ផ្ទះមេអំបៅ-ការផ្តើមគំនិតថ្មី១ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិរបស់ហ្វីលីពិន
(VOV) /  
(VOV)_រូបសណ្ឋានថ្មីមួយដែលទើបនឹងបានប្រកាសនៅហ្វីលីពីន នោះគឺ”ផ្ទះ មេអំបៅ”ដោយគុណសម្បត្តិជាច្រើន ដូចជា៖ងាយស្រួលប្រើចីរភាព ចំណាយទាប មិនគ្រាន់តែបំពេញតម្រូវការរបស់ប្រជាជនដែលត្រូវបាត់បង់ផ្ទះសម្បែង ដោយ
ខ្យល់ ព្យុះប៉ុណ្ណោះទេ ថែមទាំងនេះគឺជាវិធីមួយដើម្បីប្រជាជនអាចទប់ទល់ នឹង គ្រោះធម្មជាតិទៀតផង។
|
ផ្ទះមេអំបៅ (VOV) |
តាមការស្ថិតិរបស់អង្គការសហប្រជាជាតិថា៖ប្រជាជនហ្វីលីពីនជាង ៤លាន នាក់ត្រូវបាត់បង់ផ្ទះសម្បែង ដោយខ្យល់ព្យុះ Haiyan ជាខ្យល់ព្យុះមានកម្លាំងបំផ្លេចបំ ផ្លាញ់ខ្លាំងបំផុតពីមុនមកបានបោកចូលហ្វីលីពីន។ បរិមាណមនុស្សត្រូវបាត់បង់ផ្ទះ
សម្បែង ដ៏ច្រើនលើសលុប ដូច្នេះបានបង្កើតជាកម្លាំងសម្ពាធដ៏ធ្ងន់ធ្ងរចំពោះថវិកា
រដ្ឋហ្វីលីពីន។ ដើម្បីជួយប្រជាជនមានស្ថិរភាពជីវភាពរស់នៅយ៉ាងឆាប់ៗផង និង កាត់បន្ថយកម្លាំងសម្ពាធចំពោះរដ្ឋាភិបាលផង អាជីវករ Rogelio Santos Jr ជាជន
អាមេរិកប្រភពដើមហ្វីលីពីន បានគូប្លង់រូបសណ្ឋានផ្ទះថ្មី នោះគឺ ផ្ទះមេអំបៅ។ លោក
Rogelio Santos Jr បានចែករំលែកអំពីចំណុចពិសេសដោយឡែករបស់ផ្ទះនេះថា៖
“ ចំណុចពិសេសដោយឡែករបស់ផ្ទះនេះគឺវាបំពេញបានតម្រូវការទប់ទល់ នឹងគ្រោះធម្មជាតិយ៉ាងលឿនផង និងមានរចនាសម្ព័ន្ធជាដែកថែប ធ្វើអោយប្រជា ជនជឿជាក់ នឹងនរចិត្ត ពេលរស់នៅក្នុងផ្ទះនេះទៀតផង។”
ផ្ទះមេអំបៅមានប្រព័ន្ធដែកថែបមួយ ក្តានានាមានស្រាប់និងអាចបតបាន។
ពេល ចង់ប្រើប្រាស់ផ្ទះ ប្រជាជនអាចដម្លើងផ្ទះអស់តែ៥នាទីប៉ុណ្ណោះ។ នាបច្ចុប្បន្ន
ផ្ទះ មេអំបៅមាន២ប្រភេទ៖ប្រភេទទី១មានផ្ទៃ១១ម៉ែត្រក្រឡា និងប្រភេទទី២ មាន ផ្ទៃ២៦ម៉ែត្រក្រឡា។ ទន្ទឹមនឹងចរិតលក្ខណះងាយស្រួលប្រើនោះ ផ្ទះមេអំបៅនៅ
មានចំណាយទាប និងស្និទ្ធិស្នាលជាមួយបរិស្ថានទៀតផង។ ទោះបីជាបានគូរប្លង់ ជាផ្ទះចល័តដើម្បីទប់ទល់នឹងគ្រោះធម្មជាតិក្តី ប៉ុន្តែផ្ទះមេអំបៅអាចក្លាយទៅជាផ្ទះ
១ដ៏រឹងមាំបាន ប្រសិនបើបានចាក់បេតុងគ្រិះផ្ទះ។ អ្នកគូប្លង់ល្បីឈ្មោះ១រូបរបស់ហ្វី
លីពីន លោក Royal Pineda វាយតម្លៃថា៖
“តម្លៃរបស់ផ្ទះមេអំបៅនេះនឹងជាផ្ទះ១មានគុណភាពល្អក្នុងការទប់ទល់ ជា
មួយ សោកនាដ្ឋកម្ម។ ប៉ុន្តែ នេះមិនមែនជាអ្វីទាំងអស់ទេ។ មិត្តអាចដំឡើង គុណ
ភាព របស់ផ្ទះនេះពេលដែលរួចផុតពីគ្រោះធម្មជាតិ។”
នាបច្ចប្បន្ន ផ្ទះដើមដំបូងក្នុងប្រព័ន្ធ ផ្ទះមេអំបៅត្រូវបានអនុវត្តន៍ជាបទ ពិ
សោធ៍នៅទីប្រជុំជន Estancia របស់ខេត្ត Iloilo សំដៅវាយតម្លៃអំពីប្រតិកម្ម របស់
ប្រជាជន ក៏ដូចជាការកែច្នៃរូមគំនួផ្ទះនេះ ឲ្យសមស្របនឹងគោលដៅប្រើ ប្រាស់ជា ច្រើនជាងរបស់ប្រជាជន។តាមលោក Rogelio Santos Jr ថា នេះជា ប្រភេទផ្ទះសម
សម្រប សំរាប់ការផលិតចេញជាបន្តបន្ទាប់។ ផ្ទះមេអំបៅក៏បានសរ ឲ្យឃើញពីការ
ច្នៃប្រឌិតពហុបែបរបស់មនុស្សក្នុងការទប់ទល់ជាមួយគ្រោះ ធម្មជាតិ៕
-VOV