ផ្សព្វផ្សាយកេរ្តិ៍ដំណែលភាគខាងជើងវៀតណាមទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ឥណ្ឌូណេស៊ី

(VOV)_ចុងខែតុលាកន្លងទៅ ដេប៉ូទេសចរណ៍បរទេសជួរមុខចំនួន១៥របស់ឥណ្ឌូ
នេ ស៊ី ដូចជា៖ Rex Tour, Korea Indonesia Agency, Cipta Tour& Travel …លៗ បានរួម
ជាមួយមជ្ឈដ្ឋានសារព័ត៌មានប្រទេសមិត្តបានមានដំណើរបំពេញ ទស្សនកិច្ចក្នុងរយៈ
ពេលជិតមួយសប្ដាហ៍ នៅខេត្តក្រុងចំនួន៤នៅភាគខាងជើងវៀតណាម៖ Phu Tho, Sa
 Pa, Ha Noi និង Ninh Binh។ដំណើរទស្សនកិច្ច លើកនេះស្ថិតនៅក្នុងកម្មវិធីស្វែងយល់ 
និងឧទ្ទេសនាម (Famtrip) ក្រោមប្រធាន​បទ​៖កេរ្តិ៍ដំណែលភាគខាងជើងវៀតណាម-ទីម
កដល់ថ្មីក្នុងឆ្នាំ២០១៦-២០១៧ ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជំរុញ
កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌូនេស៊ី ជាពិសេស
គឺបង្កើនការ ឧទ្ទេសនាមអំពីកេរ្តិ៍ដំណែលនៅភូមិភាគខាងជើងវៀតណាម។​

ផ្សព្វផ្សាយកេរ្តិ៍ដំណែលភាគខាងជើងវៀតណាមទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ឥណ្ឌូណេស៊ី - ảnh 1
ផ្សព្វផ្សាយកេរ្តិ៍ដំណែលភាគខាងជើងវៀតណាមទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ឥណ្ឌូណេស៊ី

នាព្រឹកថ្ងៃទី២១តុលា នៅទីក្រុងហាណូយក្រុម Famtrip Indonesia បាន មានវត្ត
មាននៅឃុំ Hy Cuong ស្រុក Viet Tri ខេត្ត Phu Tho។  នៅទីនេះ  ក្រុមបានទៅទស្សនា
និងអុជធូប​នៅវិហារស្ដេច Hung វិហារបុរាណ  Hung Lo ស្ដាប់ច្រៀង Xoan។ នៅក្នុងជំ
នួបសន្ទនាជាមួយក្រុមFamtrip Indonesia  លោក ស្រី  Nguyen Hoa Le នាយិកាមជ្ឈ
មណ្ឌលជំរុញទេសចរណ៍ខេត្ត Phu Tho បានអោយដឹងថា៖ ​

“ បណ្ដាកម្មវិធី Famtrip បានបង្កលក្ខណះសំរាប់សហគ្រាសដឹកជញ្ជូន ទេសចរណ៍មានឱ
កាសទាក់ទងផ្ទាល់ជាមួយធនធាន ផលិតផល និងសេវាកម្ម ទេសចរណ៍របស់ខេត្ត Phu
 Tho។ តាមនោះ អាចឃើញឧត្តមភាពនឹងចំណុច ពិសេសដោយឡែករបស់តំបន់ ដើម្បី
ជំរុញកិច្ចសហប្រតិបត្តិការកសាងទួរទេសចរណ៍ជាមួយខេត្ត Phu Tho។ នេះគឺជាឱកាស
ល្អមួយ ដើម្បីបើកទួលាយកិច្ចសហ ប្រតិបត្តិ ការជាមួយគ្នាប្រកបដោយប្រសិទ្ធិភាព 
និងជិតស្និទ្ធិថែមទៀត។”

ចេញពីខេត្ត Phu Tho ក្រុម Famtrip Indonesia បន្តដំណើរទស្សនា នៅខេត្តផ្សេងៗ
នៅភាគខាងជើងវៀតណាម នោះគឺ Sa Pa។ នៅទីនេះ ក្រុម Famtrip Indonesia បាន
ស្វែងយល់អំពី​ជីវភាពរស់នៅរបស់សហគមន៍ជនជាតិភាគតិច  Dao Do និងជនជាតិ 
Giay។​លោកស្រី Herlinah Djonoនាយិកាក្រុមហ៊ុន ទេសចរណ៍  Pangsud ឥណ្ឌូនេស៊ី បាន
ចែករំលែកថា៖​

“ យើងខ្ញុំមានដំណើរទេសចរណ៍មួយដ៏អស្ចារ្យ។ យើងខ្ញុំបានដើរទស្សនាភូមិនានា
នៅ​ Sapa ជួបប្រាស្រ័យជាមួយ​ជនជាតិភាគតិច ជិះខ្សែកាបទៅកំពូលភ្នំ  Fanxipang …
លៗ ដំណើរទស្សនកិច្ចនេះបានជួយអោយយើងយល់ដឹងបន្ថែម អំពី វៀតណាម។ នា
បច្ចុប្បន្ន យើងខ្ញុំគិតថា យើងខ្ញុំមិនគ្រាន់តែផ្តល់សេវាកម្មទេសចរណ៍​ទៅ Ha Noi, Sai
 Gon, Da Nang សំរាប់ភ្ញៀវទេសចរឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំង អាចជ្រើសរើសតំបន់
ផ្សេងៗទៀត ដូចជា Sa Pa ។ ”​

ផ្សព្វផ្សាយកេរ្តិ៍ដំណែលភាគខាងជើងវៀតណាមទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ឥណ្ឌូណេស៊ី - ảnh 2
ផ្សព្វផ្សាយកេរ្តិ៍ដំណែលភាគខាងជើងវៀតណាមទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ឥណ្ឌូណេស៊ី

បញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ព្រៃភ្នំ ក្រុមបានត្រឡប់មកហាណូយវិញ បេះដូង
របស់ប្រទេសជាតិ។ បន្ទាប់ពីដំណើរទស្សនាជំវិញហាណូយដោយស៊ីក្លូ​ និងចូលប្រាង្គ
តម្កល់សពលោកប្រធានហូជីមិញ វិថីបុរាណ ក្រុមបានបន្តដំណើរទៅខេត្ត Ninh Binh ។
 នៅទីនេះ បានចូលរួមទួរទេសចរណ៍អេកូឡូស៊ី​ ទួរទេសចរណ៍​ខាងជំនឿសាសនា និងប្រ
វត្តិសាស្ត្រនិង​ទស្សនាមណ្ឌល​រមណី​យដ្ឋាន​ Trang An ។ មណ្ឌលនេះដែលបាន UNESCO
ទទួលស្គាល់​ជា​កេរ្តិ៍ដំណែលវប្បធម៌និងធម្មជាតិពិភពលោក នាឆ្នាំ ២០១៤។  Baban
Ganda Purnama អ្នកយកព័ត៌មានកាសែត Detik.com បានអោយដឹងថា៖​

“ តំបន់និមួយៗសុទ្ធតែមានចំណុចពិសេសដោយឡែករបស់ខ្លួន។ ក្នុងរយៈពេលធ្វើ
ដំណើរទេសចរណ៍តាមក្រុមFamtrip Indo ខ្ញុំបានខំប្រឹងប្រែងផ្សព្វផ្សាយ​តំបន់ទេសចរណ៍
ទៅកាន់ទស្សនិកជន។ ក្នុងរយៈពេល៣ថ្ងៃ ខ្ញុំបានមានបទសរសេរចំនួន៣ ស្ដីអំពីនារី
ច្រៀង Xoan នៅវិហារស្តេច Hung បណ្ដាកុមារាកុមារី​ជនជាតិ​ភាគតិច ជិះខ្សែកាបឡើង
កំពូលភ្នំ Fanxipang ហើយយើងខ្ញុំនៅមាន​ប្រធានបទជាច្រើនទៀត។”​

តាមតួរលេខស្ថិតិពីអគ្គនាយកដ្ឋានទេសចរណ៍ថា៖​ក្នុងមួយឆ្នាំ​ ភ្ញៀវទេសចរ​ឥណ្ឌូនេ
ស៊ីចំនួនប្រាំបីហ្មឺននាក់មកទស្សនាវៀតណាម និងភ្ញៀវទេសចរវៀត​ណាមចំនួនប្រាំហ្មឺន
នាក់ទៅទស្សនាឥណ្ឌូនេស៊ី បើកចេញឱកាសសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព
រវាងប្រទេសទាំងពីរ។ ប៉ុន្តែបរិមាណភ្ញៀវទេសចរ​ក្នុងឆ្នាំកន្លងទៅមិនទាន់ឆ្លើយតបនឹង
សក្ដានុភាពទេសចរណ៍របស់ប្រទេសទាំងពីរ។ លោក Ha Van Sieu អគ្គនាយករង អគ្គនា
យកដ្ឋានទេសចរណ៍វៀត​ណាមបាន​អោយដឹងថា៖​

“ ឥណ្ឌូនេស៊ីជាប្រទេសមួយមានបរិមាណប្រជាជនច្រើនក្នុងតំបន់អាស៊ាន។ ក្នុង
រយៈពេលច្រើនឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេស​ទាំងពីរបាន
មានបំរ៉ែបំរួលជាច្រើន។រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាអគ្គ​នាយកដ្ឋានទេស
ចរណ៍គប្បីជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរ។Fam
trip លើកនេះជាឧទាហរណ៍មួយ។”​

ក្នុងក្របខ័ណ្ឌកម្មវិធីនេះនៅមានបណ្ដាជំនួបប្រាស្រ័យទេសចរណ៍រវាង​បណ្ដាក្រុម
ហ៊ុនទេសចរណ៍វៀតណាមនិងឥណ្ឌូនេស៊ី ដោយមានការចូលរួមរបស់អគ្គនាយកដ្ឋាន
ទេសចរណ៍ និងស្ថានទូតឥណ្ឌូនេស៊ីដើម្បីចែករំលែកលទ្ធផលការស្រាវជ្រាវនិងស្វែងរក
ដំណោះស្រាយនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ទេសចរណ៍វៀតណាមនិងឥណ្ឌូនេស៊ី៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ