ប្រគំតន្ត្រី Hoi An –ស្ពានតភ្ជាប់មិត្តភក្តិអន្តរជាតិ

(VOV)_ជារៀងរាល់ខែនា​ថ្ងៃពេញបូណ៌មី​ អំពូលភ្លើងដាក់បំភ្លឺ​នៅតាមផ្ទះ​បុរាណ
​នានានៅវិថីបុរាណ Hoi An សុទ្ធតែបានបិទ និងជំនួស​មកវិញ​ដោយភ្លើងគោមចង
ព្យួរ​ ចំរុះព័ណ៌ បានធ្វើអោយបរិយាកាសនៅទីនេះ​រំលេច​ដោយ​​ពន្លឺភ្លឺផ្លេកៗ ​ជាពិ
សេស ​ក្នុងថ្ងៃពេញបូណ៌មី ខែទី៣​ គិតតាមច័ន្ទគតិ​។ វិថី​បុរាណ Hoi An ពេលនេះ
បានក្លាយទៅជាផុលផុសជាងធម្មតាដោយសារវត្តមានរបស់​ សិល្បករ ​សិល្បការ
នីមិនជំនាញចំនួន១៥០០នាក់ មកពីប្រទេសនិងតំបន់ដី​ចំនួន​១៥ លើទូទាំង​ពិភព
លោក។ គេមកដល់ Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)​ក្នុងបំណង
ចូលរួមការប្រឡងប្រគំតន្ត្រីអន្តរជាតិ​ ​លើកទី៤។ ដោយ​បានប្រព្រឹត្តទៅក្នុងឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទី​៤០នៃទិវារំដោះភាគខាងត្បូង ​ឯកភាពប្រទេសជាតិ
 ព្រឹត្តិការណ៍ប្រគំតន្ត្រីលើក​នេះ​បាន​រួមចំណែកឧទ្ទេសនាម​រូបភាព Hoi An ទៅកាន់
មិត្តភក្តិអន្តរជាតិ។​

ប្រគំតន្ត្រី Hoi An –ស្ពានតភ្ជាប់មិត្តភក្តិអន្តរជាតិ - ảnh 1
ប្រគំតន្ត្រី Hoi An –ស្ពានតភ្ជាប់មិត្តភក្តិអន្តរជាតិ

          លោកអ្នកនាងកំពុងកំសាន្តចម្រៀង Sirih Kuning ជា​បទចម្រៀងប្រពៃណី
ស្ដីពីរដ្ឋធានី Jakarta សម្ដែងដោយក្រុមតន្ត្រីនៃវិទ្យាល័យ​ Bogor របស់ឥណ្ឌូណេស៊ី ។
 នេះគឺជាក្រុមប្រគំតន្ត្រី១ក្នុងចំណោមក្រុមប្រគំតន្ត្រីក្មេង​ខ្ចីបំផុត​ក្នុងការប្រឡង​លើក
នេះ ដោយទើបបានកើតឡើងមុននេះកន្លះឆ្នាំប៉ុណ្ណោះ។ ​លោកគ្រូ ​Benhasinaga នៃ
សាលាមធ្យមសិក្សា Borgor និងជាប្រធានក្រុមប្រគំ​តន្ត្រី​ បានចែករំលែកថា៖

          “ មកចូលរួមការប្រឡងលើកនេះ យើងខ្ញុំនឹងសម្ដែងបទចម្រៀងចំនួន៣បទ ៖ 
​បទចម្រៀងទីមួយជាភាសាអង់គ្លេស ដោយមានឈ្មោះ Aria បទចម្រៀងទី​ពីរ​ គឺ​ 
Sirih Kuning ជាបទចម្រៀងប្រពៃណីស្ដីពីទីក្រុង Jakarta និងបទចម្រៀង​ទីបី​ គឺ 
Sik Sik Sibatumanikam ។ យើងខ្ញុំមកទីនេះ ដោយបំណងបាន​ជួបប្រាស្រ័យ​ជា
មួយមិត្តភក្តិអន្តរជាតិនានា។”

          ពេញចិត្តជាមួយឈុតសម្ដែងតន្រ្តីរបស់ក្រុមឥណ្ឌូនេស៊ីនេះ លោកស្រី Hartini
ជាសមាជិកាក្រុមប្រគំតន្ត្រីម៉ាឡេស៊ី អាយុ ៥៤ឆ្នាំ អង្រួនខ្លួនតាមចង្វាក់បទ​ចម្រៀង
ផង និងកំពុងត្រៀមរៀបចំអោយការសម្ដែងរបស់ក្រុមខ្លួនផង។ ក្រុម​របស់លោក
ស្រីមានសមាជិកចំនួន១៥នាក់ សុទ្ធតែអ្នកមានអាយុជិតចូលនិវត្តន៍ ដែលធ្លាប់
បានចូលរួមការប្រឡងជាច្រើនលើកនៅក្នុងនិងក្រៅប្រទេស។ ប៉ុន្តែ ​ការប្រឡង
លើកនេះបានប្រព្រឹត្តទៅតាមដងវិថី Hoi An នឹងនាំមកនូវចំណាប់​អារម្មណ៍​​ពិ
សេស​ប្លែក។ នេះគឺជាចំណាប់អារម្មណ៍របស់មិត្ត Chandra មកពី​ហ្វីលីពីន​ និង​
របស់ លោកស្រី Hartini - ក្រុមម៉ាឡេស៊ី៖

          “ នេះគឺជាឱកាសល្អ សំរាប់ប្រទេសនានា ជាពិសេសគឺបណ្ដាប្រទេស​អា
ស៊ាន​ ដើម្បីជួបជុំជាគ្នា ច្រៀងជាមួយគ្នា ។ ខ្ញុំគិត​ថា​តន្ត្រីជាភាសាអន្តរជាតិ​ និងនាំ
យើងខិតមកជិតគ្នាជាង។”

          “យើងខ្ញុំជាក្រុមជម្រើសជាតិរបស់ម៉ាឡេស៊ី។ នេះគឺជាឱកាសល្អ ដើម្បីជួប
ប្រាស្រ័យជាមួយមិត្តនានា និងយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្ររបស់តំបន់ដីនេះ។ 
អ្វីៗទាំងអស់ តាំងពីការងារទទួលស្វាគមន៍ ដល់ការងារត្រៀមរៀបចំ សុទ្ធតែល្អ
​អស្ចារ្យ​ណាស់។”

ប្រគំតន្ត្រី Hoi An –ស្ពានតភ្ជាប់មិត្តភក្តិអន្តរជាតិ - ảnh 2
ប្រគំតន្ត្រី Hoi An –ស្ពានតភ្ជាប់មិត្តភក្តិអន្តរជាតិ

          សកម្មភាព១ក្នុងចំណោមសកម្មភាពក្នុងក្របខ័ណ្ឌនៃការប្រឡងលើកនេះ
គឺ ការដើរដង្ហែរក្បួនតាមវិថីបុរាណ Hoi An ក្នុងសម្លៀកបំពាក់ប្រពៃណី ​របស់​ប្រ
ទេស​នានា។ សិល្បករ សិល្បការនីចំនួន១៥០០នាក់បានចូលរួមដង្ហែរ​ក្បួន​តាម
បណ្ដាដងវិថី​និងច្រៀងបទចម្រៀងរបស់ក្រុមខ្លួន និងបក់ដៃស្វាគមន៍ប្រជាជន
នៅតាមសង​ខាងវិថី ហើយថែមទាំងរួមគ្នាថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។
Chakrapong អាយុ២១ឆ្នាំ នៃក្រុមបាងកក ថៃ​ ចែករំលែកថា៖

          “ ខ្ញុំសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដោយបានចូលរួម​កម្ម
វិធី​ដ៍ធំ​ដូច្នេះ នៅវៀតណាម។ នេះគឺជាលើកដំបូង ដែលខ្ញុំនិងក្រុមរបស់ខ្ញុំបានមកដល់វៀតណាម។យើងខ្ញុំរកឃើញប្រការថ្មីនិងចំឡែកយ៉ាងច្រើនណាស់។ 
ជាពិសេស យើងខ្ញុំបានស្គាល់មិត្តភត្តិអន្តរជាតិនានាទៀតផង។”

          ប្អូន Phuong Thao សមាជិកានៃក្រុមប្រគំតន្ត្រី Vinschool One ជាក្រុម​ទទួល
បានជ័យលាភី​មាសនៅការប្រឡងច្រៀងប្រជាប្រិយ និងជ័យលាភី​នៃក្តីសង្ឃឹម 
បានអោយដឹងថា៖

          “ក្នុងនាមជាក្រុមម្ចាស់ផ្ទះ យើងខ្ញុំហ្វឹកហាត់យ៉ាងម៉ត់ចត់ និងទទួលបាន​
ជ័យលាភី​មាសខ្ញុំសប្បាយរីករាយណាស់។ ក្នុងរយៈពេលប្រព្រឹត្តទៅការ​ប្រឡង
លើកនេះ យើងខ្ញុំជានិច្ចកាលរួសរាយរ៉ាក់ទាក់ ស្និទ្ធិស្នាលនិងជួយឧបត្ថម្ភមិត្ត
អន្តរជាតិនានាទៀតផង។”

          កម្មវិធីប្រគំតន្ត្រីអន្តរជាតិវៀតណាម លើកទី៤ ត្រូវបានបិទបញ្ចប់ ដោយ
កម្មវិធីសម្ដែងរួម៖ រួមចង្វាក់បេះដូង ដោយសិល្បករ សិល្បការនីនានាសម្ដែង 
បាន​បំបាត់ចោលការខុសប្លែកក្នុងភាសា អាយុ និងភូមិសាស្ត្រ ហើយនៅសល់
តែ​ចំណងមិត្តភាព សាមគ្គីភាពជាមួយគ្នាតែប៉ុណ្ណោះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ