ផ្សព្វផ្សាយបេតិកភ័ណ្ឌ ទឹកដី និង​មនុស្សវៀតណាម​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​មហាជនឡាវ

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃកំណត់ហេតុសហប្រតិបត្តិការរវាងក្រសួង ព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ជាមួយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ចាប់ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ នាយកដ្ឋានសារព័ត៌មាននៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានរៀបចំ វគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានចំនូន ២២ លើក សម្រាប់អ្នកកាសែតឡាវ សំដៅជួយឧបត្ថម្ភ លើកកម្ពស់ជំនាញក្នុងការផ្សាយព័ត៌មាន អត្ថបទសរសេរអំពីទឹកដី និងមនុស្សវៀតណាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជនឡាវ។
ផ្សព្វផ្សាយបេតិកភ័ណ្ឌ ទឹកដី និង​មនុស្សវៀតណាម​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​មហាជនឡាវ - ảnh 1 វគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានសម្រាប់កម្មាភិបាលឡាវ

នាចុងឆ្នាំ ២០១៨ កន្លងទៅ នាយកដ្ឋានសារព័ត៌មានបានរៀបចំកម្មវិធីហ្វឹកហ្វឺនជំនាញសរសេរអំពីបេតិកភ័ណ្ឌសម្រាប់អ្នកកាសែតឡាវ។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thai Phien អនុប្រធាននាយកដ្ឋានសារព័ត៌មានបានវាយតម្លៃថា៖ ឡាវគឺជាប្រទេសដែលមានបរិមាណបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិ និងវប្បធម៌អរូបីយយ៉ាងពិសេសដោយឡែក។ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ បេតិកភ័ណ្ឌទាំងនេះ ព្រមទាំងខឿនវប្បធម៌ដ៏ពិសេសដោយឡែករបស់ឡាវគឺជាការងារដ៏លំបាក។

“ក្នុងដំណើរការអភិរក្សបេតិកភ័ណ្ឌនោះ ខ្ញុំគិត ថាប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន ដើរតួនាទី យ៉ាងសំខាន់ណាស់។ ធ្វើយ៉ាងណាដើម្បីសារព័ត៌មានផ្សព្វផ្សាយ ដល់ប្រជាជន និងសង្គមទាំងមូល ពោលគឺមិនត្រឹមតែយល់អំពីតម្លៃដ៏ថ្លៃថ្លារបស់បេតិភ័ណ្ឌប៉ុណ្ណោះទេ ថែមទាំងជួយឲ្យប្រជាជន និងសង្គមទាំងមូល លើកកម្ពស់ការយល់ដឹង ការពារបេតិកភ័ណ្ឌទាំងនេះទៀតផង”។

អញ្ជើញចូលរួមវគ្គបុណ្ដុះបណ្ដាលសរសេរអំពីបេតិកភ័ណ្ឌលើកនេះ មានអ្នកកាសែតចំនួន ១៥ រូប មកពីស្ថាប័នសារព័ត៌មានមជ្ឈឹមឡាវចំនួន ១១ អង្គភាព ដូចជា៖ ទីភ្នាក់ងារសារព័ត៌មានឡាវ ទូរទស្សន៍ជាតិ វិទ្យុសម្លេងជាតិ កាសែតប្រជាជន កាសែតកងទ័ព និងកាសែតសន្តិសុខ។ លោក Inpone Nakhonsy ប្រធាននាយកដ្ឋានសារព័ត៌មាន នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងជាប្រធានគណប្រតិភូអ្នកកាសែតឡាវបានឲ្យដឹងថា៖

“យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះវគ្គបំពាក់បំប៉ននេះ។ នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំបានសិក្សារៀនសូត្រ ផ្លាស់ប្ដូរជំនាញសរសេរព័ត៌មាន អត្ថបទសរសេរអំពីបេតិកភ័ណ្ឌ ក៏ដូចជាជួយអ្នកកាសែតឡាវយល់អំពីសារៈសំខាន់នៃសារព័ត៌មានក្នុងការងារផ្សព្វផ្សាយអំពីបេតិកភ័ណ្ឌផងដែរ”។

ក្នុងក្របខ័ណ្ឌនៃវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៨ នោះ អ្នកកាសែតឡាវបានអញ្ជើញទៅទស្សនារមណីយដ្ឋាន បេតិកភ័ណ្ឌនៅខេត្ត Quang Binh  ទីក្រុង Hue និងទីក្រុងហូជីមិញ ដូចជារូងភ្នំ Phong Nha ចំណុះសួនជាតិ Phong Nha – Ke Bang ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌិធម្មជាតិពិភពលោក ។ លើសពីនេះទៅទៀត គណប្រតិភូក៏បានអញ្ជើញទៅទស្សនារមណីយដ្ឋាន កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌិធម្មជាតិពិភពលោក ផងដែរ។ បន្ទាប់ពីបានទស្សនាព្រះបរមរាជវាំងរួចមក លោក Samnan Phomphakdy អ្នកយកព័ត៌មានកាសែតប្រជាជនឡាវបានចែករំលែកថា៖

“គណៈគ្រប់គ្រង ក៏ដូចជារដ្ឋអំណាចខេត្តបានរក្សា អភិរក្ស យ៉ាងល្អ នូវ កេរ្តិ៍ដំណែល វត្ថុបុរាណក្នុងព្រះបរមរាជវាំងហ្វេ ដើម្បី ឲ្យជំនាន់យុវវ័យ ឃើញ នូវតម្លៃប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ហ្វេ ក៏ដូចជារបស់វៀតណាមផងដែរ។ ភ្ញៀវទេសចរមានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានស្លៀកសំលៀកបំពាក់រាជវាំង ដើម្បីថតរូប។ ខ្ញុំឃើញថាប្រការនេះពិតជាល្អណាស់ ដោយទាក់ទាញបានភ្ញៀវទេសរ។ ម៉្យាងវិញទៀត តាមរយៈ មគ្គុទេសក៏ទេសចរណ៍ ខ្ញុំក៏យល់បន្ថែមអំពីជីវភាពរស់នៅក្នុងព្រះបរមរាជវាំងនាអតីតកាលផងដែរ”។

នារយៈពេលខាងមុខ នាយកដ្ឋានសារព័ត៌មាននិងបន្តពង្រីកការបុណ្ដុះបណ្ដាល បំពាក់បំប៉នសម្រាប់អ្នកកាសែតឡាវ ដូចជា៖ ជំនាញធ្វើកាសែតទំនើបសម្រាប់អ្នកយកព័ត៌មានឡាវ ជំនាញផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ធំៗជាដើម ដើម្បីជួយអ្នកកាសែតឡាវលើកកម្ពស់ថែមទៀតនូវជំនាញវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន អត្ថបទសរសេរតាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជនរបស់ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ