(VOV)_និយាយដល់កម្ពុជា អ្នកណាក៏គិតដល់បណ្ដាមណ្ឌលកេរ្តិ៍ដំណែល ប្រាសាទ
វត្តបុរាណនៅទីនេះដែរ។ ដើម្បីធ្វើកាន់តែថ្មីអោយបណ្ដាផលិតផលទេសចរណ៍របស់
ខ្លួន នាពេលថ្មីៗនេះ ប្រជាជនកម្ពុជាបានបង្កើនការផ្សព្វផ្សាយទួរទេសចរណ៍ទស្សនា
កំសាន្តនៅមណ្ឌលអភិរក្សបក្សីទឹកនៅភាគខាងលិចបឹងទន្លេសាប។ ភ្ញៀវទេសចរណ៍
មកដល់ទីនេះនឹងមានឱកាសបានទៅទស្សនាបណ្ដាប្រភេទសត្វស្លាបដ៏កម្រមានទៀតផង។
|
បណ្ដាប្រភេទសត្វស្លាបកម្រមាននៅកម្ពុជាទាក់ទាញភ្ញៀវទេសចរណ៍ |
ទន្លេសាបជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានផ្ទៃទឹកជាង១២០០០
km2 ។ មណ្ឌលទន្លេសាបដែលបាន UNESCO ទទួលស្គាល់ជាមណ្ឌលអភិរក្សធម្ម
ជាតិអេកូឡូសុក។ ក្រុមហ៊ុន Indochine Exploration បានសហការជាមួយសណ្ឋាគារ
Amun Sara នៅសៀមរាប បង្កើតឱកាសអោយភ្ញៀវទេសចរណ៍ទៅទស្សនាបក្សីទឹក
តាមនាវាទេសចរណ៍។ ក្រោយពេលធ្វើដំណើរជាង១ម៉ោង ភ្ញៀវទេសចរណ៍នឹងមក
ដល់ឃុំព្រៃទ័លភាគពាយ័ព្យ ទន្លេសាប។ នេះគឺជាមណ្ឌលអភិរក្សបក្សីទឹកធំបំផុត
នៅអាស៊ីអាគ្នេយ៍ ដោយមានផ្ទៃទឹកជាង២១០ km2 ដោយមានបក្សីទឹកជាង១០០
ប្រភេទ។ លោក Nick Butle អ្នកជំនាញការនៃក្រុមហ៊ុន Indochine Exploration បាន
អោយដឹងថា៖
“ យើងកំពុងនៅលើទន្លេសាប ជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ហើយក៏ជាបឹងទឹកសាបបំផុតនៅអាស៊ីអាគ្នេយ៍។ ភ្ញៀវទេសចរណ៍មកដល់កម្ពុជា
សុទ្ធតែដឹងថា៖នៅទីនេះជាកន្លែងផ្គត់ផ្គង់បរិមាណត្រីច្រើនបំផុតសំរាប់ប្រជាជន
ក្នុងតំបន់ ប៉ុន្តែគេមិនដឹងថា៖នេះគឺជាកន្លែងប្រមូលផ្តុំបក្សីទឹកច្រើនប្រភេទបំផុ
តនៅអាស៊ីគ្នេយ៍។”
មកដល់តំបន់នេះ ភ្ញៀវទេសចរណ៍ត្រូវជិះទូកតូចៗដើម្បីអាចចូលជ្រៅក្នុង
មណ្ឌលអភិរក្ស។ លោក ច័ន្ទតារា អភិបាលមណ្ឌលអភិរក្សនេះបានអោយដឹងថា
៖ ជាប្រចាំឆ្នាំ តាំងពីខែមករាដល់ខែកុម្ភះ នឹងមានសត្វស្លាបគ្រប់ប្រភេទចំនួន៥
ម៉ឹនក្បាលនឹងមករកស៊ីនៅទីនេះ។ គណៈកម្មការគ្រប់គ្រងត្រូវការពារមណ្ឌលនេះ
និងហាមឃាត់ប្រជាជនមកយកពងសត្វស្លាប។ សត្វស្លាបគ្រប់ប្រភេទបានកើន
ឡើងជាច្រើនទាំងខាងបរិមាណនិងប្រភេទ ចាប់តាំងពីពេលបង្កើតមណ្ឌលអភិរក្សនេះមក។
លោកបានអោយដឹងថែមទៀតថា៖
“ បណ្ដាបក្សីទឹកនៅទីនេះមានច្រើនប្រភេទណាស់។ ដូចជា៖ ត្រយងក្បាល
តូច ត្រយងក្បាលធំ ត្រយងក្បាលក្រហម ទុង …លៗ ”
អង្គការ Wildlife Conservision Socility បានអោយដឹងថា៖ ចាប់ពីឆ្នាំ២០០២មក
បរិមាណបក្សីនៅទីនេះបានកើនឡើងពីរាប់ពាន់ក្បាលដល់៥ម៉ឺនក្បាល។ ក្នុងនោះ
មានបក្សីច្រើនប្រភេទដែលបានអង្គការអន្តរជាតិអភិរក្សធម្មជាតិពិភពលោកកត់ត្រា
ដាក់ក្នុងបញ្ជីរាយនាមក្រហម ស្ដីពីបណ្ដាប្រភេទបក្សីមានគ្រោះអាសន្ត រលត់ផុតពូជ ដូចជា៖ ត្រយងក្បាលក្រហមជាដើម ។
ចំពោះភ្ញៀវទេសចរណ៍ ក្រោយរយៈពេលទៅទស្សនានៅមណ្ឌលអភិរក្សនេះ
គេអាចទទួលទានម្ហូបអាហារឈ្ងុយឆ្ងាញ់របស់កម្ពុជានៅលើទូក។ លោកស្រី Jelena
Randjlovic និងលោក Dusan Domazetovic ភ្ញៀវទេចរណ៍មកពី ម៉ុងតេណេហ្គ្រូសុទ្ធ
តែពេញចិត្តចំពោះទួរទេសចរណ៍នេះណាស់៖
“ នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យ។ ទោះបីជាខ្ញុំមិនចូលចិត្តមើលបក្សីក្តី ប៉ុន្តែ
ពេលមកដល់ទីនេះ បានឃើញផ្ទាល់ភ្នែក ទើបដឹងថា៖វាពិតជាអស្ចារ្យមែន។ យើង
ខ្ញុំបានជិះទូក និងទៅថតរូបបក្សីច្រើនប្រភេទ។”
“ យើងខ្ញុំបានទៅទស្សនា និងមានការទាំក់ទាញទឹកចិត្តជាខ្លាំង។ យើងខ្ញុំ
បានឃើញបក្សីពិសេសជាច្រើន។ ក្រោពីនោះ យើងខ្ញុំក៏បានយល់ដឹងបន្ថែមអំពី
បឹងទន្លេសាបទៀតផង។”
ការចូលទស្សនាមណ្ឌលអភិរក្សនេះ ភ្ញៀវទេសចរណ៍ត្រូវចាយប្រាក់ក្នុង
ម្នាក់១៤០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប្រជាជនកម្ពុជាសង្ឃឹមថា៖មណ្ឌលនេះ
នឹងក្លាយទៅជាមណ្ឌលកំសាន្ត ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា៕