(VOV)_មុននេះ៦ឆ្នាំ មជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ ត្រូវបានបង្កើតឡើងនៅ
មហាវិទ្យាល័យហាណូយ តាមកម្មវិធីសហប្រតិបត្តិការរវាងស្ថាប័នសហប្រតិបត្តិការ
អភិវឌ្ឍន៍អន្តរជាតិ នៃក្រសួងការបរទេសថៃ (TICA) ជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម។ គោលដៅគឺជួយឧបត្ថម្ភបណ្ដាមហាវិទ្យាល័យនៅវៀតណាម
ផ្សព្វផ្សាយភាសានិងវប្បធម៌ថៃ។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលនេះបានបើក
វគ្គបណ្ដុះបណ្ដាភាសាថៃចំនួន៥វគ្គដោយមាននិស្សិតចំនួន៣០០នាក់ចូលរួម។
|
ប្រសិទ្ធិភាពនៃរូបសណ្ឋានសហប្រតិបត្តិការអប់រំវៀតណាម-ថៃនៅមហាវិទ្យាល័យហាណូយ |
ទោះបីជាបានរៀនភាសាថៃនៅមជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ មិនទាន់បាន
១ឆ្នាំក្តី ប៉ុន្តែប្អូន Nguyen Bao Khanh អាយុ២៣ឆ្នាំ ជាអតីតនិស្សិត ផ្នែកភាសាចិន នៅមហាវិទ្យាល័យហាណូយបានជួយអោយប្អូន ស្វែងរកបានការងារ១ដែលទាក់
ទិនដល់ភាសាថៃ នៅក្រុមហ៊ុននាំចេញ នាំចូលបច្ចេកវិទ្យាអប់រំនៅរដ្ឋធានីហាណូយ
វៀតណាម។ ប្អូន Bao Khanh ចែករំលែកថា៖
“ ភាសាថៃជាភាសាថ្មីថ្មោងនៅទីក្រុងហាណូយ ។ នាបច្ចុប្បន្ន ក្រុមហ៊ុនខ្ញុំ
កំពុងបើកទូលាយទីផ្សារទៅថៃ។ ហើយយើងខ្ញុំត្រូវទទួលបន្ទុកសិក្ខាកាមរៀនភា
សាអង់គ្លេស ជាជនថៃ។ ការងារនេះរបស់ខ្ញុំមានស្ថិរភាពណាស់ ហើយខ្ញុំមានឱ
កាសទៅបំពេញការងារនៅថៃទៀតផង។”
Khanh ជានិស្សិតមួយនាក់ក្នុងចំណោមនិស្សិតនៃមហាវិទ្យាល័យដែលកំ
ពុងជ្រើសរើសរៀនភាសាបរទេសទី២ ជាភាសាថៃ ហើយថែមទាំងទទួលបាន
អាហារូបករណ៍ភាសាថៃ ក្នុងរយៈពេល១ខែ នៅមហាវិទ្យាល័យ Srinakhariwirot ។
អាហារូបករណ៍នេះដោយ TICA ផ្តល់អោយនិស្សិតឆ្នើមចំនួន១០នាក់ ជារៀង
រាល់ឆ្នាំ។ រហូតមកដល់ពេលនេះ មាននិស្សិតចំនួន៦០នាក់ នៃមហាវិទ្យាល័យ
ហាណូយទទួលបានអាហារូបករណ៍នេះ។ លោកស្រីTran Cam Tu គ្រួបង្រៀន
ភាសាថៃ នៃមជ្ឈមណ្ឌល បានអោយដឹងថា៖
“ យើងខ្ញុំយកចិត្តទុកដាក់បង្រៀនប្អូន អោយចេះសន្ទនា និងប្រើប្រាស់ភា
សាថៃក្នុងការងារប្រចាំថ្ងៃ។ បន្ទាប់ពីពេលបញ្ចប់ការសិក្សានេះ ប្អូនៗអាចនិយាយ
ភាសាថៃបានធម្មតាជាមួយជនជាតិថៃ និងប្រើប្រាស់ចំណេះដឹងនេះនៅក្នុង
ការងារបានទៀតផង។ នាបច្ចុប្បន្ន មាននិស្សិតជាច្រើនអាចស្វែងរកការងារ
អំពីភាសាថៃ ធ្វើការនៅក្នុងក្រុមហ៊ុនថៃ និងបង្រៀនភាសាវៀតណាមនៅថៃ
ទៀតផង។”
ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ មជ្ឈមណ្ឌលបានបើកថ្នាក់រៀនភាសាថៃ
ចំនួន៣លើក ដោយមាននិស្សិតចំនួន៦៥នាក់ចូលរៀន។ បរិមាណនេះបាន
កើន៣ដង បើប្រៀបនឹងឆ្នាំ២០០៩ ជាឆ្នាំបើកមជ្ឈមណ្ឌលនេះដំបូង។
ដើម្បីទទួលបានជោគជ័យដូចនាបច្ចុប្បន្ន ក្រៅពីការជួយឧបត្ថម្ភពីលោក
គ្រូ អ្នកគ្រូ និងកម្មាភិបាលនៅមជ្ឈមណ្ឌលនេះ គឺមិនអាចមិននិយាយដល់កា
រជួយឧបត្ថម្ភក្នុងវិស័យជាច្រើនពី TICA និងស្ថានទូតថៃប្រចាំនៅវៀតណាម
ឡើយ។ លោកស្រី Donlada Thongboon លេខាទី១ ស្ថានទូតថៃប្រចាំនៅវៀត
ណាម បានប្រសាសន៍ថា៖
“ ពីឆ្នាំ ២០០៩មក TICA បានជួយឧបត្ថម្ភមហាវិទ្យាល័យហាណូយ
រៀបចំកម្មវិធីបង្រៀនភាសាថៃ និងផ្តល់ឧបករណ៍បង្ហាត់បង្រៀនជានិច្ច រួមមាន៖ ភាសាថៃ វីឌីអូ ឌីស CD និងទួរទស្សន៍។ ឆ្នាំ ២០១១ ស្ថានទូតថៃបាន
វិនិយោគបំពាក់សាឌើឡាយ ដើម្បីនិស្សិតវៀតណាមអាចសិក្សាពហុមធ្យោ
បាយព័ត៍មានពីថៃទៀតផង។”
នាបច្ចុប្បន្ន TICA កំពុងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតនិងអនុបណ្ឌិត
ចំនួន៣សំរាប់គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា និងវប្បធម៌ថៃ ដើម្បីបម្រើ
ការងារបង្ហាត់បង្រៀនភាសាថៃ។
តាមការវាយតំលៃរបស់លោកស្រី Donlada Thongboon លេខាទី១ ស្ថានទូត
ថៃ ប្រចាំនៅវៀតណាមថា៖ គិតមកដល់ពេលនេះ អាចនិយាយបានថា៖ កិច្ច
សហប្រតិបត្តិការអប់រំរវាងវៀតណាមនិងថៃ ទទួលបានជោគជ័យជាច្រើន
ហើយនឹងបន្តអនុវត្តនាំពេលខាងមុខនេះ៕