បញ្ជាការកងទ័ពការពារជាតិបណ្ដាប្រទេសអាស៊ានឯកភាពគោលជំហររួមមួយអំពីបញ្ហាសមុទ្រខាងកើត


បញ្ជាការកងទ័ពការពារជាតិបណ្ដាប្រទេសអាស៊ានឯកភាពគោលជំហររួមមួយអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
បញ្ជាការកងទ័ពការពារជាតិបណ្ដាប្រទេសអាស៊ានឯកភាពគោលជំហររួមមួយអំពីបញ្ហាសមុទ្រខាងកើត (Image: VOV)

(VOV)-នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បញ្ហាសមុទ្រខាងកើតបាន ឯកភាព 
និងបញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួម របស់សន្និសីទមិនផ្លូវការបញ្ជាការកងទ័ព
ការពារជាតិអាស៊ានលើកទី១៣(ACD FIM-13) ដែលទើបនឹងបានបិទប ញ្ចប់នៅ
ទីក្រុងវៀងច័ន្ទ(ប្រទេសឡាវ)។ ក្នុងសេចក្ដីថ្លេងការណ៍រួមនេះ ដំណាង កងកម្លាំង
ការពារជាតិនៃបណ្ដាប្រទេសអាស៊ានបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃបរិ
យាកាសមួយសន្តិភាពនៅសមុទ្រខាងកើត ដើម្បីជំរុញសន្តិភាព ស្ថិរភាព 
 កំណើនសេដ្ឋកិច្ច និងសម្បូរធូធារនៅក្នុងតំបន់។ ដូច្នេះ បណ្ដាភាគីត្រូវអនុវត្ត
គ្រប់គ្រាន់និងមានប្រសិទ្ធិភាពសេចក្ដីថ្លែងការណ៍រួមអំពីការប្រតិបត្តិរបស់ភាគី
នានានៅសមុទ្រខាងកើត (DOC)និងឆាប់សម្រេចការកសាងក្រមប្រតិបត្តិនៅ
សមុទ្រខាងកើត (COC)។

        ដោយប្រធានបទ៖បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីសហគមន៍
អាស៊ានមួយសកម្ម នៅ ACD FIM -13 នេះ មេបញ្ជាការកងទ័ពការពារជាតិ
នៃប្រទេសអាស៊ានទាំង១០ បានផ្លាស់ប្តូរ ពិភាក្សាជាមួយគ្នាយ៉ាងស្មោះត្រង់ 
អំពីស្ថានភាពសន្តិសុខក្នុងតំបន់ ដែលក្នុងនោះប្រមូលផ្តុំទៅលើបញ្ហាមួយ
ចំនួនដូចជា៖​គ្រោះធម្មជាតិ បំរ៉ែបំរូលអាកាសធាតុ ជនល្មើសឆ្លងដែន លក់
ដូរគ្រឿញៀន  សន្តិសុខនាវាចរណ៍និងភេរវកម្ម។ ពិសេស បញ្ហាសន្តិសុខ 
សុវត្ថិភាពនាវាចរណ៍នៅតំបន់សមុទ្រខាងកើត ជាខ្លឹមសារមួយសំខាន់ត្រូវ
បានមេបញ្ជាការនានាផ្តោត យកចិត្តទុកដាក់ពិភាក្សា។ ឧត្តមសេនីទោ 
Xuvone Luangbounmi អគ្គសេនាធិការ កងទ័ព ប្រជាជនឡាវនិងជាប្រធាន
ACDFIM-13 បានអះអាងថា៖ ACDFIM-13 ជាព្រឹត្តិការណ៍សំខាន់ ក្នុង
សភាពការណ៍នាបច្ចុប្បន្ន ៖

        “ សន្និសីទបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារ
ជាតិ រវាងបណ្ដាប្រទេសអាស៊ានជាមួយគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែង
 និងការ លំបាកសាកល្បងក្នុងតំបន់ ពិសេសគឺភេរវកម្ម សន្តិសុខនៅលើ
សមុទ្រ ជួញដូរ មនុស្ស ប្រកបដោយប្រសិទ្ធិភាព ដើម្បីរក្សាសន្តិភាព 
ស្ថិរភាព សុភមង្គល និង ភាពសម្បូររុងរឿងរវាងបណ្ដាប្រទេសជាសមាជិក
អាស៊ាន ដើម្បីបង្កើនទំនុកទុក ចិត្តនិងអាចបង្កើនកិច្ចសហប្រតិបត្តិការទប់
ទល់នឹងការលំបាកសាកល្បង ដោយគោលការណ៍ គោរពអធិបតេយ្យភាព 
និងបូរណភាពដែនដី សម្រេចទៅលើការឯកភាព សកម្ម ស្ម័គ្រចិត្តនិងគ្មាន
ការជំពាក់ជំពិន។”

        ដោយមានទស្សនះដូចគ្នានេះ ឧត្តមសេនីទោ Romeo Tanango ប្រធាន
គណៈប្រតិភូហ្វីលីពីន បានចាត់ទុកថា៖ ការដែលប្រទេសអាស៊ានមានសម្លេង
រួមអំពីបញ្ហាសមុទ្រខាងកើតគឺជាការចាំបាច់ណាស់ ហើយដូចគ្នានោះដែរ
ការបង្កើនសកម្មភាពកសាងទំនុកទុកចិត្តរបស់បណ្ដាកងកម្លាំងយោធាលើ
សមុទ្រលើអាកាស នៅតំបន់សមុទ្រខាងកើត ផ្អែកទៅលើមូលដ្ឋានច្បាប់
អន្តរជាតិ និងការសន្យាក្នុងតំបន់ ជាពិសេសគឺUNCLOS 1982 និង DOC
 គឺជាការចាំបាច់។ 

        ដំណាងកងកម្លាំងការពារជាតិបណ្ដាប្រទេសអាស៊ាន ក៏បានសង្កត់ធ្ងន់
ទៅលើការកសាងបរិយាកាសន្តិភាពនៅសមុទ្រខាងកើត និងចាត់ទុកនេះ
គឺជា លក្ខណះដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ភាពសម្បូរធូធារ នៅក្នុងតំបន់។
 ស្ថាន ភាពជាក់ស្ដែងក៏បានស្នើអោយភាគីនានាត្រូវគោរពច្បាប់អន្តរជាតិ។ 
ឧត្តមសេនីយ៍ត្រី Vu Tien Trong - ប្រធានវិទ្យាស្ថានស្រាវជ្រាវយោធា ក្រសួង
ការពារ ប្រទេស វៀតណាមបានអះអាងថា៖

        “វៀតណាមជានិច្ចកាលអះអាងថាជាសមាជិកសកម្មមួយរបស់អាស៊ាន។
វៀតណាមសង្កត់ធ្ងន់ជាពិសេសទៅលើបណ្ដាបញ្ហាសន្តិសុខសុវត្ថិភាពនាវាចរ
ណ៍ នៅសមុទ្រខាងកើត និងការគោរពច្បាប់ហើយជៀសវាងការបំផ្លេចបំផ្លាញ់
សភាពដើមនៅសមុទ្រខាងកើត នាបច្ចុប្បន្ន ដើម្បីជៀសវាងការគំរាមកំហែង
ទៅលើសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។”

        សន្និសីទ ACDFIM លើកនេះត្រូវបានវាយតំលៃជាសន្និសីទជោគជ័យមួយ 
ដោយមានសេចក្ដីថ្លែងការណ៍រួម ស្ដីអំពីបញ្ហាសន្តិសុខតំបន់ ដែលក្នុងនោះ
មានការអនុវត្តគ្រប់គ្រាន់និងមានប្រសិទ្ធិភាព DOC សម្រេចការកសាង COC
យ៉ាង ឆាប់ៗ ដើម្បីរក្សាបរិយាកាសសន្តិភាពនៅសមុទ្រខាងកើត។តាមឧត្តម
សេនីយ៍ត្រី  Vu Tien Trong - ប្រធានវិទ្យាស្ថានស្រាវជ្រាវយោធា ក្រសួងការ
ពារប្រទេស វៀតណាម ថា៖

        “ នេះគឺជាលើកដំបូងមជ្ឈដ្ឋានយោធាអាស៊ាននាំចេញបញ្ហាសមុទ្រខាង
កើត ដោយមានគោលជំហររួមគឺ៖ បណ្ដាភាគីត្រូវសន្យាអនុវត្តយ៉ាងម៉ត់ចត់
 DOC និង ឆ្ពោះទៅ COC។ ខ្ញុំចាត់ទុកថា៖​នេះគឺជាទស្សនះគោលជំហររួម
លើកដំបូងដែលបានមជ្ឈដ្ឋានយោធាអាស៊ានឯកភាព។”

        ក្នុងសភាពការណ៍ ប្រទេសមួយចំនួននៅរំលោភច្បាប់អន្តរជាតិ មាន
សកម្មភាពបង្កើនភាពតានតឹងនៅសមុទ្រខាងកើតនេះ សន្និសីទមិនផ្លូវការ
មេបញ្ជាការ កងទ័ពការពារជាតិអាស៊ាន លើកទី១៣ បានឯកភាពនាំចេញ
បញ្ហាសមុទ្រខាង កើត ចូលក្នុងសេចក្តីថ្លែងការណ៍រួមត្រូវបានចាត់ទុកជា
របត់សំខាន់ មានអត្ថន័យសំខាន់ក្នុងស្ថានភាពនាបច្ចុប្បន្ន។ សង្ឃឹមថា៖ 
សកម្មភាពនេះរបស់មជ្ឈដ្ឋាន យោធាអាស៊ាន នឹងរួមចំណែកសំខាន់ក្នុង
ការរក្សាសន្តិភាព សន្តិសុខ និង និរន្តរភាពនៅក្នុងតំបន់និយាយដោយ
ឡែកនិងលើពិភពលោកនិយាយរួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ