ពណ៍ចម្រុះនៃវប្បធម៏អាស៊ានក្នុងមហោស្រពរាំតុក្កតាអន្តរជាតិលើកទី៣

        បណ្ដាវណ្ណកម្មសម្ដែងរបាំតុក្កតាដោយបណ្ដាសិល្បករ ​នៃបណ្ដា​ប្រទេសអា
ស៊ាន  នៅក្នុងមហោស្រពរាំ ទុកកាតា អន្តរជាតិ លើកទី ៣ ​២០១២ នៅទីក្រុង ហាណូយ (វៀតណាម) ពហុបែបអំពីខ្លឹមសារ និងសម្បូរបែបអំពីប្រភេទ។ តាម
រយះ ការសម្ដែងឡើងវិញនូវបណ្ដារឿងព្រេងប្រជាប្រិយ និងការសម្ដែងអំពី បញ្ហា នានានៅក្នុងជីវភាពរស់នៅទំនើប នាបច្ចុប្បន្ន ​សិល្បកររាំតុក្កតាបាននាំមកមហោ
ស្រពវណ្ណកម្ម ដ៏វិសេសវិសាលជាច្រើន ជួយអោយទស្សនិកជនយល់ដឹងបន្ថែម អំពីវប្បធម៏ នៃប្រទេសនិមួយៗ។បទយកការណ៍ ដោយប្រធានបទ៖  ពណ៍ចម្រុះ នៃវប្បធម៏អាស៊ាន ក្នុងមហោស្រពរាំតុក្កតាអន្តរជាតិលើកទី ៣ ២០១២ នៅទីក្រុង
ហាណូយ របស់អ្នកយក​ព័ត៍មាននៃវិទ្យុសម្លេងវៀតណាម នឹងស្ដីអំពីបញ្ហានេះ។ 


ពណ៍ចម្រុះនៃវប្បធម៏អាស៊ានក្នុងមហោស្រពរាំតុក្កតាអន្តរជាតិលើកទី៣   - ảnh 1
មហោស្រព រាំតុក្ករា អន្តរជាតិ លើកទី ៣ ឆ្នាំ ២០១២ (http://www.tinmoi.vn)

សិល្បករទាំងនេះ បានមកពីប្រទេសអាស៊ានចំនួន ៦ រួមមាន៖​ឥណ្ឌូនេស៊ី ហ្វីលី
ពិន ឡាវ កម្ពុជា ថៃ និងប្រទេសម្ចាស់ផ្ទះ វៀតណាម បានចូលរួម មហោស្រព រាំតុក្ករា  អន្តរជាតិ លើកទី ៣ ឆ្នាំ ២០១២ ​ដែលទើប​នឹងបានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ  នូវបណ្ដាវណ្ណកម្មពោពេញទៅ​ដោយអត្តសញ្ញាណរបស់ប្រទេសខ្លួន៖​

          លោកអ្នកនាងទើបនឹងបានកំសាន្តបទភ្លេង ក្នុង វណ្ណកម្ម៖ មរណភាពរបស់ 
Rahwana -ជាវណ្ណកម្មពោពេញទៅឡើងដែល អត្តសញ្ញាណវប្បធម៏ ​ប្រជាប្រិយ ឥណ្ឌូនេស៊ី ត្រូវបានសម្ដែងដោយធ្វើអោយរំភើបខ្លាំង។ ជា​ពិសេស​បណ្ដាសិល្បករ
មកពី  ក្រុមសិល្បកររាំតុក្ករា  Wayang Ajen Indonexia ​មានការពិនប្រសពដោយបាន បញ្ជូននាទីជួបប្រាស្រ័យជាមួយទស្សនិកជនវៀតណាម​ ដែលធ្វើអោយបរិយាកាស
កាន់ តែជិតស្និទ្ធថែមទៀត៖

          “ ជំរាបសួរ ខ្ញុំឈ្មោះ Sun Bac ....kum..kum..kum.....​ខ្ញុំស្រឡាញ់​វៀតណាម 
វៀតណាមនិង ឥណ្ឌូនេស៊ីជាបង ប្អូន។ អបអរសាទរ ពិធីរំលឹក​ខួបអនុស្សាវរីយ៍  លើកទី ៦៧ ទិវាបុណ្យជាតិវៀតណាម …សូមអរគុណ។”

ប្រសិនបើ ក្រុមសិល្បកររាំតុក្ករា Wayang Ajen Indonexia ​បង្កើតការ​ចាប់អារម្មណ៍​​
ជ្រាលជ្រៅ ​ក្នុងទឹកចិត្ត​ទស្សនិកជន ដោយការរៀប​ចំ​ដ៏​ផ្ចិតផ្ចង់​ និងសិល្បករចូល
រួមជា​ច្រើនកុះករ ​ប៉ុន្តែ ជាមួយ​ភាពសាមញ្ញ​ផង​ វិចិត្រភាពទៀតផង នៃវណ្ណកម្ម
របស់ Jo និង​ Na - សិល្បករ សិល្បការ​នី​នៃក្រុម Hunchangforn Pupet Group ថៃ ក៏ទាក់ទាញចំណាប់​អារម្មណ៍​​របស់ទស្សនិកជនជាច្រើនផងដែរ។ បងស្រី 
Subtawee (រហស្សនាម Na ​) ​បានអោយដឹងថា៖

“យើងខ្ញុំ ត្រៀមរៀបចំទាំងអស់ដោយខ្លួនឯង៖ តាំងពីការនិពន្ធបទ​ចម្រៀង ​
ធ្វើ​តុក្ករា​  និងសម្ដែងដោយខ្លួនេង។ យើងខ្ញុំសម្ដែងអ្វីៗរបស់ថៃ តុក្ករាថៃ  ភ្លេងថៃ  របាំថៃ និងរចនាបថថៃ…។”

ក្រៅពីការសម្ដែងនូវអត្តសញ្ញាណវប្បធម៏ នៃទឹកដីរបស់ខ្លួន គឺបញ្ហា​មួយក្នុង
ចំណោម បណ្ដាបញ្ហាក្តៅគកុក  ដែលបានបណ្ដាសិល្បករ សិល្បការនីនាំចូល ក្នុង ការសម្ដែងរបស់ខ្លួន ក្នុង មហោស្រពអន្តរជាតិលើកនេះ គឺ បញ្ហាការពារបរិស្ថាន។ សិល្បករ Leuthmany Insisiengmay ក្រុមសិល្បករឡាវ ​បានអោយដឹងថា៖

“ កម្មវិធីសម្ដែងរបស់យើង ឧទ្ទេសនាមអំពី ប្រជាជាតិឡាវ អំពីទឹកដី​ឡាវ​ដ៏សម្បូរ
រុងរឿង ។ យើងខ្ញុំមានគោលបំណង ឧទ្ទេសនាម​ជាមួយ​ទស្សនិកជន អំពីរបៀប ការពារ រក្សារបរិស្ថានទៀតផង។”

ពណ៍ចម្រុះនៃវប្បធម៏អាស៊ានក្នុងមហោស្រពរាំតុក្កតាអន្តរជាតិលើកទី៣   - ảnh 2
របាំតុក្ករាទឹករបស់វៀតណាម(http://www.tinmoi.vn)


ក្នុងមហោស្រពលើកនេះ ក្រុមម្ចាស់ផ្ទះវៀតណាម មានវណ្ណកម្មច្រើនបំផុត 
ជាមួយ ៨ វណ្ណកម្ម រួមទាំងប្រជាប្រិយ និងទំនើប។ សិល្បករ Dalang Wawan Guna
wan Ajen ក្រុមសិល្បករ ឥណ្ឌូនេស៊ីបានចែករំលែក​ចំណាប់​អារម្មណ៍របស់ខ្លួន  ចំពោះរបាំតុក្ករាទឹករបស់វៀតណាមថា៖

“ របាំតុក្ករាទឹកវៀតណាម ទាក់ទាញទឹកចិត្តយ៉ាងខ្លាំងណាស់ និង​ពិសេសណាស់។ របាំតុក្ករាទឹក ត្រូវបានសម្ដែងនៅលើទឹក ជាមួយ​ឧប​ករណ៍​ចំ​ឡែក ពិសេស។ ខ្ញុំមិន គិតថា រាំតុក្ករាអាច​សម្ដែងបាននៅលើទឹកដូច្នេះបានទេ។ ”

មហោស្រពតុក្ករាអន្តរជាតិ លើកទី ៣ ឆ្នាំ២០១២ នៅហាណូយ បានបញ្ចប់
ប្រកបដោយជោគជ័យ។ វៀតណាម បានសម្រេចរាល់តួនាទី ជា​ស្ពានតភ្ជាប់  វប្បធម៍នៃប្រទេសនិមួយៗជាមួយគ្នា ក្នុងនោះមានបណ្ដា​ប្រទេសអាស៊ាន  ពិសេស គឺក្នុងសភាពការណ៍ ឈានទៅការកសាង​សហគមន៍​ អាស៊ានរួមនាឆ្នាំ ២០១៥ដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ