យាល័យស្ថាប័ត្យកម្មហាណូយ បានអោយដឹងថា៖
“ អន្តេវាសិកដ្ឋានរបស់សាលាយើងខ្ញុំត្រឹមតែលៃទុកអោយមុខសញ្ញាអាទិភាព
កូនចៅគ្រួសារគោលយោបាយ ដោយមាននិស្សិត៨នាក់ក្នុងមួយបន្ទប់។ ប៉ុន្តែ ចំពោះ
និស្សិតឡាវនិងកម្ពុជា យើងខ្ញុំបានកសាងបន្ថែមអន្តេវាសិកដ្ឋានថ្មី ហើយនិស្សិតពីរ
នាក់នៅមួយបន្ទប់។ ”
|
បង្កលក្ខណះងាយស្រួលសំរាប់និស្សិតកម្ពុជាដែលកំពុងបំពេញការសិក្សារៀនសូត្រនៅវៀតណាម |
ខេត្ត Thai Binh ជាតំបន់មួយក្នុងចំណោមតំបន់មាននិស្សិតកម្ពុជាមកសិក្សា
ច្រើនបំផុតនៅភាគខាងជើងវៀតណាម ដោយមាននិស្សិតចំនួន២០០នាក់។ ក្នុងឆ្នាំ ២០១៤ មហាវិទ្យាល័យវេជ្ជសាស្ត្រឱសថ Thai Binh បានប្រមូលផ្តុំបានទឹកប្រាក់ជំ
នួយចំនួនមួយហ្មឺនដុល្លារអាមេរិក ដើម្បីបំពាក់ប្រព័ន្ធទឹកក្តៅសំរាប់និស្សិតកម្ពុជា
ដែលកំពុងសិក្សានៅសាលា។លោក Nguyen Quoc Tien នាយករងមហាវិទ្យាល័យវេជ្ជ
សាស្ត្រ ឱសថ Thai Binh បានអោយដឹងថា៖ ក្រៅពីការលើកកំពស់ខាងសម្ភារះនេះ
បណ្ដាអង្គការក៏មានសកម្មភាពជាក់ស្ដែងនានាដើម្បីលើកទឹកចិត្តនិស្សិតកម្ពុជាដែល
កំពុងសិក្សានៅទីនេះដែរ៖
“ ឆ្នាំ ២០១៥ ខេត្ត Thai Binh បានបង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជា។
សមាជិកមួយចំនួនបានស្ម័គ្រចិត្តធ្វើជាឪធម៌ ម៉ែធម៌ ជួយឧបត្ថម្ភនិស្សិតកម្ពុជា។ជា
ប្រចាំឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គណៈកម្មាធិការប្រជាជនខេត្ត បានរៀបចំជំនួប
ប្រាស្រ័យនិស្សិតកម្ពុជា ជូនអំណោយ និងទៅសាកសួរសុខទុក្ខចំពោះប្អូនៗ។”
រីឯ ចំពោះ កៅរតនា និស្សិតឆ្នាំទីពីរ មហាវិទ្យាល័យពេទ្យហាណូយ បានអោយ
ដឹងថា៖
“ អារម្មណ៍របស់ខ្ញុំគឺអគុណម៉ែនទ៉ែនចំពោះមិត្តភក្តិវៀតណាម ដោយ
តែងតែជួយជានិច្ច ជាពិសេសគឺនៅពេលខ្ញុំរៀនឆ្នាំទី១ មិត្តភក្តិវៀតណាមជួយច្រើន
ក្នុងការពន្យល់ភាសា។ពួកខ្ញុំមកវៀតណាមអត់សូវចេះវៀតណាម និយាយវៀតណាម
អត់ច្បាស់ស្ដាប់អត់បានយល់ដែរ ដូច្នេះ ហើយមិត្តភក្តិវៀតណាមជួយពន្យល់។ហើយចំ
ពោះការជួបជុំគ្នាពេលកម្មវិធីធំដូចជាបុណ្យចូលឆ្នាំខ្មែរ និស្សិតខ្មែររៀននៅវៀតណាម
គោរពពិធីទទួលឆ្នាំថ្មីនៅអន្តេវាសិកដ្ឋានហើយក៏អញ្ជើញមិត្តភក្តិវៀតណាមទាំងអស់
មកចូលរួម។”
|
បង្កលក្ខណះងាយស្រួលសំរាប់និស្សិតកម្ពុជាដែលកំពុងបំពេញការសិក្សារៀនសូត្រនៅវៀតណាម |
នាពេលខាងមុខនេះ វៀតណាមនឹងប្រមូលផ្តុំបំប៉នភាសាវៀតណាមចំពោះ
និស្សិតកម្ពុជា។ប្រការនេះមិនគ្រាន់តែបង្កើនប្រសិទ្ធភាពការសិក្សារៀនសូត្រប៉ុណ្ណោះ
ទេ ថែមទាំងលើកកំពស់ការយល់ដឹងរបស់និស្សិតកម្ពុជាចំពោះវប្បធម៌និងមនុស្សវៀត
ណាមទៀតផង៕