ប្រធានរដ្ឋវៀតណាមទទួលជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា
នារសៀលថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានទទួលជួបជាមួយ អនុប្រធានាធិបតីមីយ៉ាន់ម៉ា Nyan Tun ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវជាការលើកដំបូងនៅវៀតណាម។ ប្រធាន
រដ្ឋTruong Tan Sang បានវាយតំលៃយ៉ាងខ្ពស់ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់ អនុប្រធានាធិបតីមីយ៉ាន់ម៉ា Nyan Tun និងចាត់ទុកថា÷ ដំណើរទស្សន កិច្ចនឹងរួមវិភាគទានយ៉ាងសកម្ម ក្នុងការបង្កើន ទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ បណ្ដាលទ្ធផលដែលទទួលបាន ក្នុងជំនួបសន្ទនារបស់
អនុប្រធានាធិបតី Nyan Tun និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi
Doan និងចាត់ទុកបណ្ដាការព្រមព្រៀងដែលទទួលបាននោះ នឹងរួមចំណែក សំ ខាន់ ក្នុងការនាំទំនាក៉ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើ ច្រើន វិស័យ រវាងប្រទេសទាំងពីរ ឡើងកំពស់ថ្មី។ អនុប្រធានាធិបតី Nyan Tun ក៏បាន សន្យាថានឹងសកម្មជំរុញការអនុវត្តបណ្ដាការព្រមព្រៀងជាន់ខ្ពស់ ដែលទទួលបាន រវាងប្រទេសទាំងពីរ៕