(VOV World)_ផលិតផលទាំងឡាយដែលបានដាក់លក់នៅទីនេះ ជាបណ្ដា
មុខ ទំនិញ ដែលប្រជាជននៅក្នុងតំបន់ព្រៃភ្នំ ជាប់ព្រំដែនវៀតណាមនិង ឡាវបាននាំ
មកផ្សារ Na Meo ស្រុក Quan Son ខេត្ត Thanh Hoa។ ផ្សារនេះ ត្រូវ បាន ប្រជុំ នាព្រឹកថ្ងៃសៅរ៍ជាប្រចាំសប្ដាហ៍។ ផ្សារព្រំដែន Na Meo មិន គ្រាន់តែជាទីប្រជុំ ផ្លាស់ ប្តូរពាណិជ្ជកម្មរបស់ជនរួមជាតិនៃបណ្ដាជនជាតិ នៅស្រុក Quan Son ខេត្ត Thanh Hoa និងប្រជាជននៅស្រុក Vieng Say ខេត្ត Hua Phan (ឡាវ) ប៉ុណ្ណោះទេ ថែមទាំង
ជា អាស័យដ្ឋាន ផ្លាស់ ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ តាមសង្ខាង ព្រំដែនវៀតណាមនិងឡាវទៀតផង។
|
ផ្សារ Na Meo (http://giaoduc.net.vn/) |
ពីពេលព្រឹកប្រលឹមច្រកទ្វាព្រំដែនអន្តរជាតិ Na Meo ដ៏អ៊ូអរដោយមានជនជាជន
ជាតិ Kinh, Thai , Mong ( វៀតណាម) ជនឡាវនិងភ្ញៀវបរទេសក្នុង សំលៀកបំពាក់
គ្រប់ ពណ៌ចម្រុះ ទិញលក់
ទំនិញដែលបានដាក់លក់នៅទីនេះភាគច្រើនគឺផលិតផលនៅក្នុងតំបន់ត្រូវបាន ប្រជាជននាំមកផ្លាស់ប្តូរ លក់ដូរ។ បណ្ដាមុខទំនិញរបស់ប្រជាជនវៀតណាម រួមមានទំនិញប្រើប្រាស់ក្នុងផ្ទះ សំលៀកបំពាក់ ត្រីសមុទ្រ…ល។ ទន្ទឹមនឹងនោះគឺ
បណ្ដាមុខ ទំនិញរបស់ប្រជាជនឡាវ គឺ÷ត្រីអាំង គ្រឿងសិប្បកម្ម វិចិត្រសិល្បះ…ល។ បងស្រី Som Phoan នៅភូមិ Phun Can ស្រុក Vieng xay ឡាវ បានអោយដឹងថា÷
“ ខ្ញុំបានទៅលក់ដូរនៅផ្សារនេះបាន៣ដល់៤ឆ្នាំហើយ សប្បាយរីករាយណាស់។ អតិថិជនតែងតែមកទីនេះដើម្បីទិញសាប៊ូ សំលៀកបំពាក់…ល។”
|
ផ្សារ Na Meo (http://giaoduc.net.vn/) |
ចំណុចវិសេសវិសាលរបស់ពេលប្រជុំផ្សារ Na Meo នេះគឺអាចប្រើប្រាស់ ប្រាក់
ចំនួន ២ ប្រភេទ នោះគឺប្រាក់ដុងរបស់វៀតណាមនិងប្រាក់គិបរបស់ឡាវ។ ទោះបីជា អ្នកលក់និងអ្នកទិញមិនសូវយល់ភាសារបស់គ្នាក្តី ប៉ុន្តែ អ្នកណាក៏ទិញបានទំនិញ
ដែលខ្លួនត្រូវការដែរ។ បងស្រី Vi Thi Suon ជនជាតិថៃ នៅភូមិ Na Meo បាន ចែក
រំលែកថា÷
“ ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះសប្ដាហ៍ណាក៏បានជួបជាមួយមិត្តភ័ក្តិ ទៅ
ដើរលេង ទិញទំនិញ…ខ្ញុំមិនចេះភាសាទេ ចេះនិយាយតែពាក្យ÷ លក់ទេ នេះប៉ុន្មាន
និង នៅទីនេះគេមិនតថ្លៃទេ។” ក្រៅពីការលក់ដូរ ផ្លាស់ប្តូរទំនិញ ពេលប្រជុំផ្សារនេះនៅជាទីជួបប្រាស្រ័យ
បង្ហាញអំពីចំណងសាមគ្គីភាពពីយូរណាស់មកហើយ រវាងប្រជាជននៃប្រទេសទាំង
ពីរ វៀតណាមនិងឡាវ។ លោក Nguyen Van Tinh កម្មាភិបាលសុខាភិបាល ស្រុក
Quan Son បានអោយដឹងថា÷
“ពីព្រោះនេះគឺជាតំបន់ព្រំដែន ដូច្នេះ ប្រជាជនឡាវមានបងប្អូននៅវៀតណាម
និងជនវៀតណាមមានបងប្អូននៅឡាវ និងមានមនុស្សជាច្រើនក្លាយទៅជាប្តី ប្រពន្ធ។”
រហូតមកដល់ម៉ោង១១ គឺពេលប្រជុំផ្សារ Na Meo បានបញ្ចប់ ទោះបីជាលក់បានឬមិនបាន អ្នកណាក៏សប្បាយរីករាយដែរ។ ក្នុងការចាប់ដៃពោពេញទៅ ដោយចំណង សាមគ្គីភាព គេបានបែកគ្នា និងណាត់ជួបគ្នាក្នុងពេលប្រជុំផ្សារជាបន្ត៕