ពលករឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចអោយការធ្វើសមាហរណកម្ម

(VOV)_ដោយមានឧត្តមភាពជាប្រទេសមានផ្ទៃដីធំបំផុត និងចំនួនប្រជាជនច្រើនបំ
ផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីជាតំបន់១ពោពេញទៅដោយ​សក្ដានុភាព 
និងឱកាសសំរាប់ពលករបណ្ដាប្រទេសនៅក្នុងតំបន់។ ប៉ុន្តែ ចំពោះរដ្ឋាភិបាលឥណ្ឌូ
នេស៊ី បញ្ហាបង្កើតការងារធ្វើសំរាប់ពលករប្រទេសនេះក៏ជាការលំបាកសាកល្បងធំ
ផងដែរ​។ ដើម្បីត្រៀមរៀបចំអោយការធ្វើសមាហរណកម្មពលកម្មចូលក្នុង​អាស៊ាន
 ក្នុងច្រើនឆ្នាំកន្លងទៅ ឥណ្ឌូនេស៊ីបានកំណត់ទិសដៅ ចំណុចខ្លាំងនិងចំពុច​ខ្សោយ
របស់ពលករនៅក្នុងប្រទេស ត្រៀមខ្លួនជាស្រេចអោយបានឯកភាព​ទីផ្សារពលករអា
ស៊ាន។

ពលករឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចអោយការធ្វើសមាហរណកម្ម - ảnh 1
ពលករឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចអោយការធ្វើសមាហរណកម្ម

ពេលវេលាបង្កើតទីផ្សាររួមអាស៊ានរួមជិតមកដល់​។ ការផ្ទេរប្តូរពលកររវាង
​បណ្ដា​ប្រទេស​នៅក្នុងតំបន់គឺជាការចាំបាច់ណាស់។ ហេតុនេះហើយ នាបច្ចុប្បន្ន

  ក្រៅពីការខំប្រឹងប្រែង​កសាងបណ្ដាបទដ្ឋានរួមនេះ បណ្ដាប្រទេសអាស៊ាន ក៏ខំ
ប្រឹងប្រែងលើកកំពស់​ថ្វីដៃជំនាញ និងត្រៀមរៀបចំទីផ្សារពលកម្ម១ដ៏សកម្ម ។ 
លោក Khairul Anwar អគ្គនាយក នាយកដ្ឋានហ្វឹកហ្វឺន បណ្ដុះបណ្ដាល និងទិន្ន
ផលពលកម្ម នៃ​ក្រសួងការងារនិងអន្តោប្រវេសឥណ្ឌូនេស៊ី បានអោយដឹងថា៖

          “ ស្ដីពីសមត្ថភាព នាបច្ចុប្បន្ន យើងខ្ញុំបានកំណត់និងនាំចេញបណ្ដាបទ​ដ្ឋានអំពី
គុណភាពសំរាប់ពលករឥណ្ឌូនេស៊ី។ ក្រៅពីនោះ យើងខ្ញុំក៏រួមជាមួយ​ប្រទេសអា
ស៊ានផ្សេងៗខំប្រឹងប្រែងកសាងបទដ្ឋានរួមអំពីគុណភាពថ្វីដៃជំនាញសំរាប់ប្រ
ទេសនានានៅក្នុងប្លុក។ ពីនោះ យើងខ្ញុំសង្ឃឹមថាបណ្ដាបទដ្ឋានអំពី​គុណភាព
របស់ពលករឥណ្ឌូនេស៊ីនឹងត្រូវបានប្រទេសផ្សេងៗទទួលស្គាល់។”

          ដោយមានឧត្តមភាពយ៉ាងខ្លាំងអំពីបរិមាណពលករវ័យក្មេងនាបច្ចុប្បន្ន 
ស្រូបយក​៤០%នៃចំនួនប្រជាជន និង​ស្មើនឹង៦០%ចំនួន​ប្រជាជន 

នាឆ្នាំ២០២០ ឥណ្ឌូនេស៊ីមានសក្ដានុភាពជាច្រើនដើម្បីក្លាយទៅជា​ប្រទេសនាំ
ចេញពលករច្រើនបំផុតនៅក្នុងតំបន់ ដោយមានគុណភាពថ្វីដៃជំនាញខ្ពស់ និង
កម្លាំងប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់។

          “ តាមការវាយតំលៃ និងឯកសារដែលយើងខ្ញុំមានស្រាប់នាពេល​កន្លងទៅ 
ប្រទេសជាតិជាច្រើនបានទទួលស្គាល់គុណភាពថ្វីដៃជំនាញរបស់ពលករឥណ្ឌូ
នេស៊ី។ ទន្ទឹមនឹងនោះ ពលករឥណ្ឌូនេស៊ីមានអាកប្បកិរិយាសកម្មក្នុងការងារ និង
ខំប្រឹងប្រែងសម្របខ្លួនជាមួយវប្បធម៌ប្រទេសសាម៉ី។ ​ពលករឥណ្ឌូនេស៊ីទទួល
បានការពេញនិយមពីប្រទេសជាច្រើន។”

          ប៉ុន្តែ ពេលដែលទីផ្សាររួម១ត្រូវបានបង្កើតឡើង ពលករឥណ្ឌូនេស៊ីនឹ
ងត្រូវ​ប្រឈមមុខនឹងការលំបាកសាកល្បងថ្មីជាច្រើន។ ពេលធ្វើសមាហរណ
កម្មអាស៊ាន​ មានន័យថាពលករឥណ្ឌូនេស៊ីនិយាយដោយឡែកនិងអាស៊ាននិ
យាយរួមនឹង​មានការផ្ទេរប្តូរ​រវាងបណ្ដាប្រទេសនៅក្នុងតំបន់។ ដូច្នេះ បណ្ដា
ឧត្តមភាព​និងកំហិតនានារបស់ពលករបណ្ដាប្រទេសផ្សេងៗនៅក្នុងអាស៊ាន
 ពេលចូលរួមទីផ្សារអពលកម្ម ប្រទេសនិមួយៗ ត្រូវកំណត់យ៉ាងច្បាស់លា
ស់នូវសក្ដានុភាពរបស់ខ្លួន ។ ដើម្បីនាំចេញដំណោះស្រាយអោយសមស្រប។ 
ចំពោះពលករឥណ្ឌូនេស៊ី លោក Khairul Anwar អោយដឹងថា៖

          “ ​ឥណ្ឌូនេស៊ីមានឧត្តមភាពលើច្រើនវិស័យ ដូចជាវិស័យតម្លើង​ម៉ាស៊ីន។ 
ប៉ុន្តែ ពេលធ្វើការនៅឯបរទេស ពលករឥណ្ឌូនេស៊ីជួបការលំបាក​ជាច្រើនក្នុង​ទំ
នាក់ទំនង។នាពេលខាងមុខនេះ យើងខ្ញុំជានិច្ចកាលយកចិត្ត​ទុកដាកដល់ការ
បណ្ដុះបណ្ដាលភាសា ដើម្បីត្រៀមរៀបចំអោយពលករទៅធ្វើការនៅឯបរទេស។”

          អាចនិយាយបានថា នេះមិនមែនជាការលំបាកចំពោះតែឥណ្ឌូនេស៊ី
ប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាប្រទេសអាស៊ានផ្សេងទៀត ក្នុងពេលបញ្ជូ
នពលករចេញទៅធ្វើការនៅឯបរទេស។ ទីផ្សាររួមអាស៊ានជាឱកាសផង និងសាកល្បងផង ចំពោះពលករនៅក្នុងប្លុកនិយាយរួម និងឥណ្ឌូនេស៊ីនិយាយ
ដោយឡែក។ ​ដោយគោលដៅនាំឥណ្ឌូនេស៊ីក្លាយទៅជាប្រទេសនាំចេញព
លករមានថ្វីដៃខ្ពស់ច្រើនបំផុតនៅក្នុងតំបន់ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាល
នៃប្រទេសនេះបាននិង​កំពុងអនុវត្តកម្មវិធីជាច្រើន ដើម្បីបណ្ដុះបណ្ដាល 
ហ្វឹកហាត់ជំនាញភាសា សុក្ខភាព ​សមត្ថភាពសម្របខ្លួនជាមួយបរិយាកាស
ពលកម្មផ្សេងៗ…លៗ ដូចតាមប្រកាសរបស់លោក Khairul Anwar ថា៖ ឥណ្ឌូ
នេស៊ីបានត្រៀ
មខ្លួនជាស្រេច​ដើម្បី​ធ្វើសមាហរណកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ