ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ

          (VOV)_សម្របខ្លួនចូលក្នុងបរិយាកាសតូតន្ត្រីប្រពៃណីថៃ មើលហើយធ្វើ
ដោយដៃប្រភេទ Krathong-ប្រទីប ដ៏ឆើតឆាយចម្រុះពណ៌ ដោយខ្លួនឯង និងរួម
គ្នាបណ្ដែតនៅ​បឹង​Tay ដើម្បីនាំ​ទៅកាន់ សេចក្តីសុខ​សប្បាយ​ឬ​សិរី​សួរស្តី។ នេះ
គឺជាចំណុចដ៏​វិសេសវិសាលនៃពិធីបុណ្យ Krathong  ដែលបានប្រព្រឹត្តទៅនៅទី
ក្រុងហាណូយនាពេលថ្មីៗនេះ។​

ពិធីបុណ្យ Krathong  ដ៏ឆើតឆាយនៅទីក្រុងហាណូយ - ảnh 1
ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ

នាម៉ោង១៨និង៣០នាទី ពន្លឺព្រះច័ន្ទបានបញ្ចេញរស្មីនៅឆាកសំដែងមានទ្រង់
ទ្រាយជិតមួយពាន់ម៉ែត្រក្រឡា របស់ HaNoi Clup ចំងាយពីផ្លូវ Yen Phu ប្រវែង៥០០
ម៉ែត្រ និងជាប់បឹង Tay  បានប្រព្រឹត្តទៅពិធីបុណ្យ Krathong ដ៏​មហោឡារឹក ឬបាន
ហៅថាពិធីបុណ្យបណ្ដែតប្រទីប។ នេះគឺជាពិធីបុណ្យធំទី២ នៅថៃ ​បន្ទាប់ពីពិធីចូល
ឆ្នាំថ្មីប្រពៃណី Song Kran។ នៅលើឆាកសំដែងទ្រង់ទ្រាយ​២០​ម៉ែត្រក្រឡា រនាំងនៅ
ខាងក្រោយគឺរូបភាព Krathong ជារូបផ្កាឈូកបញ្ចេញ​ពន្លឺ​នៅលើផ្ទៃទឹក ហើយនៅ
ឆ្ងាយៗគឺវត្ត សិល្បការិនីថៃក្នុងសម្លៀកបំពាក់ប្រពៃណីរាំរបាំប្រពៃណីថៃ។ នេះគឺ
ជាបណ្ដាឈុតសម្ដែងនៅក្នុងពិធីបុណ្យ Krathong។

ពិធីបុណ្យ Krathong  ដ៏ឆើតឆាយនៅទីក្រុងហាណូយ - ảnh 2
ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ

នៅជុំវិញឆាកសម្ដែង មានតុចំនួន៣០ ដាក់ Krathong គ្រប់ប្រភេទ ត្រូវ​បាន​តុប​
តែងខុសៗគ្នា៖ Krathongប្រពៃណីត្រូវបានធ្វើពីដើមចេក ស្លឹកចេក ​តុប​តែង​ដោយ
ផ្កាស្រស់ នៅកណ្ដាលមានទានមួយដើម ធុប៣សរសៃ។ លេចធ្លោ​បំផុតគឺបណ្ដា
Krathong មានរូបរាងដូចនឹងវត្តល្បីឈ្មោះនានានៅថៃ ឬ Krathong​មានច្រើនជាន់
ដូចជានំ Gato។ នៅក្បែនេះគឺបណ្ដាតុសំរាប់ភ្ញៀវតុបតែង Krathong​ ដោយខ្លួនឯង 
ក្នុងនោះមានវត្ថុធាតុដើម សម្ភារះគ្រប់គ្រាន់ ដូចជា៖​​ផ្កាឈូក សន្លឹកចេក ស្នោរ…
លៗ ពិសេស ក្នុងពិធីបុណ្យនេះ គណៈចាត់​តាំងបាននាំចូលវត្ថុធាតុដើមមួយចំនួន
ពីថៃ ដូចជា៖ទៀនក្រអូប ផ្កាអ័រគីដេពណ៌ស្វាយ និងផ្កាម្លិះពណ៌ស។ Minh Hang
 និង Manh Hieu និស្សិតមហាវិទ្យាល័យ​ភាសាបរទេសហាណូយ បានអោយដឹងថា៖

          “ ខ្ញុំឃើញថាសកម្មភាពនេះមានអត្ថន័យច្រើនណាស់។ បើធ្វើដោយខ្លួនឯង
 ​គឺមានអត្ថន័យច្រើនជាងទៀត ដើម្បីបួងសួងសុំអោយមានសេចក្ដីសុខសប្បាយ​
សំណាង គ្រប់ប្រការ។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានយល់ដឹងបន្ថែមអំពីទំនៀមទំលាប
របស់ប្រជាជនថៃទៀតផង។”

          “ នេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបុណ្យរបស់ថៃ។ នេះគឺជាពិធី
​បុណ្យប្រពៃណី ខ្ញុំឃើញថាជិតស្និទ្ធិ កក់ក្តៅ និងមានចំណុចជាច្រើនប្រហាក់​ប្រ
ហែលនឹងវប្បធម៌ប្រពៃណីវៀតណាមដែរ។”

ពិធីបុណ្យ Krathong  ដ៏ឆើតឆាយនៅទីក្រុងហាណូយ - ảnh 3
ពិធីបុណ្យ Krathong ដ៏ឆើតឆាយនៅទីក្រុងហាណូយ

ឥឡូវនេះគឺម៉ោង២០ ភ្ញៀវមកទស្សនាកាន់តែច្រើនឡើងៗ។ លោក Le Dai Tam
ដែលបានបំពេញការងារនៅថៃបាន១០ឆ្នាំ។ ត្រូវបានត្រឡប់មកវៀត​ណាម​ចាប់ពីឆ្នាំ ២០០៦មក ឆ្នាំណាលោកក៏បានចូលរួមពិធីបុណ្យ Krathong នៅទីក្រុងហា
ណូយ។ នេះគឺជាឱកាសដើម្បីលោកនឹករលឹកអំពីបណ្ដាខែ ឆ្នាំ ដែលធ្លាប់រស់នៅ
និងធ្វើការនៅថៃ នឹករលឹកអំពីសកម្មភាពវប្បធម៌ ប្រពៃណី របស់ប្រទេសមិត្ត។

          “ ថ្ងៃនេះ បាន​មកចូលរួមពិធីបុណ្យ Krathong នេះ ខ្ញុំសប្បាយរីក​រាយ​ណាស់។
 ស្ថានទូតថៃបានរៀបចំសកម្មភាពនេះជាប្រចាំឆ្នាំ។ ​ខ្ញុំឃើញថា​ទំនាក់ទំនងរវាង
វៀតណាមនិងថៃកាន់តែជិតស្និទ្ធណាស់។”

          ពិធីបុណ្យ Krathong  ត្រូវបានរៀបចំឡើងនាយប់ថ្ងៃពេញបូរមីខែធ្នូ​ (គិត​តាម
ប្រតិទិនថៃ) គឺក្នុងរយៈពេលពាក់កណ្ដាលខែវិច្ឆិកា ដល់ខែធ្នូ។ លោក Pan Yarak
Pouthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមបានអោយដឹងថា៖

          “ ពិធីបុណ្យ Krathong ត្រូវបានរៀបចំក្នុងថ្ងៃពេញបូរមីខែទី១១​ ជាប្រចាំ​ឆ្នាំ។
 ថៃជាប្រទេសកសិកម្ម បានជា ពិធីបុណ្យនេះជាឱកាសដើម្បីប្រជាជនថៃ មកដល់
ទន្លេនានាបណ្ដែត Krathong ដើម្បីសូមអោយព្រះនាងគង្ហីងប្រទាន​​ទឹកសាប ​ដើម្បី
ប្រើប្រាស់ក្នុងជីវភាពរស់នៅ ដាំដុះកំចាត់ចោលគ្រោះចង្រៃ​។”

          ជិតដល់ម៉ោង២២ នាពេលពន្លឺព្រះច័ន្ទឡើងខ្ពស់ ហើយពេលនោះ ភ្ញៀវនានា
ក៏ត្រៀមរៀបចំ Krathong រួចរាល់ដែរ។ គេចាប់ផ្តើមបណ្ដែតនៅលើបឹង Tay។​ សេច
ក្ដី​ប្រាថ្នា​ជាច្រើនត្រូវបានផ្ញើទៅ ក្នុងពិធីបុណ្យប្រទីបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ