ប្រទេសឡាវ÷ទីមកដល់ទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៣

(VOV WORLD)_ក្នុងរយះពេលកន្លងទៅ ប្រទេសឡាវបានទទួលរង្វាន់អន្តរ
ជាតិអំពី÷ទីមក​ដល់ទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៣ របស់ក្រុម
ប្រឹក្សារ សហភាពទ្វីប​អឺរ៉ុប អំពីទេស​ចរណ៍និងពាណិជ្ជកម្ម ដោយសារមានបណ្ដា
សមិទ្ធិ​​លេចធ្លោ អំពីការអភិវឌ្ឍន៍ទេសចរណ៍ចីរភាពស្និទ្ធិស្នាលជាមួយបរិស្ថាន ​
…ល។

ប្រទេសឡាវ÷ទីមកដល់ទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៣ - ảnh 1
ប្រទេសឡាវ÷ទីមកដល់ទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៣

និយាយដល់ប្រទេសឡាវ គឺត្រូវនិយាយដល់ភាពសម្បូរបែបសក្ដានុភាពទេស​
ចរណ៍រូបី​និងអរូបី​។ ប្រទេសឡាវមានពិធីបុណ្យវប្បធម៌ពិសេសដោយឡែកជាច្រើន
 របស់តំ បន់និមួយៗ និងប្រព័ន្ធវត្តអារ៉ាមក្នុងទូទាំងប្រទេសប្រមាណជាង១៤០០។ តាមលោក Vilay Thong Xixanon ប្រធាន វិទ្យាស្ថានសារព័ត៍មាន​និង​វប្បធម៌ឡាវថា÷​នេះគឺជាសក្ដានុភាពដ៏ធំធេញរបស់ទេសចរណ៍ឡាវ÷

          “ ប្រទេសឡាវមានឧត្តមភាពជាច្រើនអំពីវប្បធម៌ និងធម្មជាតិ ដើម្បី​ឧទ្ទេស
នាម ជាមួយភ្ញៀវទេសចរណ៍។ ជាមួយចំនួនប្រជាជនជាង៨០%កាន់ពុទ្ធសាសនា។ វត្តអារ៉ាមនៅឡាវជានិច្ចកាលត្រូវបានរក្សារល្អ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរណ៍ 
អាចស្វែងយល់ បន្ថែមអំពីវប្បធម៌ឡាវ តាមរយះបណ្ដាទំនៀមទំលាបរបស់ប្រជា
ជនឡាវ  ក្នុងការហូចចុក សំលៀកបំពាក់ របាំប្រពៃណី…ទៀតផង។”

          តាមរដ្ឋមន្ត្រីក្រសួងសារព័ត៍មាននិងទេសចរណ៍ឡាវ Bosengkham Vong​dala ថា÷ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលឡាវប្រមូលផ្តុំវិនិយោគ​អភិវឌ្ឍន៍និង ជំរុញទេសចរណ៍​វប្បធម៌ …ជាដើម។ នាបច្ចុប្បន្ន ឡាវមាន​មណ្ឌលទេសចរណ៍ជា
ផ្លូវ ការជិត១៥០០កន្លែង។ ក្នុងរយះពេលកន្លងទៅ ទោះបីរងផលប៉ះពាល់លើវិបត្តិ
សេដ្ឋ កិច្ចសកល ប៉ុន្តែ ចំនួនភ្ញៀវទេសចរណ៍មកដល់ឡាវត្រូវបានកើនឡើងជាបន្ត​បន្ទាប់ ជាមធ្យមក្នុង១ឆ្នាំកើនឡើងជាង ២០%។ បងស្រីAmina Inthavong អាជីវករ
ឡាវ -មានដើមកំណើតវៀតណាម ​នាយិកាហិរញ្ញវត្ថុ ក្រុមហ៊ុន​ទេសចរណ៍ ​កីឡា 
Phoenix Voyages Laos បានអោយដឹងថា ÷

          “ ភ្ញៀវទេសចរណ៍មកពីវៀតណាមទៅឡាវ ជាមធ្យមក្នុង១ខែមាន​៤ដល់​៥​
ក្រុម។​ ភ្ញៀវទេសចរណ៍មកឡាវចូលចិត្តបរិយាកាសដ៏សុខសាន្តត្រាណនៅ​ទី​នេះ ​និងប្រព័ន្ធរូងភ្នំ Vieng xai ខេត្ត Hua Phan ...ជាដើម។​”

          ទេសចរណ៍ជាផ្នែកសេដ្ឋកិច្ចអភិវដ្ឍន៍លឿនបំផុត និងដើរតួនាទីដ៏សែន​សំខាន់ក្នុងខឿនសេដ្ឋកិច្ចឡាវ។ ឆ្នាំ ២០១២ប្រាក់ចំណូលអាជីវកម្មទទួលបានពី ទេសចរណ៍របស់ឡាវគឺជាង៥១៣លានដុល្លារអាមេរិក ។ រដ្ឋាភិបាលឡាវជានិច្ច
កាលអាទិ ភាពអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មគ្មានផ្សែងនេះ ដោយការលើកកំរិត ហេដ្ឋារចនាសម្ព័ន្ធ និងលើកកំពស់គុណភាពជួរកម្មាភិបាល បុគ្គលិកទេសចរណ៍
នេះ ក៏ដូចជាការផ្សព្វផ្សាយ ឃោសនានៅលើបណ្ដាមធ្យោបាយសារព័ត៍មាន
មហាជនដែរ។ លោក Vilaythong Xixanon ប្រធាន វិទ្យាស្ថានសារព័ត៍មាននិង
វប្បធម៌ ឡាវ បានចាត់ទុកថា÷

          “ ត្រូវបង្កើនការផ្សព្វផ្សាយ ឃោសនាសំរាប់ទេសចរណ៍។ ក្រៅពីនោះ 
ត្រូវ​មានការតភ្ជាប់ផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសនានា។ ផ្នែកទេសចរណ៍
របស់ឡាវ កំពុងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយបណ្ដាប្រទេស អាស៊ាន ដើម្បីកសាងទួរទេសចរណ៍១ឆ្លងកាត់ប្រទេសអាស៊ានមួយចំនួន ក្នុង
រយះពេលខាងមុខនេះ។ ពិសេសគឺ ឆ្នាំ ២០១៥ជាឆ្នាំពោពេញទៅដោយអត្ថន័យ 
ពេលដែល​អាស៊ានកសាងសហគមន៍រួម​។”

          ទួរទេសចរណ៍ឆ្លងកាត់ប្រទេសអាស៊ានមួយចំនួនពិតប្រាកដនឹងទាក់
ទាញភ្ញៀវទេស​ចរណ៍ជាច្រើនណាស់ ម៉ែនទេ មិត្តទាំងឡាយ? និងក្នុងដំណើរ
ទេសចរណ៍ នោះ ប្រទេសឡាវដ៏ស្រស់ស្អាត ជាមួយបណ្ដាប្រជាជនស្និទ្ធិស្នាល់ រាក់ទាក់ជាមួយភ្ញៀវ នឹងនាំមកអោយមិត្តបណ្ដាចំណាប់អារម្មណ៍ដែលមិនអាច
បំផ្លិចបានឡើយ អំពីវប្បធម៌ ទិដ្ឋភាពធម្មជាតិ និងតំបន់កេរ្តិ៍ដំណែលប្រវត្តិ
សាស្ត្រផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ