ផ្នែកពេទ្យទ័ពវៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការ

          (VOV)_ក្នុងរយៈពេល១០ឆ្នាំចងមេត្រីភាពកន្លងទៅ មន្ទីរពេទ្យមជ្ឈឹមកងទ័ព
វៀត ណាម ១០៨ និងមន្ទីរពេទ្យ ១០៣ កងទ័ពប្រជាជនឡាវ បានមានសកម្មភាព
ផ្លាស់ប្តូរជំនាញ បទពិសោធន៍ និងចែករំលែកការរីកចំរើនក្នុងវិស័យវេជ្ជសាស្ត្រ
 ដើម្បីសុក្រិតនិងព្យាបាលជំងឺជូនយុទ្ធជននិងប្រជាជនប្រកបដោយល្អប្រសើរ
​បំផុត។ សកម្មភាពទាំងនេះបានបន្តអនុវត្តក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្ត 
ប្រការនេះត្រូវបានអះអាងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណះស្ដីអំពីកិច្ចស
ហប្រតិបត្តិការ ២០១៦-២០២០ ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងវៀង​ច័ន្ទ
​(ឡាវ)។

ផ្នែកពេទ្យទ័ពវៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ផ្នែកពេទ្យទ័ពវៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការ

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ បានមានការផ្លាស់ប្តូរគណៈប្រតិភូជិត២០ក្រុម​ 
រវាងមន្ទីរពេទ្យ១០៣ របស់ឡាវ និងមន្ទីរពេទ្យ១០៨ របស់វៀតណាម។ ចាប់ពីឆ្នាំ 
២០០៦មក ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យទាំងពីរនេះបានរៀបចំផ្លាស់ប្តូរគណៈប្រតិភូ
ទៅវិញទៅមក ដើម្បីបូកសរុបសកម្មភាពសហប្រតិបត្តិការក្នុងឆ្នាំ និងឯកភាពអំពី
ខ្លឹមសារសហប្រតិបត្តិការក្នុងឆ្នាំជាបន្ត។ ចាប់ពីឆ្នាំ ២០១៤មក មន្ទីរពេទ្យទាំងពីរ
បានឯកភាពអំពីផែនការសកម្មភាព សហប្រតិបត្តិការក្នុងរយៈពេល២ឆ្នាំម្តង។ ជា
ប្រចាំឆ្នាំ មន្ទីរពេទ្យ ១០៣ របស់ឡាវ បានបញ្ជូនសិក្ខាកាមទៅបណ្ដុះបណ្ដាលនៅ
មន្ទីរពេទ្យមជ្ឈឺមកងទ័ព១០៨ ដើម្បី លើកកំពស់ជំនាញ និងផ្ទេរប្រគល់បច្ចេកទេស។
 ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ​មានវេជ្ជបណ្ឌិត អ្នកបច្ចេកទេស និងគិលា​នុបដ្ឋាយិកា
 ចំនួនជិត១០០នាក់ នៃមន្ទីរពេទ្យ ១០៣របស់ឡាវនៅ ទៅសិក្សារៀនសូត្រនៅមន្ទីរ
ពេទ្យ ១០៨។ វរសេនីយ៍ឯក Nguyen Thanh Thao ប្រធានផ្នែកពិនិត្យជំងឺ ​មន្ទីរពេទ្យ​
១០៨ បានអោយដឹងថា៖

          “ ពេទ្យទ័ពវៀតណាមនិងឡាវបានមានទំនាក់ទំនងដ៏ល្អប្រសើរតាំងពីមុន​មក
ហើយ។ បណ្ដាជំហានអភិវឌ្ឍណ៍អំពិបច្ចេកទេស និងបច្ចេកវិទ្យាថ្មី វៀត​ណាមសុទ្ធ
តែប្រគល់ជូនអោយប្រទេសមិត្ត។ យើងខ្ញុំជានិច្ចកាលបង្កលក្ខណះ​ងាយស្រួល
អោយមិត្តអភិវឌ្ឍន៍ ជួយឧបត្ថម្ភ និងបង្កលក្ខណះអោយគ្នាទៅវិញ​ទៅមក ដើម្បី
នាំមកនូវលទ្ធផលខ្ពស់បំផុត។”

          ​មានសន្និសីទវិទ្យាសាស្ត្រប្តូរវេនចំនួន៤ ត្រូវបានមន្ទីរពេទ្យរៀបចំ​ឡើងក្នុង
រយៈពេលកន្លងទៅ។ ពិសេស នៅសន្និសីទវិទ្យាសាស្ត្រពេទ្យទ័ពវៀតណាម-ឡាវ
 ដែលទើបនឹងបានរៀបចំឡើងនៅមន្ទីរពេទ្យឡាវ ក្នុងសប្ដាហ៍​កន្លង​ទៅ ភាគីទាំង
ពីរបានឯកភាពរៀបចំសន្និសីទ ២ឆ្នាំម្តង។ សាស្ត្រាចារ្យ បណ្ឌិត ​នាយឧត្តមសេ
នីយ៍ទោ Mai Hong Bang នាយកមន្ទីរពេទ្យមជ្ឈឹមកងទ័ព ​១០៨ វៀតណាម បាន
អោយដឹងថា៖

          “ តាមរយៈសន្និសីទវិទ្យាសាស្ត្រ  និងរបាយការណ៍ដូច្នេះ អ្នករួមអាជីពនៃ​
ប្រទេសទាំងពីរ មន្ទីរពេទ្យទាំងពីរ នឹងបន្តលើកកំពស់ជំនាញ អភិវឌ្ឍន៍បច្ចេក​
ទេស ពិសេសគឺបច្ចេកទេសថ្មី បច្ចេកទេសខ្ពស់ អនុវត្តក្នុងស្ថានភាពជាក់ស្ដែង។”

          ក្នុងឆ្នាំ ២០១៦ មន្ទីរពេទ្យ ១០៨ នឹងបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតចំនួន៨រូប
ជូន​មន្ទីរពេទ្យ ១០៣របស់ឡាវ។ តាមគំរោង៖គឺក្នុងខែមិថុនានិងខែកញ្ញា។​ មន្ទីរ
ពេទ្យ​ ១០៣របស់ឡាវ ស្នើអោយមន្ទីរពេទ្យ ១០៨ បញ្ជូនអ្នកជំនាញការទៅធ្វើការ
 ណែនាំបច្ចេកទេសនៅមន្ទីរពេទ្យ ១០៣ កងទ័ពប្រជាជនឡាវ។ ក្រៅពីនោះ មន្ទីរ
ពេទ្យ ១០៨ ក៏បន្តទទួលអ្នកជំងឺពីមន្ទីរពេទ្យ១០៣ទៀតផង។ វាយតំលៃអំពីលទ្ធ​
ផលសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំកន្លងទៅ វរសេនីយឯក Kham Pheng
Phum Ma Keo នាយកមន្ទីរពេទ្យ ១០៣របស់ឡាវ បានអោយដឹងថា៖

          “ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យ ១០៨ ​របស់វៀតណាម និងមន្ទីរពេទ្យ ១០៣ របស់ឡាវទទួលបានលទ្ធផលសកម្មជា​ច្រើន។
យើងអាចឃើញថា៖ មន្ទីរពេទ្យ១០៣របស់ឡាវ បានមានជំហានអភិវឌ្ឍន៍ជាច្រើន 
ដំបូងគឺ​ហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺអភិវឌ្ឍន៍ឧបករណ៍សុខាភិបាល។ ​ទីបីគឺអភិវឌ្ឍន៍
អំពីបច្ចេកទេសព្យាបាលជំងឺ។”

          ការចុះហត្ថលេខាលើអនុស្សារណះស្ដីអំពីកិច្ចសហប្រតិបត្តិការ ដំណាក់​កាល
ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០២០ ផែនការឆ្នាំ ២០១៦ បានអះអាងជាថ្មីម្តងទៀត អំពីទំ
នាក់ទំនងសហប្រតិបត្តិការរវាងមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១០៨របស់វៀតណាមនិង
មន្ទីរពេទ្យ១០៣កងទ័ពប្រជាជនឡាវប្រកបដោយប្រសិទ្ធិភាព។ ក្នុងអនាគត ផ្នែក
ពេទ្យទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែអភិវឌ្ឍន៍​ថែម​ទៀត​ដោយជឿជាក់​ថា៖ នឹង
នាំមកនូវ​លទ្ធផល​វិជ្ជមាន​ជាច្រើន ដើម្បីបំរើកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ